郑磊
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រុងណាននីងខេត្តក្វាងស៊ីប្រទេសចិននិងក្រុងភ្នំពេញនៃប្រទេសកម្ពុជាចុះហត្ថលេខាលើពិធីសារស្តីពីការបង្កើតទំនាក់ទំនងជាទីក្រុងមិត្តភាព

2018-11-29 17:18:19 cri

 អ្នក​សារ​ព័ត៌មាន​បាន​ទទួល​ដំណឹង​ពី​ការិយាល័យ​កិច្ច​ការ​បរទេស​និង​អាណិកជន​ចិន​នៃ​ទីក្រុង​ណាននីង​ខេត្ត​ក្វាង​ស៊ី​ប្រទេស​ចិន​កាល​ពី​ថ្ងៃ​ទី​១៦​ខែ​តុលា​ឲ្យ​ដឹង​ថា ពេល​ជួប​ពិភាក្សា​ជា​មួយ​គណៈ​ប្រតិភូក្រុង​ភ្នំពេញ​នៃ​ប្រទេស​កម្ពុជាដែល​អញ្ជើញ​ទៅ​ធ្វើ​ទស្សនកិច្ច​នៅ​ក្រុង​ណាននីង លោក​Zhou Hongboអភិបាល​ក្រុង​ណាននីង​និង​លោក​មាន ចាន់​យ៉ាដា​អភិបាល​រង​ក្រុង​ភ្នំ​ពេញ​បាន​ចុះ​ហត្ថលេខា​លើ​ពិធីសារស្តីពី​ការ​បង្កើត​ទំនាក់ទំនង​ជា​ទី​ក្រុង​មិត្តភាព។

      លោក​Zhou Hongboបាន​បង្ហាញ​ពី​ការ​រំពឹង​ថា ការ​ចុះ​ហត្ថលេខា​លើ​ពិធីសារស្តីពី​ការ​បង្កើត​ទំនាក់​ទំនង​ជា​ទី​ក្រុងមិត្តភាព​លើក​នេះនឹង​ក្លាយ​ជា​ការ​ចាប់​ផ្តើម​ថ្មី​សម្រាប់​ទីក្រុង​ណាននីង​និង​ភ្នំ​ពេញ​រួម​គ្នា​ធ្វើ​ឲ្យ​ស៊ី​ជម្រៅ​នូវ​កិច្ច​សហប្រតិបត្តិការ​និង​ការ​ផ្លាស់​ប្តូរ ដូច​ជា​ការ​ធ្វើ​ឲ្យ​ស៊ី​ជម្រៅ​នូវ​កិច្ច​សហប្រតិបត្តិការ​ផ្នែក​សេដ្ឋកិច្ច ពាណិជ្ជកម្ម​និង​ទេសចរណ៍ បង្កើន​ការ​ផ្លាស់​ប្តូរ​ដោយ​មេត្រី​ភាព​រវាង​យុវជន​និង​ក្មេង​ជំទង់ ក៏​ដូច​ជា​បង្កើន​ការ​យោគយល់​គ្នា បង្កើន​ការ​កសាង​ទំនុក​ចិត្ត ពង្រឹង​និង​ពង្រីក​ចំណង​មិត្តភាព​និង​ជួយ​ជំរុញ​ដល់​កិច្ច​សហប្រតិបត្តិ​ការ​ជាក់​ស្តែង​លើគ្រប់​វិស័យផង​ដែរ៕

 

អ្នកបកប្រែ:郑磊
ប្លុកពិសេស