孙玲玲
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ភាគីចិនថ្លែងថា រីករាយឃើញទំនាក់ទំនងរវាងប៉ាគីស្ថាននិងសហរដ្ឋអាមេរិកត្រូវបានកែលម្អឥតឈប់ឈរ

2018-12-05 15:41:19 cri

    ថ្ងៃទី៤​ខែធ្នូ​ លោក ​Geng​ shuang​ អ្នកនាំពាក្យ​ក្រសួង​ការបរទេសចិន​បាន​ថ្លែងក្នុង​សន្និសីទ​សារព័ត៌មាន​ជាប្រចាំថា​ ភាគីចិន​រីករាយ​ឃើញ​ទំនាក់ទំនង​ប៉ាគីស្ថាន​និង​សហរដ្ឋ​អាមេរិក​ត្រូវបាន​កែលម្អ​ឥតឈប់​ឈរ ​ហើយគាំទ្រ​ប្រទេស​ទាំងពីរ​បង្កើន​ការផ្លាស់ប្តូរ​និង​កិច្ចសហប្រតិបត្តិការ​អំពីបញ្ហា​អាហ្វហ្គានីស្ថាន​ផងដែរ ។

    លោក​ Geng ​shuang ​បាន​គូសបញ្ជាក់ថា​ ភាគីចិន​សំដែង​ការស្វាគមន៍​ចំពោះ​ការដែល​ប៉ាគីស្ថាន​និង​សហរដ្ឋអាមេរិក​បានធ្វើ​ការប្រាស្រ័យ​ទាក់ទងគ្នា​យ៉ាង​ល្អប្រសើរ ​។​ ទំនាក់ទំនង​រវាង​ប៉ាគីស្ថាន​និង​សហរដ្ឋអាមេរិក​រក្សា​ការអភិវឌ្ឍ​ល្អប្រសើរ ​គឺមាន​ផលប្រយោជន៍​ដល់​ស្ថានភាព​នៃ​ការប្រឆាំង​ភេរវកម្ម​អន្តរជាតិ​​ ការផ្សះផ្សា​និង​កសាង​ស្តារឡើង​វិញក្នុង​ពេល​ឆាប់ៗនៃ​អាហ្វហ្គានីស្ថាន ​ក៏ដូចជា​មាន​ផលប្រយោជន៍​ដល់សន្តិភាព​និង​ស្ថិរភាព​ក្នុងតំបន់​ផងដែរ ។

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស