魏伟
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

"ប្រព័ន្ធអនុគ្រោះពន្ធគយនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងចិននិងអាស៊ាន"ត្រូវបានដាក់ឲ្យដំណើរការនៅក្នុងប្រទេសម៉ាឡេស៊ី

2018-11-19 10:05:28 cri

    អ្នកយកព័ត៌មាន​បានដំណឹង​ពី​ពិព័រណ៍​នាំចូល​ចិនអន្តរជាតិ​លើកដំបូង​ដែល​បាន​ប្រារព្ធ​ឡើង​កាលពី​ថៃ្ងទី​ថ្ងៃ​ ៥​ ខែវិច្ឆិកា​ឲ្យដឹងថា​ "ប្រព័ន្ធ​អនុគ្រោះ​ពន្ធគយ​នៃ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​រវាង​ចិន​និង​អាស៊ាន"​ត្រូវបាន​ដាក់ឲ្យ​ដំណើរការ​នៅក្នុង​ប្រទេស​ម៉ាឡេស៊ី។​

    "ប្រព័ន្ធ​អនុគ្រោះ​ពន្ធគយ​នៃ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​រវាង​ចិន​និង​អាស៊ាន"​បាន​រួម​បញ្ចូល​នូវ​មុខងារ​ជាច្រើន ​ដូចជា​ ការត្រួតពិនិត្យ​ពី​អត្រាពន្ធគយ​និង​ក្បួនច្បាប់​នៃ​ផលិត​ផល​តំបន់ដើម​ ជាដើម​ ដើម្បី​ជួយដល់​សហគ្រាស​ដោយ​ស្រប​ច្បាប់​ក្នុងការ​កាត់បន្ថយ​ការ​ចំណាយ ​ថែមទាំង​រីករាយ​ជាមួយ​អត្ថប្រយោជន៍​ដែល​ផ្តល់​ដោយ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី។​

    លោក​ Wang​ Shouwen​ អនុរដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្មចិន​បានថែ្លង​ថា​ ប្រទេសចិន​មាន​ឆន្ទៈ​នាំមក​នូវ​អត្ថប្រយោជន៍​នៃ​ការ​បើកទូលាយ​ដល់​សហគ្រាស​និង​ប្រជាជន៕​

អ្នកបកប្រែ:魏伟
ប្លុកពិសេស