ពិព័រណ៍នាំចូលចិនអន្តរជាតិលើកដំបូងត្រូវបានដាក់តាំងបង្ហាញនូវផលិតផលជាច្រើនដែលមានលក្ខណៈពិសេសជាតិតែមួយគត់ដែលនាំមកដោយប្រទេសកំពុងអភិវឌ្ឍន៍តិចតួច។ក្នុងនាមជាប្រទេសកំពុងអភិវឌ្ឍន៍ដ៏ធំបំផុតរបស់ពិភពលោក ប្រទេសចិនកំពុងចែករំលែកនូវឱកាសអភិវឌ្ឍន៍ជាមួយបណ្តាប្រទេសកំពុងអភិវឌ្ឍន៍តិចតួចតាមរយៈព្រឹត្តិការណ៍នេះ។
លោក Eloi Laourou ឯកអគ្គរដ្ឋទូតបេណាំងប្រចាំនៅអង្គការពាណិជ្ជកម្មពិភពលោកបានថែ្លងថា ប្រទេសបេណាំងមានសេចក្តីរីករាយដែលបានមកទីនេះសម្រាប់ព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ គឺជាឱកាសដ៏ល្អសម្រាប់យើង។តំណាងសហគ្រាសជាច្រើនបានបង្កើតទំនាក់ទំនងជាមួយអតិថិជនចិននៅទីនេះ។
លោក Mamadou Henry Connart ឯកអគ្គរដ្ឋទូតម៉ាលីប្រចាំនៅអង្គការពាណិជ្ជកម្មពិភពលោកបានថែ្លងថា ប្រទេសម៉ាលីជាប្រទេសផលិតកប្បាសដ៏សំខាន់មួយនៅទ្វីបអាហ្រ្វិកហើយម៉ាលីទន្ទឹងរង់ចាំសហការជាមួយប្រទេសចិននៅក្នុងវិស័យ ឧស្សាហកម្មកែច្នៃ៕