李庆莉
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ប្រទេសចិនក្លាយជាប្រទេសនាំចូលដ៏ធំមួយលើពិភពលោក

2019-01-02 15:19:59 cri

       ផ្នែក​សេដ្ឋកិច្ច​និង​ពាណិជ្ជកម្ម​អន្តរជាតិ​នៃ​សកលវិទ្យា​ល័យ​គរុកោសល្យក្រុង​ប៉េកាំង​បាន​ចេញផ្សាយ« ​របាយការណ៍ស្តីពី​ការអភិវឌ្ឍ​នៃការ​នាំចូល​របស់​ចិន​ប្រចាំឆ្នាំ​២០១៨ »នៅក្រុង​ប៉េកាំង​កាលពីពេល​ថ្មី​ៗកន្លងទៅនេះ​ ។ របាយការណ៍​បាន​បញ្ជាក់ថា​ការ​នាំ​ចូល​របស់​ចិន​ពី​ឆ្នាំ​ ២០១២ ដល់​​ ឆ្នាំ​២០១៧ ​គិត​ជា​មធ្យមបាន​​រួម​ចំណែក​​ ២២ .៥ ​%​ ​សម្រាប់​កំណើន​នៃការ​នាំ​ចូល​លើពិភពលោក ។

       របាយការណ៍​នេះ​បាន​បញ្ជាក់​ថា​ ទំហំ​នៃការ​នាំ​ចូល​ពី​ប្រទេស​នានា​លើពិភពលោក​របស់​ចិន​ជាទូទៅ​មាន​និន្នាការ​កើនឡើង​ជា​បន្តបន្ទាប់​ចាប់​តាំង​​ពី​ការ​អនុវត្ត​គោល​នយោបាយ​កំណែទម្រង់​និងការ​បើកទូលាយ ។ ​ជាពិសេសបន្ទាប់ពី​ចូល​ជា​សមាជិក​នៃអង្គការពាណិជ្ជកម្មពិភពលោក​កាលពី​ឆ្នាំ​ ២០០១​ ធ្វើ​ឲ្យ​ទំហំ​នៃការនាំ​​ចូល​របស់ចិន​បាន​កើន​ឡើង​យ៉ាង​ឆាប់​រហ័ស​ ។ សូម​បញ្ជាក់​ថា​ ការ​នាំចូល​របស់​ចិន​បានកើនឡើង​​ពី​លំដាប់​ទី​ ២៣ លើពិភពលោក​កាលពី​ឆ្នាំ​ ១៩៧៩  ដល់​លំដាប់​ទី​ ២ លើពិភពលោក​នៅ​​ឆ្នាំ​២០១៧  ៕

អ្នកបកប្រែ:李庆莉
ប្លុកពិសេស