邓倩
Please select the login method

ព័ត៌មាន​សំខាន់​ៗ​

Music Radio

00:00:00 /
00:00:00

ភាពយន្តចិន-កម្ពុជាបញ្ចាំងនៅខេត្តស្ទឹងត្រែងទទួលបានជោគជ័យដោយមានអ្នកទស្សនាប្រមាណជាង800នាក់

2018-12-17 15:56:01 cri

១៦ ១២ ២០១៨

ស្ទឹងត្រែង៖ការចាក់បញ្ចាំងភាពយន្តចល័តចិនកម្ពុជាលើកទី៣កាលពីរាត្រីថ្ងៃទី១៥ខែធ្នូ ឆ្នាំ២០១៨​​​​នៅបរិវេណវត្តស្រែគរថ្មី ភូមិស្រែគរថ្មី ឃុំស្រែគរ ស្រុកសេសាន ខេត្តស្ទឹង​​ត្រែង​​បាន​បញ្ចប់​​ហើយ ដោយទទួលបានអ្នកទស្សនាប្រមាណជាង800នាក់ ខណៈប្រជាពលរដ្ឋ​នៅឃុំ​នេះ​​​មាន​ត្រឹមតែប្រហែលជា1100នាក់ប៉ុណ្ណោះ។

លោកជំទាវកែវសាវឿនអភិបាលរងខេត្តស្ទឹងត្រែងដែលបានចូលរួមទស្សនាការចាក់បញ្ចាំង​ភាពយន្តនេះបាន អគុណក្រសួងវប្បធម៌ និងចិត្រសិល្បៈ  ស្ថានទូតចិនប្រចាំកម្ពុជា ក្រសួង​​​​​​​ព័ត៌​មាន សហភាពសហព័ន្ធយុវជនកម្ពុជា ក្រុមហ៊ុនភាពយន្តចិន និងវិទ្យុ​មិត្តភាព​​កម្ពុជា​​-ចិនដែលបង្កើតនិងសហការបង្កើតឲ្យ​​មានភាពយន្តចល័ត​​ចិនកម្ពុជានេះ​​ឡើងដើម្បី​រឹត​ចំណង​​​សាមគ្គីភាពកាន់តែរឹងមាំដួចដែលប្រមុខថ្នាក់ដឹកនាំរដ្ឋាភិបាល កម្ពុជា និងចិនកំពុង ពង្រឹង​​ទំនាក់ទំនងគ្រប់ជ្រុងជ្រោយលើគ្រប់វិស័យ ដើម្បីបំរើផលប្រយោជន៍ទៅវិញទៅមក​​ជាពិ​​សេស​ផ្នែកវប្បធម៌ និងសិល្បៈភាពយន្ត។
លោកជំទាវបន្តថាក្នុងនាមថ្នាក់ដឹកនាំខេត្តស្ទឹងត្រែងបានគាំទ្រយ៉ាងពេញទំហឹងនូវព្រឹត្តិការណ៍នេះ ព្រោះផ្លាស់ប្តូរវប្បធម៌ និងការកំសាន្តសប្បាយដល់ប្រជាពលរដ្ឋ​​នៅខេត្តជាប់ព្រំដែន​កម្ពុជា-ឡាវ​នេះ។សំឡេង៖ 
សំឡេង៖ ………………………

ចំណែកអ្នកស្រី ចាន់ ម៉ៅបានសម្តែងកាភ្ញាក់ផ្អើលយ៉ាងខ្លាំង​​ចំពោះការបញ្ចាំងរឿងល្អៗ​មើល​នៅ​តាមភូមិ​​ដាច់ស្រយ៉ាលបែបនេះ ដោយស្នើរអោយក្រុមការងារអ្នករៀប​​ចំបន្តនាំយក​ភាព​​​យន្តថ្មីៗមកចាក់បញ្ចាំងនៅទីនេះនាពេលក្រោយៗទៀត។សំឡេង៖ …………………

សូមបញ្ជាក់ថា ដំណើភាពយន្តចល័តចិន ខ្មែរដ៏ឆ្នើមលើកទី៣ បានចាប់ផ្តើមបញ្ជាំង​នៅ​​​តាម​​បណ្តាខេត្តនានា ក្នុងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី៥ ខែធ្នូ រហូតដល់ ២១ ខែធ្នូ ២០១៨។​ហើយ​​​បន្ទាប់​​​​ពី​បញ្ចប់ដោយ​​ជោគជ័យ​​នៅ​​ខេត្តបាត់ដំបង សៀមរាប ខេត្តកំពង់ធំ ស្ទឹងត្រែង​​ហើយ​​នោះ ដំណើរ​​ភាពយនុ្តចល័ត​​ចិនខ្មែរដ៏ឆ្នើម​​លើកទី៣នេះបានបន្តដំណើរទៅ​​ចាក់បញ្ចាំង​ខ្សែ​​ភាពយន្ត​​ដ៏​ឆ្នើម​ជូន​​ដល់សាធារណជនទស្សនាដោយសេរី នៅ​ខេត្ត​រតនគិរីនៅរាត្រី  ថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ២០១៨នេះបន្តទៀត៕

អ្នកបកប្រែ:邓倩

ពិភាក្សា()