邓倩
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ប្រទេសចិនបានប្រកាស "លេខកូដសម្ងាត់នៃភាពជោគជ័យ" កំណែទម្រង់និងការបើកទូលាយរបស់ចិននឹងបង្កើតភាពអស្ចារ្យកាន់តែធំជាថ្មីទៀត

2018-12-18 17:55:45 cri

图片默认标题_fororder_1123868646_15451012248311n

      ពេលនិយាយ​ដល់​ការធ្វើ​កំណែទម្រង់​និង​ការបើក​ទូលាយ​របស់​ប្រទេស​ចិន ​សហគមន៍​អន្តរជាតិ​តែងតែ​ប្រើ​ពាក្យ​​ “ភាពអស្ចារ្យ​របស់​ប្រទេស​ចិន​”​ ​ជា​ការវាយតម្លៃ​ជា​ទូទៅ​។ ​តើ​ភាពអស្ចារ្យ​មួយ​នេះ​បង្កើត​ឡើង​​យ៉ាង​ដូចម្ត៉េច​? ​វា​បាន​នាំមក​អ្វី​ខ្លះ​ដល់​ប្រទេស​ចិន​និង​ទូទាំង​ពិភពលោក​? ​ក្នុង​មហាសនិ្នបាត​អបអរ​សាទរ​ខួប​ទី​ ៤០ ​នៃ​ការ​អនុវត្ត​គោល​នយោបាយ​កំណែ​ទម្រង់​និង​បើក​ទូលាយ​ដែល​ចិន​បាន​ប្រារព្ធ​ធ្វើ​កាលពី​ថ្ងៃទី ១៨ ​ខែធ្នូ​ ​​ ​លោក ស៊ី ជីនភីង ​អគ្គ​លេខាធិការ​នៃ​គណៈកម្មាធិការ​មជ្ឈិម​បក្ស​កុម្មុយនិស្តចិន ប្រធាន​រដ្ឋ​ចិន និង​ជា​ប្រធាន​គណៈកម្មាធិការ​យោធា​មជ្ឈិម​ចិន​ បាន​អញ្ជើញ​​ថ្លែង​សុន្ទរកថា​គន្លឹះ​ ​។​លោក​បាន​ធ្វើការ​បូកសរុប​នូវ​ប្រវត្តិសាស្ត្រ​ ​សមិទ្ធិផល​ ​អត្ថន័យ ​និងបទពិសោធ​​ដែល​ប្រទេស​ចិន​ទទួលបាន​​ក្នុង​អំឡុងពេល​ ៤០ ​ឆ្នាំ​កន្លងមក​បន្ទាប់ពី​ចាប់ផ្តើម​ធ្វើ​កំណែទម្រង់​និង​ការបើកទូលាយ​​ដោយគ្រប់ជ្រុងជ្រោយ​តាមរយៈ​​ ១០ ​វិស័យ ​ជាក់ស្តែងគឺ​​ទ្រឹស្តី​គំនិត​ ​ការកសាង​សេដ្ឋកិច្ច ​​នយោបាយ​ប្រជាធិបតេយ្យ ​ការអភិវឌ្ឍ​វប្បធម៌ ​ការកែលម្អ​ជីវភាពរស់​នៅ​របស់​ប្រជាជន ​ការការពារ​បរិស្ថាន ​ការការពារជាតិនិងទំនើបភាវូបនីយកម្ម​នៃ​កងទ័ព ​  ​ការបង្រួបបង្រួមជាតិដោយសន្តិភាព  ​ការទូតដោយសន្តិភាព ​និង​ការកសាងបក្ស​។​ ​លោក​​បាន​​បំផុស​ឲ្យ​មាន​​ការជំរុញ​ឲ្យ​ប្រទេស​ចិន​បន្ត​ឈានទៅមុខ​តាមរយៈ​ការធ្វើ​កំណែទម្រង់​និង​ការបើកទូលាយ​ក្នុង​យុគសម័យ​ថ្មី​ខាង​មុខ​នេះ​ផងដែរ។​

នៅពេល​ពិភពលោក​សម្លឹងមើល​ការផ្លាស់ប្តូរ​ក្នុងរយៈពេល​៤០ឆ្នាំនៃ​កំណែ​ទម្រង់និង​ការបើកទូលាយ​របស់ចិននេះ​ គឺមិនពិបាក​ក្នុង​ការស្វែងយល់ពី​មោទនភាព​ក្នុងចិត្ត​របស់​ប្រជាជន​ចិន​នាពេល​បច្ចុប្បន្ន​នេះទេ ​គឺ​ប្រទេសចិន​បាន​ក្លាយទៅជា​តួអង្គ​សេដ្ឋកិច្ច​ធំទីពីរ​លើពិភពលោក​ ប្រទេស​ឧស្សាហកម្ម​ធំទីមួយ​​​និង​ប្រទេស​ពាណិជ្ជកម្ម​ទំនិញ​ធំទីមួយ​​​ដែលមាន​អត្រារួម​ចំណែក​ក្នុង​កំណើន​សេដ្ឋកិច្ច​ពិភពលោក​លើសពី​៣០​ភាគរយ ។​ ពេលបច្ចុប្បន្ន​ ប្រទេសចិន​បាន​ក្លាយទៅជា​អ្នកកសាង​សន្តិភាព​ពិភពលោក​ អ្នករួម​ចំណែក​ចំពោះ​ការអភិវឌ្ឍ​សកលនិងជា​អ្នកគាំពារ​របៀបរៀបរយ​អន្តរជាតិ​ដែល​សហគមន៍​អន្តរជាតិ​ទទួលស្គាល់​ជាទូទៅ ។ ​ប្រទេសចិន​​ប្រើតែ​រយៈពេល​៤០ឆ្នាំ​ប៉ុណ្ណោះ​ក៏មាន​ការផ្លាស់ប្តូរ​ជា​ប្រវត្តិសាស្ត្រ​ទាំងនេះ ។

    លោក​ ស៊ីជីនភីង​ បាន​បូកសរុប​នូវ​បទពិសោធន៍​ដ៏​មានតម្លៃ​ដែល​ប្រទេសចិន​ទទួល​បាន​ពី​កំណែទម្រង់​និង​ការបើកទូលាយ​ ៤០​ ឆ្នាំ​ ហើយ​ក៏​តម្រូវឲ្យ​ក្លាយជា​គោលការណ៍​ណែនាំ​ដ៏​សំខាន់បំផុត​ដែល​ត្រូវតែ​ប្រកាន់ខ្ជាប់​ដើរ​ឈាន​ទៅមុខ​នាពេលអនាគត​នៃ​ប្រទេស​ចិន។​

    បទពិសោធ​ដ៏មាន​តម្លៃទាំងនេះ​ រួមមាន​ ត្រូវតែ​ប្រកាន់ខ្ជាប់​នូវ​ការដឹកនាំ​នៃ​បក្សកុម្មុយ​និស្ត​ចិន​ក្នុង​ការងារ​ទាំងអស់​ ត្រូវតែ​យកប្រជាជន​ជាស្នូល​ ត្រូវតែ​ដឹកនាំ​ដោយ​ម៉ាក្សនិយម​ ដើរ​តាម​ផ្លូវ​នៃ​សង្គមនិយម​ដែលមាន​លក្ខណៈពិសេស​របស់ចិន​ ក៏ដូចជា​កែលម្អ​និង​អភិវឌ្ឍ​ប្រព័ន្ធ​សង្គមនិយម​ដែលមាន​លក្ខណៈពិសេស​របស់ចិន​និង​ប្រកាន់ខ្ជាប់​នូវ​ការចាត់ទុក​ការ​អភិវឌ្ឍ​ជា​ភារកិច្ចចម្បង​ ហើយ​ពង្រីក​ការបើកទូលាយ​និង​គ្រប់គ្រង​គណបក្ស​យ៉ាង​តឹងរឹង​ព្រម​ទាំង​ដោះ​ស្រាយ​ឲ្យបានត្រឹមត្រូវ​នូវ​បញ្ហា​នៃ​កំណែទម្រង់​ ការអភិវឌ្ឍ​និង​ស្ថិរភាព​ជា​ដើម។​

    គ្មាន​ការសង្ស័យ​ណានោះទេ​ បទពិសោធ​ដ៏​មានតម្លៃ​ទាំង​៩​នេះ​ គួរតែជា​"លេខ​កូដ​សម្ងាត់​នៃ​ភាពជោគជ័យ"​នៃ​កំណែទម្រង់​និង​ការ​បើកទូលាយ​របស់​ប្រទេសចិន​ដែល​ត្រូវ​បាន​សហគមន៍អន្តរជាតិ​ចាប់អារម្មណ៍​បំផុត។​ ក្នុងនោះ​ ប្រទេសកំពុងអភិវឌ្ឍន៍អាច​រៀន​សូត្រ​ពី​បទពិសោធ​របស់​ចិន​ក្នុងការដោះស្រាយ​​ទំនាក់ទំនង​រវាង​កំណែ​ទម្រង់ ការអភិវឌ្ឍ​និង​ស្ថិរភាព​ ។

       ឆ្លងកាត់​រយៈពេល​ ៤០ ឆ្នាំ​​  ការ​ធ្វើ​កំណែទម្រង់និង​ការ​បើកទូលាយ​របស់​ចិន​នាពេល​បច្ចុប្បន្ននេះស្ថិត​នៅ​ចំណុច​ចាប់ផ្តើម​ថ្មីមួយ​ជា​ប្រវត្តិសាស្ត្រ​ ពោល​គឺ សមាជ​បក្សកុម្មុយនិស្ត​ចិន​លើក​ទី​ ១៩បាន​លើក​ឡើងនូវ​​គោល​ដៅកាន់តែ​ខ្ពស់​ចំពោះ​ការអភិវឌ្ឍ​សេដ្ឋកិច្ច​​សង្គម​របស់​ចិន​ នេះ​ម្យ៉ាង​ ។ ​ម្យ៉ាង​វិញ​ទៀត​​​ ការការពារនិយម​និង​ឯកតោភាគី​និយម​បាន​កើន​ឡើង​ក្នុង​ក្របខ័ណ្ឌ​ពិភពលោក​ ធ្វើ​ឲ្យ​​ប៉ះពាល់​ដល់​ដំណើរ​សកលភាវូបនីយកម្ម​ផ្នែក​សេដ្ឋកិច្ច​ ។

       ប្រជាជន​ចិន​បាន​ដឹងច្បាស់​ថា​ ការ​ជំរុញ​ការអភិវឌ្ឍកំណែទម្រង់​គឺ​ពឹង​ផ្អែកទៅលើ​ទំនុកចិត្ត​និង​ការ​តស៊ូប្រយុទ្ធ​ ។ ក្នុងរយៈពេល​៤០ឆ្នាំ​ឬយូរជាង​នេះ​ទៅទៀត​នាពេល​អនាគត​ ប្រទេស​ចិន​នឹងធ្វើ​ប្រតិបត្តិការជាក់ស្តែង​ដើម្បី​បញ្ជាក់​ថា​  ប្រទេស​ចិនបែប​​​ច្នៃប្រឌិតថ្មី​ដែល​បើកទូលាយ និង​ប្រកប​ដោយ​​បរិយាប័ន្ន​ និង​ទំនុកចិត្ត​ ច្បាស់​ជា​នឹង​នាំមក​នូវ​ភាព​អស្ចារ្យកាន់តែ​ខ្លាំង​​ដល់​ពិភពលោក ៕​​​​​​

图片默认标题_fororder_1123868646_15451048226871n

图片默认标题_fororder_1123868646_15451065124311n

图片默认标题_fororder_1123868646_15451220352011n

 

អ្នកបកប្រែ:邓倩
ប្លុកពិសេស