邓倩
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

មន្ត្រីចិនបានថ្លែងថា ចិននឹងជំរុញការធ្វើកំណែទម្រង់និងការបើកទូលាយវិស័យហិរញ្ញវត្ថុដោយម៉ឺងម៉ាត់មិនងាករេ

2018-12-31 15:26:38 cri

      ឆ្នាំ ២០១៨  ជាខួបទី ៤០ ​នៃ​ការធ្វើកំណែទម្រង់​និង​ការបើកទូលាយ​នៃ​ប្រទេស​ចិន​។ ​ក្នុង​រយៈពេល​ ៤០ ​ឆ្នាំ​កន្លង​មក ​វិស័យ​ហិរញ្ញវត្ថុ​ចិន​​បាន​សម្រេច​​នូវ​ការផ្លាស់ប្តូរ​ជា​

​​ប្រវត្តិសាស្ត្រ​​ពី​ឯកតោវិស័យ​ដល់​ពហុវិស័យ ​ពីចំនួនតិចខ្សោយ​ដល់​ទ្រង់ទ្រាយ​ធំ​ដ៏​គួរឲ្យ​ភ្ញាក់ផ្អើល។ ​មន្ត្រី​នៃ​ស្ថាប័ន​ហិរញ្ញវត្ថុ​ចិន​បាន​ប្រាប់​ឲ្យ​ដឹង​កាលពី​ប៉ុន្មាន​ថ្ងៃ​កន្លងទៅនេះ​ថា  ​ចិន​នឹង​ប្រកាន់ខ្ជាប់​ការ​ជំរុញ​ការ​ធ្វើ​កំណែទម្រង់​និង​ការបើកទូលាយ​វិស័យ​​ហិរញ្ញវត្ថុ​បន្ត​ទៀត​​ដោយ​ម៉ឺងម៉ាត់​មិន​ងាករេ  ​ហើយ​នៅពេល​អនាគត​​ ​វិស័យ​ធនាគារ​​ ​វិស័យ​ធានារ៉ាប់រ៉ង ​និង​ទីផ្សារ​មូលនិធិ​​សុទ្ធតែ​នឹង​ទទួល​វិធានការ​បើកទូលាយ​កាន់តែ​ច្រើន​ថែម​ទៀត។

      លោក WangZhaoxing ​អនុប្រធាន​គណៈកម្មាធិការ​​គ្រប់គ្រង​និង​ត្រួតពិនិត្យ​ការធានា​រាប់រង​ធនាគារ​​​ចិន​​​យល់​ឃើញ​ថា  ​​នៅពេលអនាគត  ​វិស័យ​ហិរញ្ញវត្ថុ​​នៅ​តែ​ត្រូវការ​ទប់ទល់​នឹង​ការប្រែប្រួល​នៃ​បរិស្ថាន​កាន់តែ​ស្មុគស្មាញ​និង​កាន់តែ​ពិបាក​ពី​ខាង​ក្រៅ​ ​ដោយតាមរយៈ​ការធ្វើ​កំណែទម្រង់​និង​ការបើក​ទូលាយ​, ​នៅតែ​ប្រឈមមុខ​នឹង​​ហានិភ័យ​ហិរញ្ញវត្ថុ​គ្រប់​បែបយ៉ាង ​ ​ដើម្បី​ទទួល​បាន​នូវ​​ភាពជោគជ័យ​ក្នុង​ការតស៊ូ​ស្វិតស្វាញ​នៃ​ការបង្ការ​និង​ដោះស្រាយ​​ហានិភ័យ​ ​ព្រមទាំង​បញ្ចូល​កម្លាំង​ថ្មី​ដល់​ការអភិវឌ្ឍ​ដោយ​និរន្តរភាព​​​របស់​ខ្លួន៕​​

អ្នកបកប្រែ:邓倩
ប្លុកពិសេស