孙玲玲
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

សន្និសីទក្រុងរ៉ូមនៃវេទិកាអាស៊ីពួអាវធ្វើការនិយាយឆ្លើយឆ្លងគ្នារវាងអាស៊ីនិងអឺរ៉ុបអំពីការជំរុញសកលភាវូបនីយកម្ម

2018-12-06 13:45:18 cri

    នៅក្នុង​សន្និសីទ​ក្រុងរ៉ូម​នៃវេទិកា​អាស៊ីពួអាវ​ដែល​បើកធ្វើ​កាលពី​ថ្ងៃទី៥​ខែធ្នូ​តាមម៉ោង​តំបន់​ អតីត​អ្នកនយោបាយ​សំខាន់ៗនៃ​អាស៊ីអឺរ៉ុប​ច្រើនរូប​និង​ឥស្សរជន​មជ្ឈដ្ឋាន​សហគ្រាស​បានធ្វើ​ការនិយាយ​ឆ្លើយឆ្លងគ្នា​អំពី​ការដែល​នឹងជំរុញ​សកលភាវូបនីយកម្ម​យ៉ាង​ដូចម្តេច​ខណៈមាន​បញ្ហាប្រឈមគឺ​”ផ្ទុយនឹង​សកលភាវូបនីយកម្ម​”នាពេល​បច្ចុប្បន្ន​នេះ​ ហើយ​ផ្តល់​មធ្យោបាយអំពី​ការបង្កើន​កិច្ចសហប្រតិបត្តិការ​រវាង​អាស៊ីនិង​អឺរ៉ុបថែម​មួយ​កម្រិត​ទៀត​ផងដែរ ។

    លោក ​Romano​ Prodi ​អតីត​ប្រធាន​គណៈកម្មាធិការ​សហភាព​អឺរ៉ុបដែល​ចូលរួម​សន្និសីទ​លើកនេះ​បានថ្លែងថា ​សកលភាវូបនីយកម្ម​ជាដំណើរការ​មួយ​ដែលមិន​អាច​កែប្រែបាន​នោះទេ​ ។ ប្រឈមមុខ​នឹងឱកាសថ្មី​ ចិននិង​អឺរ៉ុប​ចិននិង​អ៊ីតាលី​គប្បីពួតដៃ​គ្នា បង្កើន​កិច្ចសហប្រតិបត្តិការ​ក្រោម​ក្របខ័ណ្ឌ​ខ្សែក្រវាត់​មួយនិង​ផ្លូវមួយ ។

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស