郭翔青
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ភូមិភាគស្វយ័តជនជាតិ ជាំង ក្វាងស៊ីអបអរសាទរយ៉ាងឱឡារិកនូវខួបទី ៦០នៃការបង្កើតភូមិភាគស្វយ័ត

2018-12-10 17:36:23 cri

      ថ្ងៃទី ១០ ខែ​ធ្នូ ភូមិភាគស្វយ័តជនជាតិ ជាំង ក្វាងស៊ី ដែល​ជា​ភូមិភាគ​ស្វយ័ត​មាន​ចំនួន​ប្រជាជន​ជនជាតិ​ភាគ​តិច​ច្រើន​បំផុត​ក្នុង​ប្រទេស​ចិន​​ បាន​អបអរ​សាទរ​យ៉ាង​ឱឡារិក​នូវ​ខួប​ទី ៦០​នៃ​ការ​បង្កើត​ភូមិភាគ​ស្វយ័ត ។ មជ្ឈិម​បក្ស​កុម្មុយនិស្ត​ចិន​ គណៈកម្មាធិការ​អចិន្ត្រៃយ៍​សភា​តំណាង​ប្រជាជន​ទូទាំង​ប្រទេស​ចិន ក្រុម​ប្រឹក្ស​កិច្ចការ​រដ្ឋ​ចិន​ សភា​ប្រឹក្សា​នយោបាយ​ប្រជាជន​​ទូទាំង​ប្រទេស​ចិន និង​គណៈកម្មាធិការ​យោធា​មជ្ឈិម​ចិន​បាន​ផ្ញើ​សារ​អបអរសាទរ ។ លោក Wang Yang សមាជិក​គណៈអចិន្ត្រៃយ៍​នៃ​ការិយាល័យ​នយោបាយ​​មជ្ឈិម​បក្សកុម្មុយនិស្ត​ចិន និង​ជា​ប្រធាន​សភាប្រឹក្សា​នយោបាយ​ប្រជាជន​ទូទាំង​ប្រទេស​ចិន​បាន​ចូល​រួម​មហាសនិ្នបាត​អបអរសាទរ​​ខួប​បង្កើត​ភូមិភាគ​ស្វយ័ត ព្រម​ទាំង​បាន​ថ្លែង​សុន្ទរកថា​ទៀត​ផង ។

      ថ្លែង​ក្នុង​មហាសនិ្នបាត​នា​ថ្ងៃទី ១០ ខែ​ធ្នូ លោក Wang Yang បាន​លើក​ឡើង​ថា សមិទ្ធផល​ដ៏​ត្រចះ​ត្រចង់​របស់​ភូមិភាគ​ស្វយ័ត​ក្វាង​ស៊ី បាន​បង្ហាញ​យ៉ាង​ពេញលេញ​នូវ​ឧត្តមភាព​ដ៏​ធំធេង​នៃ​របប​សង្គម​និយម​ប្រកប​ដោយ​លក្ខណៈ​ពិសេស​របស់ប្រទេស​ចិន ហើយក៏​បាន​បង្ហាញ​ឲ្យ​ឃើញ​នូវ​កម្លាំង​​ជីវិត​ដ៏​ខ្លាំង​ក្លា​នៃ​របប​ភូមិភាគ​ស្វយ័ត​ជនជាតិ​ភាគតិច​ផង​ដែរ ។ បច្ចុប្បន្ន​នេះ ភូមិភាគស្វយ័តជនជាតិ ជាំង ក្វាងស៊ី​កំពុង​ប្រឈម​នឹង​កាលានុវត្តភាព​អភិវឌ្ឍន៍​ប្រកប​ដោយ​លក្ខណៈ​ប្រវតិ្តសាស្ត្រ ភូមិភាគស្វយ័តជនជាតិ ជាំង ក្វាងស៊ី គួរតែ​ប្រកាន់​ខ្ជាប់​ការ​អនុវត្ត​កំណែ​ទម្រង់​និង​ការ​បើក​ទូលាយ​ដោយ​គ្រប់​ជ្រុង​ជ្រោយ​និង​ស៊ី​ជម្រៅ ។ ការ​គ្រប់​គ្រង​ដោយ​ស្វយ័ត​នៃ​ភូមិភាគ​ស្វយ័ត​ជនជាតិ​ភាគតិច​ដែល​ជា​របប​នយោបាយ​មូលដ្ឋាន​មួយ​គឺ​មិន​អាច​ងាក​រ៉េ​នោះ​ឡើយ​ ៕

អ្នកបកប្រែ:郭翔青
ប្លុកពិសេស