马小青
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

អគ្គស្ថានីយ៍វិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានជ្រើសរើសព័តមានជាតិសំខាន់ៗចំនួន១០ប្រចាំឆ្នាំ២០១៨

2018-12-31 15:46:49 cri

អគ្គស្ថានីយ៍​វិទ្យុ​និង​ទូរទស្សន៍​មជ្ឈិម​ចិន​បាន​ជ្រើសរើស​ព័ត៌មាន​ជាតិ​សំខាន់​ៗ​ចំនួន​១០​ប្រចាំ​ឆ្នាំ​២០១៨ ​ដែល​មាន​ដូច​ខាង​ក្រោម​នេះ៖

ទី​១ ​សេចក្តី​ព្រាង​វិសោធនកម្ម​ច្បាប់​រដ្ឋ​ធម្មនុញ្ញ​នៃ​សាធារណ​រដ្ឋ​ប្រជាមានិតចិន​​ត្រូវ​បាន​អនុម័ត ​គតិ​​សង្គមនិយម​ដែល​ប្រកបដោយ​លក្ខណៈពិសេស​ចិន​យុគសម័យ​ថ្មី​របស់​លោក​ស៊ីជីនភីង​បាន​ចម្លង​ចូល​​ទៅ​ក្នុង​ច្បាប់​រដ្ឋធម្មនុញ្ញ។

ទី ២ស្ថាប័ន​ជាតិ​អាណត្តិ​ថ្មី​និង​ថ្នាក់​ដឹកនាំ​នៃ​សភាប្រឹក្សា​នយោបាយ​ប្រជាជន​ទូទាំង​ប្រទេស​ចិន​ត្រូវ​បាន​បង្កើត​ឡើង ​ថ្នាក់​ដឹកនាំ​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​បាន​ធ្វើ​ពិធី​សច្ចា​ប្រណិធាន​លើក​ដំបូង​ចំពោះ​មុខ​ច្បាប់​រដ្ឋ​ធម្មនុញ្ញ​។

ទី​៣ ប្រទេស​ចិន​អបអារ​សាទរ​យ៉ាង​ឱឡារិក​នូវ​ខួប​៤០​ឆ្នាំ​នៃ​កំណែទម្រង់​និង​បើក​ទូលាយ​របស់​ប្រទេស​ចិន ​កំណែទម្រង់​និង​ការ​បើក​ទូលាយ​ត្រូវ​អភិវឌ្ឍ​បន្ថែម​ទៀត។

ទី​៤ ការ​ធ្វើ​ឲ្យ​ស៊ីជម្រៅ​នូវ​កំណែទម្រង់​នៃ​រចនា​សម្ព័ន្ធ​បក្ស​និង​ជាតិ​ដំណើរការ​ដោយ​រលូន។

ទី​៥ ​មជ្ឈិម​បក្ស​កុម្មុយនិស្ត​ចិន​អនុវិធានការ​ជា​ច្រើន​ដើម្បី​អភិវឌ្ឍ​សេដ្ឋកិច្ច​ឯកជន។

ទី​៦ សមិទ្ធផល​នៃ​ការ​ទូត​ប្រទេស​ចិន​បាន​បង្ហាញ​ឲ្យ​ឃើញ​នូវ​រចនាបទ​នៃ​មហា​ប្រទេស​។

ទី៧ ពិធី​ត្រួត​ពល​នៅ​សមុទ្រ​ចិន​ខាង​ត្បូង​បង្ហាញ​ឲ្យ​ឃើញ​នូវ​មុខមាត់​ថ្មី​នៃ​កងទ័ព​ប្រជាជន​ចិន។

ទី​៨ ​ជំរុញ​ការ​អភិវឌ្ឍ​នៃ​ខ្សែក្រវាត់​សេដ្ឋកិច្ច​ទន្លេ​យង់សេ​ដើម្បី​ការពារ​ទឹក​ស្អាត​និង​ពណ៌បៃតង។

ទី៩ សេចក្តី​ព្រាង​វិសោធនកម្ម​ច្បាប់​លើ​ពន្ធ​ប្រាក់​ចំណូល​ផ្ទាល់​ខ្លួន​ត្រូវ​អនុម័ត។​វិធានការ​ដើម្បី​ធានា​និង​កែ​លម្អ​ជីវភាព​រស់​នៅ​របស់​ប្រជាជន​ត្រូវ​ចេញ​ផ្សាយ​ជា​បន្តបន្ទាប់។

ទី​១០ ថ្នាំ​វ៉ាក់សាំង​មាន​បញ្ហា​ត្រូវ​បាន​ស៊ើប​អង្កេតយ៉ាង​ម៉ត់ចត់ ​ការ​គ្រប់គ្រង​ថ្នាំ​វ៉ាក់សាំង​ប្រទេស​ចិន​ចូល​របៀបវារៈច្បាប់។

អ្នកបកប្រែ:马小青
ប្លុកពិសេស