翟茜茜
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោកស៊ី ជីនភីង ថ្លែងថា ការជំរុញកំណែទម្រង់និងការបើកចំហ និងបុព្វហេតុសង្គមនិយមប្រកបដោយលក្ខណៈពិសេសចិនជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្តដ៏ធំមួយក្នុងចំណោមព្រឹត្តិការណ៍ប្រវត្តិសាស្រ្តធំៗទាំងបីរបស់ប្រទេសចិននៅសម័យទំនើប

2018-12-18 13:17:36 cri

    ថ្ងៃទី ១៨ ខែ​ធ្នូ ថ្លែង​ក្នុង​មហាសន្និបាតអបអរ​សាទរ​​​​ខួប​ទី ៤០ ​នៃ​ការ​ធ្វើ​កំណែ​ទម្រង់​និងការ​​បើក​ចំហ​របស់​ប្រទេសចិន លោក​ស៊ី ជីនភីង ប្រធានរដ្ឋ​ចិន​បាន​លើក​ឡើង​ថា ការ​បង្កើត​បក្ស​កុម្មុយនិស្ត​ចិន​ ការ​បង្កើត​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ និង​ការ​ជំរុញ​កំណែ​ទម្រង់​និង​ការ​បើក​ចំហ​ព្រម​និង​បុព្វហេតុ​សង្គមនិយម​ប្រកប​ដោយ​លក្ខណៈ​ពិសេស​ចិន​ ជាព្រឹត្តិការណ៍​​ប្រវត្តិសាស្រ្ត​ធំ​ទាំង​បី​​របស់​ប្រទេសចិន​គិត​ចាប់​ពី​ឆ្នាំ ១៩១៩ ​មកទល់​បច្ចុប្បន្ន​ និង​ជានិមិត្ត​សញ្ញា​ធំ​ទាំង​បី​នៃ​ការ​សម្រេច​ការស្តារ​ឡើង​វិញ​នូវ​ភាព​រុង​រឿង​ដ៏​មហិមា​​នៃ​ប្រជាជាតិ​ចិននៅ​សម័យ​ទំនើបផង​ដែរ ។ 

    លោក​ស៊ី ជីនភីង បាន​កត់​សម្គាល់​ថា ចាប់​ពី​បើក​ធ្វើ​សមាជ​បក្ស​កុម្មុយនិស្ត​ចិន​លើក​ទី ១៨ ​​មក​​ សង្គមនិយម​ប្រកប​ដោយ​លក្ខណៈ​ពិសេស​ចិន​បាន​ឈាន​ចូល​យុគសម័យ​ថ្មី ​អារម្មណ៍នៃ​ការ​ទទួល​បាន​ អារម្មណ៍​មាន​សុភមង្គល និង​អារម្មណ៍​មាន​សន្តិសុខ​របស់​ប្រជាជន​ត្រូវ​បាន​លើក​កម្ពស់​យ៉ាង​ខ្លាំង ៕

អ្នកបកប្រែ:翟茜茜
ប្លុកពិសេស