郭翔青
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក ស៊ី ជីនភីង ប្រធានរដ្ឋចិនអះអាងថា ប្រទេសចិនចាំបាច់ត្រូវប្រកាន់ខ្ជាប់ការអនុវត្តគោលនយោបាយកំណែទម្រង់និងបើកទូលាយ

2018-12-18 13:06:12 cri

      ថ្ងៃទី ១៨ ខែ​ធ្នូ លោក ស៊ី ជីនភីង ប្រធាន​រដ្ឋ​ចិន​បាន​លើក​ឡើង​ថា ប្រទេស​ចិន​ចាំបាច់​ត្រូវ​ប្រកាន់​ខ្ជាប់​ការ​អនុវត្ត​គោល​នយោបាយ​កំណែ​ទម្រង់​និង​បើក​ទូលាយ​ ក្នុង​ន័យ​ជំរុញ​ឥត​ឈប់ឈរ​នូវ​​ការ​រួម​គ្នា​កសាង​សហគមន៍​រួម​វាសនា​តែ​មួយ​របស់​មនុស្សជាតិ ។ លោក​បាន​ថ្លែង​បន្ត​ថា ប្រទេស​ចិន​នឹង​ជំរុញ​ការ​បង្កើត​ទំនាក់​ទំនង​អន្តរជាតិ​បែប​ថ្មី​ប្រកប​ដោយ​ការ​គោរព​គ្នា សមភាព យុត្តិធម៌​ កិច្ច​សហប្រតិបតិ្តការ​និង​ឈ្នះ-ឈ្នះ ។ ប្រទេស​ចិន​នឹង​គាំទ្រ​ការ​អភិវឌ្ឍ​របស់​បណ្តា​ប្រទេស​កំពុង​អភិវឌ្ឍន៍​នានា សកម្ម​ចូលរួម​ការ​ធ្វើ​កំណែ​ទម្រង់​និង​កិច្ចកសាង​​ប្រព័ន្ធ​គ្រប់​គ្រង​និង​អភិបាលកិច្ច​ជា​​សកល ។ ប្រទេស​ចិន​គាំទ្រ​ប្រព័ន្ធ​ពាណិជ្ជកម្ម​ពហុភាគី និង​ជំរុញ​សេរីភាព​និង​ភាព​ងាយ​ស្រួល​នៃ​ការ​ធ្វើ​ពាណិជ្ជកម្ម​និង​ការ​បណ្តាក់​ទុន ក៏​ដូច​ជា​រួម​សហការ​ជា​មួយ​បណ្តា​ភាគីនានា​ ដើម្បី​បង្ក​បង្កើត​នូវ​វេទិកា​សហប្រតិបតិ្តការ​អន្តរជាតិ​ថ្មី​ដែល​ចាត់​ទុក​ការ​រួម​គ្នា​​កសាង​ “​ខ្សែ​ក្រវាត់​មួយ​និង​ផ្លូវ​មួយ ”ជា​កាងារ​អាទិភាព ។

      លោក ស៊ី ជីនភីង បាន​គូស​បញ្ជាក់​ថា ប្រទេស​ចិន​អនុវត្ត​នយោបាយ​ការពារ​ជាតិ​បែប​ការពារ ហើយ​មិន​ថា​អភិវឌ្ឍ​ដល់​កម្រិត​ណា​ក៏​ដោយ​ ក៏​មិន​ធ្វើ​អនុត្តរភាព​ជាដាច់​ខាត​ទេ ៕

អ្នកបកប្រែ:郭翔青
ប្លុកពិសេស