马小青
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនចុះហត្ថលេខាលើកិច្ចព្រមព្រៀងកិច្ចសហប្រតិបត្តិការជាមួយអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍ព័រទុយហ្គាល់

2018-12-06 14:51:33 cri

អគ្គស្ថានីយ​វិទ្យុនិង​ទូរទស្សន៍​មជ្ឈិមចិន​ចុះហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​កិច្ច​សហប្រតិបត្តិការ​ជា​មួយ​អគ្គស្ថានីយវិទ្យុនិង​ទូរទស្សន៍​​ព័រទុយហ្គាល់​នៅ​ទី​ក្រុង​លីសបោន​កាលពីថ្ងៃ​ទី​៥​ខែ​ធ្នូ ​ភាគី​ទាំង​ពីរ​នឹង​ធ្វើ​កិច្ច​សហប្រតិបត្តិការ​ក្នុង​ការ​ផ្លាស់ប្តូរ​អត្ថរស​នៃ​កម្មវិធី ​និង​ការ​ផ្លាស់​ប្តូរ​បុគ្គលិក​ព្រមទាំង​សហការ​ផលិត​កម្មវិធី​ជា​ដើម។លើសពីនេះ​ទៅ​ទៀត​ អគ្គស្ថានីយ​វិទ្យុនិង​ទូរទស្សន៍​មជ្ឈិមចិននិង​អគ្គស្ថានីយវិទ្យុនិង​ទូរទស្សន៍​​ព័រទុយហ្គាល់​នឹង​បង្កើត​ក្រុម​ផលិត​រួម​គ្នា​សម្រាប់​ផលិត​ភាពយន្តឯកសារ​ទូរទស្សន៍​ដើម្បី​អបអរ​ស្វាគមន៍​ខួប​៤០​នៃ​ការ​បង្កើត​ទំនាក់​ទំនង​ការ​ទូតរវាង​ប្រទេស​ទាំង​ពីរ​ជា​ដើម។

ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ អគ្គស្ថានីយវិទ្យុនិង​ទូរទស្សន៍​ព័រទុយហ្គាល់​បាន​ធ្វើ​កិច្ច​សហប្រតិបត្តិការ​យ៉ាង​រឹងមាំ​ជា​មួយ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ចិន​ ​រូបភាព​នៃ​កិច្ច​សហប្រតិបត្តិការ​ ​រួម​មាន​ការ​សហការ​ផលិត​កម្មវិធី​និង​ការ​ចែករំលែក​អត្ថរស​នៃ​កម្មវិធី​ជា​ដើម។

អ្នកបកប្រែ:马小青
ប្លុកពិសេស