王昭君
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ការលក់ទំនិញនាំចូលដែលដាក់តាំងក្នុងពិព័រណ៍នាំចូលចិនអន្តរជាតិលើកដំបូងនឹងទទួលអនុគ្រោះពន្ធ

2018-11-19 09:56:09 cri

     ថ្ងៃទី​១​ខែ​វិច្ឆិកា​ ​ក្រសួង​ហិរញ្ញវត្ថុ​ចិន​បាន​ប្រកាស​អំពី​​គោល​នយោបាយ​អនុគ្រោះ​​ពន្ធ​នៃ​សម្រាប់​ការ​លក់​ទំនិញ​នាំ​ចូល​ដែល​ដាក់​តាំង​ក្នុង​​ពិព័រណ៍​នាំ​ចូល​ចិន​អន្តរជាតិ​លើក​ដំបូង​​ដែល​ជា​គោល​នយោបាយ​គាំទ្រ​ពិព័រណ៍​នាំ​ចូល​ចិន​អន្តរជាតិ​លើក​ទី១​នេះ​ ​ពោល​គឺ​មិន​យក​ពន្ធ​នាំ​ចូល​ ​និង​យក​ពន្ធ​៧០%​នៃ​ពន្ធ​តម្លៃ​ក្នុង​​ដំណាក់កាល​នាំចូល​និង​ពន្ធ​ប្រើប្រាស់​សម្រាប់​ផលិតផល​នាំចូលក្នុង​បរិមាណ​សមរម្យ​​ដែល​ដាក់តាំង​ក្នុង​ពិព័រណ៍​នាំ​ចូល​ចិន​អន្តរជាតិ​លើក​ដំបូង​ ក្នុងនោះ​មិន​បូករួម​​ទំនិញ​ដែល​ប្រទេស​ចិន​ហាម​នាំចូល​ ​ដូច​ជា​សត្វ​និង​រុក្ខជាតិ​ដែល​ជិត​​ផុតពូជ ​ព្រម​និង​ផលិតផល​ធ្វើ​ពី​សត្វនិង​រុក្ខជាតិ​ទាំង​នេះ​ ​ក៏​ដូច​ជា​​ទំនិញ​និង​រថយ្ត​សរុប​២០​ប្រភេទ​ដែល​គ្មាន​នយោបាយ​អនុគ្រោះ​ពន្ធ​៕

អ្នកបកប្រែ:王昭君
ប្លុកពិសេស