孙玲玲
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោកប្រធានរដ្ឋចិនស៊ីជីនភីងជួបសន្ទនាជាមួយលោក Antonio Costa នាយករដ្ឋមន្ត្រីព័រទុយហ្គាល់

2018-12-06 13:42:54 cri

图片默认标题_fororder_会见科斯塔

    ថ្ងៃទី៥​ខែធ្នូ​តាម​ម៉ោងតំបន់​ លោក​ប្រធានរដ្ឋចិន​ស៊ីជីនភីង​បាន​ជួបសន្ទនា​ជាមួយ​លោក​​ Antonio ​Costa ​នាយករដ្ឋមន្ត្រី​ព័រទុយហ្គាល់​នៅក្រុង​លីសបោន ។

    លោក​ស៊ីជីនភីង​បានថ្លែងថា​ ទំនាក់ទំនង​ចិននិង​ព័រទុយហ្គាល់​កំពុង​ចូលក្នុង​ដំណាក់កាល​ល្អបំផុត​ក្នុង​ប្រវត្តិសាស្ត្រ​ ហើយ​ជួបប្រទះ​នឹងឱកាស​អភិវឌ្ឍន៍ថ្មី​ ។ ភាគីចិន​រីករាយ​ខិតខំ​ប្រឹងប្រែង​ជាមួយ​ភាគី​ព័រទុយហ្គាល់​ ដើម្បី​ជំរុញ​ទំនាក់ទំនង​ភាពជាដៃគូ​យុទ្ធសាស្ត្រ​គ្រប់ជ្រុង​ជ្រោយ​រវាង​ប្រទេស​ទាំងពីរ​ឲ្យ​បោះជំហាន​ថ្មីឥតឈប់​ឈរ ។

    លោក​ស៊ីជីនភីង​បាន​គូសបញ្ជាក់ថា​ នៅ​ដំណាក់កាល​បន្ទាប់​ ​ភាគីទាំងពីរ​គួរតែបង្កើន​ទំនាក់ទំនង​រវាង​ថ្នាក់ដឹកនាំ​កំពូលនិង​ការផ្លាស់ប្តូរ​រវាង​គ្រប់ស្រទាប់​និងគ្រប់វិស័យ​ ពួតដៃគ្នា​ខិតខំ​ប្រឹងប្រែង ​ជំរុញ​​ការកសាង​ខ្សែក្រវាត់​មួយនិង​ផ្លូវមួយ​រវាងចិន​និង​ព័រទុយហ្គាល់​ឲ្យ​ទទួល​លទ្ធផល​ជាក់ស្តែង​កាន់តែច្រើន​ ដើម្បី​ដើរតួនាទី​វិជ្ជមាន​សម្រាប់​ការតភ្ជាប់គ្នា​ទៅវិញ​ទៅមក​រវាង​មហាដីគោក​អាស៊ី​និងអឺរ៉ុប ។

    លោក​ Antonio ​Costa ​បាន​បង្ហាញថា​ ដំណើរ​ទស្សនកិច្ច​របស់​លោក​ប្រធានរដ្ឋចិន​ស៊ីជីនភីង​នៅ​ព័រទុយហ្គាល់​លើកនេះ​គឺមាន​អត្ថន័យ​ប្រវត្តិសាស្ត្រ​ដ៏សំខាន់ ។​ ភាគី​ព័រទុយហ្គាល់​​​ចាត់ទុក​ដំណើរ​ទស្សនកិច្ច​លើកនេះ​ជាឱកាស​មួយ​ដើម្បី​រួមសហការ​ជាមួយ​ភាគីចិន ​ដើម្បី​លើកកម្ពស់​កម្រិត​នៃ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ​ថែមមួយ​កម្រិតទៀត​ ។ ភាគី​ព័រទុយហ្គាល់​ស្នើឲ្យធ្វើ​កិច្ចសហប្រតិបត្តិការ​បើកទូលាយ​និង​ពាណិជ្ជកម្មសេរី​ ហើយ​រីករាយ​​ចូលរួម​យ៉ាង​សកម្ម​នៅក្នុង​ការកសាង​ខ្សែក្រវាត់​មួយនិង​ផ្លូវមួយ​ជាមួយគ្នា ​ភាគីព័រទុយហ្គាល់​ ក៏ដូចជា​រីករាយ​ដើរតួនាទី​យ៉ាងសំខាន់​សម្រាប់​បង្កើន​ការជឿទុក​ចិត្តគ្នានិង​កិច្ចសហប្រតិបត្តិការ​រវាង​អឺរ៉ុបនិងចិន ។

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស