徐晓霞
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

សម្ព័ន្ធពាណិជ្ជករចូលរួមពិព័រណ៍នាំចូលចិនអន្តរជាតិបង្កើតឡើងជាផ្លូវការ

2018-11-19 10:00:09 cri

    កាលពី​ថ្ងៃទី ៦ ខែវិច្ឆិកា សម្ព័ន្ធ​ពាណិជ្ជករ​ចូលរួម​ពិព័រណ៍​នាំចូល​ចិន​អន្តរជាតិ​បាន​បង្កើតឡើង​នៅក្រុង​សៀងហៃ សមាជិកទាំងអស់​រួមមាន​សហគ្រាស​ឈានមុខក្នុង​អាជីវកម្ម​និងសហគ្រាសមួយចំនួន​ក្នុងចំណោម​សហគ្រាស​ខ្លាំង​ចំនួន ៥០០ លើពិភពលោក សារុប​គឺរាប់សិបសហគ្រាស​ដែលបាន​ចូលរួម​ពិព័រណ៍​នាំចូល​ចិន​អន្តរជាតិ​លើកដំបូង​និងបាន​ចុះហត្ថលេខា​ចូលរួម​ពិព័រណ៍​នាំចូល​ចិន​អន្តរជាតិ​លើកទី ២ នៅឆ្នាំ ២០១៩ ។

    សហគ្រាស​នៃ​សម្ព័ន្ធ​ពាណិជ្ជករ​ចូលរួម​ពិព័រណ៍​ពាក់ព័ន្ធ​នឹងវិស័យ​ពាណិជ្ជកម្មសេវាកម្ម រថយន្ត បរិក្ខារ​វៃឆ្លាត គ្រឿងអេឡិចត្រូនិក សម្លៀកបំពាក់ ឧបករណ៍​វេជ្ជសាស្ត្រ ម្ហូបអាហារ​និង​ផលិតផល​កសិកម្ម​ជាដើម ៕

អ្នកបកប្រែ:徐晓霞
ប្លុកពិសេស