王昭君
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោកស៊ីជីនភីងប្រធានរដ្ឋចិន៖ ប្រទេសចិនចាំបាច់ត្រូវតែប្រកាន់ខ្ជាប់នូវការចាត់ទុកការអភិវឌ្ឍជាភារកិច្ចចម្បង

2018-12-18 13:06:44 cri

    ថ្ងៃទី​១៨​ខែ​ធ្នូ​ ​លោក​ស៊ីជីនភីង​ប្រធាន​រដ្ឋចិន​បាន​ថ្លែង​ថា​​ ​ប្រទេសចិន​ចាំបាច់​ត្រូវ​តែ​ប្រកាន់​ខ្ជាប់​នូវ​ការ​ចាត់ទុក​ការ​អភិវឌ្ឍ​ជា​ភារកិច្ច​ចម្បង​ ​និង​បង្កើន​កម្លាំង​ជាតិ​ចម្រុះ​ឥត​ឈប់ឈរ​ ​ចាំបាច់​ត្រូវតែ​ដោះស្រាយ​ភាព​មិន​ស៊ី​សង្វាក់​គ្នា​​រវាង​តម្រូវ​ការ​របស់​ប្រជាពលរដ្ឋ​ចំពើ​ការ​ចង់​បាន​ជីវភាព​រស់នៅ​ដ៏​ល្អ​បវរ​ដែល​កើនឡើង​ជា​រៀងរាល់​ថ្ងៃ​របស់​ប្រជាជន​ជាមួយ​នឹង​ការ​អភិវឌ្ឍ​ដោយ​អតុល្យភាព​និង​មិន​ពេញលេញ​ ​ខិតខំ​សម្រេច​ការ​អភិវឌ្ឍ​ដែល​កាន់តែ​ប្រកប​ដោយ​គុណភាព​ខ្ពស់​ ​កាន់តែ​មានប្រសិទ្ធភាព​ ​កាន់តែ​យុត្តិធម៌​និង​កាន់តែ​មាន​និរន្តរភាព​ ​ត្រូវ​តែ​ផ្លាស់ប្តូរ​​វិធីសាស្រ្ត​​អភិវឌ្ឍន៍​យ៉ាង​សកម្ម​ ​កែលម្អ​រចនាសម្ព័ន្ធ​សេដ្ឋកិច្ច​និង​ផ្លាស់ប្តូរ​កម្លាំង​ចលករ​នៃ​កំណើន​ ​ត្រូវ​តែ​អនុវត្ត​យុទ្ធសាស្រ្ត​អភិវឌ្ឍន៍​ដែល​ជំរុញ​ដោយ​នវានុវត្តន៍​ ​និង​ត្រូវ​តែ​បង្កើន​កិច្ច​កសាង​អេកូ-អរិយធម៌​ដើម្បី​កកើត​ទៅជា​បែបផែន​អភិវឌ្ឍន៍​និង​​រស់​នៅ​បែប​បៃតង​៕

 

អ្នកបកប្រែ:王昭君
ប្លុកពិសេស