魏伟
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក ស៊ីជីនភីង ប្រធានរដ្ឋចិនជួបពិភាក្សាការងារជាមួយលោក Marcelo Rebelo de Sousa ប្រធានាធិបតីព័រទុយហ្គាល់

2018-12-05 15:05:10 cri

   

图片默认标题_fororder_习近平和德萨诺1

    កាលពីថ្ងៃ​ទី​ ៤​ ខែ ​ធ្នូ​ តាមម៉ោង​នៅក្នុងតំបន់​ លោក​ ស៊ីជីនភីង​ ប្រធានរដ្ឋចិន​បាន​ជួប​ពិភាក្សា​ការងារ​ជាមួយ​លោក​ Marcelo​ Rebelo​ de​ Sousa​ ប្រធានាធិបតី​ព័រទុយហ្គាល់។​ប្រមុខរដ្ឋ​នៃ​ប្រទេសទាំងពីរ​យល់ព្រម​ជាឯកច្ឆន្ទថា​ ឆ្លៀតយក​ខួបទី​ ៤០​ នៃ​ការ​បង្កើត​ទំនាក់​ទំនង​ការទូត​រវាង​ប្រទេសចិន​និង​ព័រទុយហ្គាល់​ជាចំណុច​ចាប់ផ្តើម​ប្រវត្តិសាស្រ្ត​ថ្មីមួយ​ដើម្បី​ជំរុញ​កិច្ចសហប្រតិបត្តិការ​មិត្តភាព​រវាងចិន​និង​ព័រទុយហ្គាល់​ឲ្យទទួលបាន​សមិទ្ធផលថ្មី​និង​បើក​ទំព័រថ្មីមួយ​ក្នុង​ការអភិវឌ្ឍ​ទំនាក់ទំនង​រវាង​ចិន​និង​ព័រទុយហ្គាល់។​

    ថែ្លងក្នុង​កិច្ចជំនួប​ លោក​ ស៊ីជីនភីង​ បាន​ចង្អុលបង្ហាញថា​ ប្រទេសចិន​កោតសរសើរ​ដល់​ព័រទុយហ្គាល់​ចំពោះ​ការប្រកាន់ខ្ជាប់​នូវ​គោលនយោបាយចិន​តែមួយ​និង​មានឆន្ទៈ​បន្ត​ការ​យល់ដឹង​គ្នា​និង​ការគាំទ្រគ្នា​ទៅវិញ​ទៅមក​លើ​បញ្ហា​ពាក់ព័ន្ធ​នឹង​ផលប្រយោជន៍ស្នូល​និង​ការ​យកចិត្ត​ទុកដាក់​សំខាន់ៗ។​ភាគីទាំងពីរ​គួរតែ​យកឱកាស​នៃ​ការ​ចុះហត្ថលេខា​លើ​អនុស្ស​រណៈ​នៃ​ការ​យោគយល់គ្នា​ស្តីពី​ការពង្រឹង​កិច្ចសហប្រតិបត្តិការ​នៃ​កិច្ចកសាង​គំនិត​ផ្តួចផ្តើម​"ខ្សែ​ក្រវាត់​មួយ​និង​ផ្លូវមួយ"​រវាង​រដ្ឋាភិបាលចិន​និង​ព័រទុយហ្គាល់​ ក៏ដូចជា​បង្កើន​កិច្ច​សហប្រតិបត្តិការ​ក្នុង​ក្របខ័ណ្ឌ​គំនិតផ្តួចផ្តើម​ខ្សែក្រវាត់​មួយ​និង​ផ្លូវមួយ​ដោយ​គ្រប់ជ្រុង​ជ្រោយ​និង​ជំរុញ​ការតភ្ជាប់គ្នា។​ភាគីទាំងពីរ​គួរតែ​ពង្រឹង​ការសម្របសម្រួល​ពហុភាគី​ ធ្វើ​ការ​ទាក់​ទង​គ្នា​និង​ការសម្របសម្រួលគ្នា​យ៉ាងជិតស្និទ្ធ​លើបញ្ហា​អន្តរជាតិ​និង​តំបន់ ​ក៏ដូចជា​រួម​គ្នា​ការពារ​ពហុភាគីនិយម​និង​ពាណិជ្ជកម្មសេរី។​

    ជាការ​ឆ្លើយតប​ លោក​ Marcelo​ Rebelo​ de​ Sousa​ បានថែ្លងថា​ ក្នុងឱកាស​ខួបទី ​៤០ ​នៃ​ការបង្កើត​ទំនាក់ទំនង​ការទូត​រវាង​ព័រទុយហ្គាល់​និង​ចិន​ខិតជិត​មកដល់​ ព័រទុយហ្គាល់​ទន្ទឹម​រង់ចាំ​ធ្វើឲ្យ​ស៊ីជម្រៅ​នូវ​ការផ្លាស់ប្តូរ​និង​កិច្ចសហប្រតិបត្តិការ​ជាមួយ​ប្រទេសចិន​នៅ​ក្នុង​វិស័យ​ផេ្សងៗ​ ដូចជា​សេដ្ឋកិច្ច​ ពាណិជ្ជកម្ម​ ហិរញ្ញវត្ថុ​និង​វប្បធម៌មនុស្សជាតិ​ជាដើម ​និង​សំដែង​ការស្វាគមន៍​ចំពោះ​សហគ្រាសចិន​ពង្រីក​ការវិនិយោគ​នៅប្រទេស​ព័រទុយហ្គាល់។​ប្រទេស​ព័រទុយហ្គាល់​គាំទ្រ​គំនិតផ្តួចផ្តើម​"ខ្សែក្រវាត់មួយ​និង​ផ្លូវមួយ"​ ហើយ​មានឆន្ទៈ​ចង់​ក្លាយ​ជា​មជ្ឈមណ្ឌលស្នូល​នៃ​ជំនួញផ្លូវសូត្រ​លើដីគោក​និង​លើសមុទ្រ​នៅទ្វីប​អឺរ៉ុប​ទៀត​ផង៕​

图片默认标题_fororder_习近平和德萨诺2

 

អ្នកបកប្រែ:魏伟
ប្លុកពិសេស