马小青
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

អ្នកចូលរួមពិធីសម្ពោធបើកនៃពិព័រណ៍នាំចូលចិនអន្តរជាតិលើកដំបូងពិគ្រោះពិភាក្សាយ៉ាងវិជ្ជមានចំពោះសុន្ទរកថារបស់លោកប្រធានរដ្ឋចិនស៊ីជីនភីង

2018-11-19 10:08:25 cri

 លោក​ស៊ីជីនភីង​ប្រធាន​រដ្ឋចិន​បាន​ថ្លែង​សុន្ទរកថា​គន្លឹះ​ក្នុង​ពិធី​សម្ពោធ​បើក​នៃ​ពិព័រណ៍​នាំ​ចូល​ចិន​អន្តរជាតិ​លើក​ដំបូង​កាល​ពី​ថ្ងៃ​ទី​៥ខែ​វិច្ឆិកា។​អ្នក​ចូល​រួម​នៃ​ប្រទេស​ជា​ច្រើន​បាន​ថ្លែង​ថា ​សុន្ទរកថា​របស់​លោក​ប្រធាន​រដ្ឋ​ចិន​ស៊ីជីនភីង​បាន​បង្ហាញ​នូវ​សញ្ញា​វិជ្ជមាន​របស់​ប្រទេស​ចិន​ក្នុង​ការ​ជំរុញ​ការ​បើក​ទូលាយ​និង​កិច្ច​សហប្រតិបត្តិការ​ ហើយ​មាន​បំណង​រួម​គ្នា​អភិវឌ្ឍ​ជា​មួយ​បណ្តាប្រទេស​នានា ​ការនេះ​នឹង​នាំ​មក​នូវ​ឱកាស​អភិវឌ្ឍន៍​កាន់តែ​ច្រើន​ដល់​ពិភពលោក ​ក៏​ដូច​ជា​បាន​បង្កើន​ជំនឿ​ទុកចិត្ត​ទៅ​លើ​អនាគត​នៃ​សេដ្ឋកិច្ច​ពិភពលោក​របស់​សហគមន៍​អន្តរជាតិ។លោក​ប្រធាន​ស៊ីជីនភីង​បាន​ផ្តើម​គំនិត​ថា​ពិព័រណ៍​នាំ​ចូល​ចិន​អន្តរជាតិ​គួរ​តែ​ត្រូវ​ធ្វើ​ឡើង​ជា​រៀងរាល់​ឆ្នាំ​គឺ​គួរ​លើក​ទឹកចិត្ត​ដោយ​សារ​ថា​នឹង​ផ្តល់​ឱកាស​ពិតប្រាកដ​ដល់​ប្រទេស​កំពុង​អភិវឌ្ឍន៍​នានា។

អ្នកបកប្រែ:马小青
ប្លុកពិសេស