魏伟
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

មហាសន្និបាតនៃអង្គការសហប្រជាជាតិ លើកទី ៧៣ អនុម័តសេចក្តីសម្រេចចិត្តស្តីពីការលុបបំបាត់ភាពក្រីក្រនៅតាមជនបទ

2018-12-21 15:15:52 cri

    ក្រោមការ​ផ្តួចផ្តើម​និង​ការលើកកម្ពស់​របស់​ប្រទេសចិន​ មហាសន្និបាត​នៃ​អង្គការសហ​ប្រជាជាតិ​លើកទី​ ៧៣​ បាន​អនុម័ត​សេចក្តីសម្រេចចិត្ត​ស្តីពី​"ការលុបបំបាត់​ភាពក្រីក្រ​នៅ​តាម​ជនបទ​និង​ការអនុវត្ត​របៀបវារៈ​ឆ្នាំ ​២០៣០​ សម្រាប់​ការអភិវឌ្ឍ​ជានិរន្តរភាព"​ដែល​បាន​លើក​ឡើង​ដោយ​បណ្តាប្រទេស​ចំនួន​ ៧៧ ​និង​ប្រទេសចិន​កាលពី​ថ្ងៃទី​ ២០​ ខែធ្នូ។​ 

    នេះគឺជា​លើកទីមួយ​ហើយ​ក្នុង​ប្រវត្ដិសាស្ដ្រ​មហាសន្និបាត​នៃ​អង្គការសហប្រជាជាតិ​ដែល​បាន​អនុម័ត​សេចក្តីសម្រេចចិត្ត​ស្តីពី​ការលុបបំបាត់​ភាពក្រីក្រ​នៅតាម​ជនបទ។​

    សេចក្តីសម្រេចចិត្តនេះ​ត្រូវបាន​សរសេរ​បញ្ចូល​នូវ​គំនិត​នៃ​ការកាត់បន្ថយ​ភាពក្រីក្រ​ឆ្ពោះ​ទៅ​កាន់​គោលដៅ​ត្រឹមត្រូវ​ កិច្ចសហប្រតិបត្តិការ​និង​ឈ្នះ-ឈ្នះ​និង​ការកសាង​សហគមន៍រួម​វាសនា​នៃ​មនុស្សជាតិ​ជាដើម​ដែលបាន​លើកឡើង​ដោយប្រទេសចិន​សម្រាប់​បុព្វហេតុ​កាត់​បន្ថយ​ភាពក្រីក្រ​នៅតាម​ជនបទ​អន្តរជាតិ៕​

អ្នកបកប្រែ:魏伟
ប្លុកពិសេស