李庆莉
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

អ្នកទទួលខុសត្រូវនៃអង្គការអន្តរជាតិសំខាន់ៗ ៣ កោតសរសើរចំពោះប្រទេសចិនដែលចាត់វិធានការបើកទូលាយថ្មី ដើម្បីផ្តល់ផលប្រយោជន៍ដល់ពិភពលោក

2018-11-19 10:04:06 cri

       ពិព័រណ៍​នាំចូល​ចិន​អន្តរជាតិ​លើក​ដំបូង​បាន​សម្ពោធ​បើក​ជា​ផ្លូវ​ការកាលពី​ថ្ងៃទី​ ៥ ខែ​វិច្ឆិកា​ ។ អ្នក​ទទួល​ខុសត្រូវ​នៃអង្គការ​អន្តរជាតិ​សំខាន់ៗ​ ​ ៣ គឺ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​ អង្គការ​រូបិយវត្ថុ​អន្តរជាតិ​និង​ធនាគារ​ពិភពលោក​ បាន​ថ្លែង​សុន្ទរកថា​ជាបន្តបន្ទាប់​ក្នុង​ពិធីសម្ពោធ​បើក​កាលពី​ថ្ងៃដដែលនោះ​ ដោយ​បាន​កោតសរសើរ​ចំពោះប្រទេស​ចិន​ដែល​បាន​ចាត់​វិធានការ​ថ្មី​ដើម្បីពង្រីកការ​បើកទូលាយ​ដោយ​ម្ចាស់​ការ​និង​គាំពារ​យ៉ាង​សកម្ម​នូវ​ប្រព័ន្ធ​ពាណិជ្ជកម្ម​ពហុភាគី​ ។ នេះ​បាន​បង្កើន​ជំនឿទុកចិត្ត​​ក្នុង​សហគមន៍​អន្តរជាតិ​ និង​បាន​បំពេញ​បន្ថែម​នូវ​កម្លាំង​វិជ្ជមាន​ដល់​សេដ្ឋកិច្ច​ពិភពលោក ។

       ពេល​ថ្លែង​សុន្ទរកថា​ អគ្គនាយក​នៃ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​បាន​អំពាវនាវ​ឲ្យ​ពង្រឹង​​ប្រព័ន្ធ​ពាណិជ្ជកម្ម​ពិភពលោក​ ។ លោក​រំពឹង​ទុក​ថា​ ប្រទេស​ចិននិង​បណ្តាប្រទេស​នានា​រួម​សហការ​គ្នា​ដើម្បី​បង្កើត​អនាគត​សេដ្ឋកិច្ច​កាន់តែ​ល្អ​បវរ​ ។

       ពេល​ថ្លែង​សុន្ទរកថា អគ្គនាយកនៃអង្គការ​មូលនិធិ​រូបិយវត្ថុអន្តរជាតិ​បាន​កោតសរសើរចំពោះ​ការ​រីក​ចម្រើន​ជា​បន្តបន្ទាប់របស់​ប្រទេស​ចិន​​ និង​បន្តរួម​ចំណែក​ដល់​ពិភពលោក​តទៅ​ទៀត​ ។ ​លោក​ស្រី​បាន​ថ្លែង​ទៀត​ថា​ ប្រទេស​ចិន​ជា​គំរូ​នៃ​កិច្ច​សហប្រតិបត្តិការ​អន្តរជាតិ​ ជា​ពិសេស​ក្នុង​កិច្ច​សហប្រតិបត្តិការ​ពាណិជ្ជកម្ម​ ។ សព្វថ្ងៃនេះ​គួរតែ​បង្កើន​កិច្ច​សហប្រតិបត្តិការ​អន្តជាតិ​ ដើម្បី​ជួយ​ដល់​សន្តិភាព​ពិភពលោក​ ។

       ពេល​ថ្លែង​សុន្ទរកថា ប្រធាន​នៃធនាគារ​ពិភពលោក​បាន​វាយ​តម្លៃ​​ខ្ពស់​ចំពោះ​សមិទ្ធផល​​នៃការ​កាត់​បន្ថយ​ភាព​ក្រីក្រ​របស់ប្រទេស​ចិន​ ។ លោក​រំពឹង​ទុក​ថា​ ក្នុង​​ឱកាស​នៃ​ពិព័រណ៍​នាំចូល​ចិន​អន្តរជាតិនេះ​ ប្រព័ន្ធ​ទីផ្សារ​សកលលោក​​នឹង​​​ផ្តល់​ផលប្រយោជន៍​កាន់តែច្រើន​​ដល់​ប្រជាជន​លើពិភពលោក​ ។

 

អ្នកបកប្រែ:李庆莉
ប្លុកពិសេស