李展精
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក ស៊ី ជីនភីង ប្រធានរដ្ឋចិនថ្លែងថា ត្រូវប្រកាន់ខ្ជាប់យ៉ាងមុតមាំនូវការដឹកនាំជាដាច់ខាតរបស់មជ្ឈិមបក្សកុម្មុយនិស្តចិនចំពោះកងទ័ព

2018-12-18 14:53:26 cri

    ថ្ងៃ​ទី​១៨​ខែ​ធ្នូ​ លោក​​ ស៊ី​ ជីន​ភីង អគ្គ​លេខាធិការនៃ​គណៈកម្មធិការ​​មជ្ឈិម​បក្ស​កុម្មុយ​និស្ត​ចិនបាន​ថ្លែថ​ក្នុង​មហាសន្និបាតដើម្បី​អបអរសាទរខួប​ទី​៤០​​នៃកំណែទម្រង់​និង​ការ​បើក​ទូលាយ​​​របស់​ប្រទេស​ចិន​ថាត្រូវ​ ប្រកាន់​ខ្ជាប់នូ​វ​ភាព​ស៊ី​សង្វាក់​គ្នា​រវាង​​ការ​ធ្វើ​ឲ្យ​ប្រទេសជាតិ​សម្បូរសប្បាយ​និង​កងទ័ព​ខ្លាំងក្លា​​ ហើយការកសាង​កិច្ចការពារជាតិ​ដ៏​រឹងមាំនិង​កងទ័ព​ដ៏​ខ្លាំងក្លា​ដែលស្រប​ទៅ​តាម​ឋានៈអន្តរជាតិរបស់​ប្រទេស​ចិន​​ ក៏​ដូចជា​សន្តិសុខ​ជាតិ​ និង​ផល​ប្រយោជន៍នៃ​ការអភិវឌ្ឍរបស់​ប្រទេស​ចិន​ គឺ​ជា​ភារកិច្ច​ជាយុទ្ធសាស្រ្ត​នៃ​ការ​ធ្វើ​ទំនើប កម្ម​នៃការ​កសាង​សង្គម​និយមប្រកប​ដោយ​លក្ខណៈពិសេស​នៃ​ប្រទេស​ចិន​។ ត្រូវ​ប្រកាន់​ខ្ជាប់យ៉ាង​មុតមាំ​នូវ​ការ​ដឹកនាំ​យ៉ាង​ដាច់​ខាតរបស់​បក្សកុម្មុយនិស្ត​ចិន​ចំពោះ​កងទ័ព​ ប្រកាន់​ខ្ជាប់ការ​ដើរតាម​ផ្លូវ​ធ្វើ​ឲ្យ​កងទ័ព​ខ្លាំងក្លាតាម​លក្ខណៈពីសេស​របស់​ប្រទេស​ចិន​ ធ្វើ​ឲ្យស៊ី​ជម្រៅនូវ​​កំណែ​ទម្រង់ផ្នែក​កិច្ចការពារជាតិ​និង​កងទ័ព​ ធ្វើ​ជា​បង្អែក​រឹងមាំ​ដើម្បីគាំពារ​អធិបតេយ្យភាព សន្តិសុខ​និង​ផល​ប្រយោជន៍​នៃការ​អភិវឌ្ឍរបស់​ជាតិ​ គាំ​ពារ​សន្តិភាព​និង​ស្ថិរភាព​របស់​ពិភពលោក​ និង​ការសម្រេច​ការ​ស្តាភាព​រុងរឿង​ដ៏​មហិមា​របស់ប្រជាជាតិ​ចិន​​៕

អ្នកបកប្រែ:李展精
ប្លុកពិសេស