翟茜茜
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោកស៊ី ជីនភីង ថ្លែងថា ត្រូវដើរតួនាទីនិងបង្កើនឧត្តមានុភាពនៃប្រព័ន្ធនិងរបបគ្រប់គ្រងរបស់ប្រទេសចិនដោយឥតឈប់ឈរ

2018-12-18 13:19:25 cri

      ថ្ងៃទី ១៨ ខែ​ធ្នូ ថ្លែង​ក្នុង​មហាសន្និបាតអបអរ​សាទរ​​​​ខួប​ទី ៤០ ​នៃ​ការ​ធ្វើ​កំណែ​ទម្រង់​និងការ​​បើក​ចំហ​របស់​ប្រទេសចិន លោក​ស៊ី ជីនភីង ប្រធានរដ្ឋ​ចិន​បាន​លើក​ឡើង​ថា ​ប្រទេស​​ចិនចាំ​បាច់​ត្រូវ​តែ​ប្រកាន់​ខ្ជាប់​ការ​កែ​លម្អ​និង​អភិវឌ្ឍ​របប​សង្គមនិយម​​ប្រកប​ដោយ​លក្ខណៈ​ពិសេស​​ចិន​ អភិវឌ្ឍ​និង​បង្កើន​ឧត្តមានុភាព​នៃ​ប្រព័ន្ធនិង​​របបគ្រប់​គ្រង​នៃ​​ប្រទេសចិន​ដោយ​ឥតឈប់​ឈរ ។ លោក​បាន​បញ្ជាក់​ថា ប្រទេសចិន​ចាំ​បាច់​ត្រូវ​តែ​ពង្រឹង​និង​អភិវឌ្ឍ​សេដ្ឋកិច្ច​កម្មសិទ្ធិ​រដ្ឋ​យ៉ាង​​ដាច់​ខាត​មិន​ងាករេ លើក​ទឹក​ចិត្ត ផ្តល់​ការ​គាំទ្រ​ និង​ណែ​នាំ​ការអភិវឌ្ឍ​សេដ្ឋកិច្ច​មិន​មែន​កម្មសិទ្ធិ​យ៉ាង​ដាច់​ខាត​មិន​ងាករេ​ ពន្លឿន​ការ​បង្កើត​បាន​ជា​ប្រព័ន្ធ​គ្រប់​គ្រង​ដែល​​ល្អ​ពេញ​លេញ មាន​បទដ្ឋាននិង​តាម​បែប​​វិទ្យាសាស្រ្ត និង​ដំណើរ​ការ​ដោយ​មាន​ប្រសិទ្ធភាព​ ដើម្បី​ជំរុញ​ឲ្យ​​របប​សង្គមនិយម​ប្រកប​ដោយ​លក្ខណៈ​ពិសេស​ចិន​មានភាព​កាន់​តែ​ចាស់​ទុំ​និង​នឹងនរ​ ៕

អ្នកបកប្រែ:翟茜茜
ប្លុកពិសេស