魏伟
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

សហព័ន្ធអង្គការវិទ្យាសាស្ត្រអន្តរជាតិស្តីពីគំនិតផ្តួចផ្តើម"ខែ្សក្រវាត់មួយនិងផ្លូវមួយ"ត្រូវបានបង្កើតឡើងនៅក្រុងប៉េកាំង

2018-11-19 10:05:52 cri

    សហព័ន្ធ​អង្គការ​វិទ្យាសាស្ត្រ​អន្តរជាតិ​ស្តីពី​គំនិតផ្តួចផ្តើម​"ខែ្សក្រវាត់មួយ​និង​ផ្លូវមួយ"​ត្រូវ​បាន​បង្កើតឡើង​ជាផ្លូវការ​នៅ​ក្រុង​ប៉េកាំង​កាលពី​ថ្ងៃទី​ ៤​ ខែ​វិច្ឆិកា។​

    នាថ្ងៃដដែល​ សិក្ខាសាលា​អន្ដរជាតិ​ស្តីពី​ការ​ច្នៃប្រឌិតថ្មី​ផ្នែក​បច្ចេកវិទ្យា​ក្រោម​ក្របខ័ណ្ឌ​គំនិត​ផ្តួចផ្តើម​"ខែ្សក្រវាត់មួយ​និង​ផ្លូវមួយ"​បាន​ធ្វើឡើង​នៅក្រុង​ប៉េកាំង។​លោក​ Liuhe​ ឧបនា​យករដ្ឋមន្ត្រី​ចិន​បានអញ្ជើញ​ចូលរួម​សន្និសីទ​ព្រមទាំង​អាន​លិខិតអបអរសាទរ​របស់​លោក​ប្រធានរដ្ឋចិន​ ស៊ីជីនភីង ​ផងដែរ។​

    លោក​ Liuhe​ រំពឹងថា​ សហព័ន្ធ​អង្គការវិទ្យាសាស្ត្រ​អន្តរជាតិ​ស្តីពី​គំនិតផ្តួចផ្តើម​"ខែ្ស​ក្រវាត់​មួយ​និង​ផ្លូវមួយ"​នឹង​ផ្តោតទៅលើ​ការទប់ទល់នឹង​បញ្ហាប្រឈមរួម​ ពង្រឹង​កិច្ច​សហប្រតិបត្តិ​ការ​និង​ការសិក្សាស្រាវជ្រាវ​ពាក់ព័ន្ធ​ ក៏ដូចជា​ដើរតួនាទី​កាន់តែ​ធំធេង​ក្នុង​ការ​ពង្រឹង​ការគាំ​ទ្រ​ដល់​អ្នកវិទ្យាសាស្ត្រ​វ័យក្មេង​ទៀតផង៕​

អ្នកបកប្រែ:魏伟
ប្លុកពិសេស