邓倩
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

អ្នកប្រាជ្ញនៃបណ្តាប្រទេសជាច្រើនកោតសរសើរសមិទ្ធិផលដែលប្រទេសចិនទទួលបានក្នុងរយៈពេលនៃការធ្វើកំណែទម្រង់និងបើកទូលាយ៤០ឆ្នាំកន្លងមកនេះ

2018-12-20 15:29:04 cri

      ឆ្នាំ ២០១៨ ​នេះ​ជា​ខួប​ទី ៤០ ​នៃ​ការអនុវត្ត​​គោលនយោបាយ​កំណែទម្រង់​និង​បើកទូលាយ​​របស់​ប្រទេស​ចិន​ ​សន្ទរកថា​គន្លឹះ​របស់​លោកប្រធានរដ្ឋចិន ស៊ី ជីនភីង ​បាន​ថ្លែង​ក្នុង​ឱកាស​នៃ​ការបើក​មហាសន្និបាត​អបអរសាទរ​នាពេលកន្លង​ទៅ​ ត្រូវបាន​អ្នកប្រាជ្ញ​នៃ​បណ្តា​ប្រទេស​ជា​ច្រើន​​កោតសរសើរ។

      លោក jang se-jeong ​ប្រធាន​ផ្នែក​វិភាគ​​នៃ​«កាសែត​មជ្ឈិម​»​កូរ៉េ​ខាង​ត្បូង​ (Korea Joongang Daily)​​បាន​សរសើរ​ដល់​​គំនិត​ផ្តួច​ផ្តើម​ក្នុង​​ការកសាង​សមាគន៍​រួម​វាសនា​សម្រាប់​មនុស្សជាតិ​របស់​លោក​ ស៊ី ជីនភីង​។ ​លោកបាន​ថ្លែងថា ​កំណែទម្រង់​និង​ការបើក​ទូលាយ​របស់​ចិន​បាន​ផ្តល់​វិភាគទាន​ដ៏​ធំសម្បើម​ដល់​ការអភិវឌ្ឍ​នៃ​សង្គម​មនុស្សជាតិ​។​ ​លោក​មានការរំពឹងទុក​ថា​ប្រទេស​ចិន​នឹង​ដើរ​តួនាទី​កាន់តែ​សំខាន់​ថែមទៀត​ក្នុង​សហគមន៍​អន្តរជាតិ។

      លោក Nasser Abdelfatah  ​អ្នកជំនាញ​បញ្ហា​ប្រទេស​ចិន​របស់​អេហ្ស៊ីប​បាន​ថ្លែងថា ​ព័ត៌មាន​ដែល​បាន​បង្ហាញ​តាមរយៈ​សន្ទរកថា​របស់​លោក ស៊ី ជីនភីង ​ធ្វើ​ឲ្យ​មនុស្ស​គ្រប់គ្នា​មាន​ទំនុកចិត្ត​ចំពោះ​អនាគត​នៃ​ប្រទេស​ចិន​។ ​សម្រាប់​ប្រទេស​ទ្វីប​អាហ្វ្រិក ​អាមេរិកឡាទិន ​និង​អាស៊ី ​សុទ្ធតែ​មានការរំពឹងទុក​ខ្លាំង​ទៅលើ​គំនិត​ផ្តួចផ្តើម​ “ខ្សែ​ក្រវាត់​មួយ​និង​ផ្លូវ​មួយ” ​ហើយ​ក៏​រីករាយ​សហការ​រួមគ្នា​​ប្រទេស​ចិន​​ ​ដើម្បី​​ទទួលបាន​​ផលប្រយោជន៍​ទៅវិញទៅមក​​និង​ឈ្នះ-ឈ្នះ៕​​​

អ្នកបកប្រែ:邓倩
ប្លុកពិសេស