郑磊
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោកO’Neilនាយករដ្ឋមន្រ្តីប៉ាពូអាស៊ី នូវែលហ្គីណេថ្លែងថា ប្រទេសប៉ាពូអាស៊ី នូវែលហ្គីណេចង់ចាប់ដៃជាមួយប្រទេសចិនដើម្បីរួមគ្នាចែករំលែកកាលានុវត្តភាពថ្មីនៃការអភិវឌ្ឍក្នុងតំបន់ប៉ាស៊ីហ្វិកខាងត្បូង

2018-11-13 14:46:40 cri

   នៅ​មុន​ពេល​ដែល​លោក​ស៊ីជីនភីង​ប្រធាន​រដ្ឋ​ចិន​អញ្ជើញ​ទៅ​បំពេញ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​នៅ​ប្រទេសប៉ាពូអាស៊ី នូវែល​ហ្គីណេ ព្រម​ទាំង​ចូល​រួម​សន្និសីទ​ក្រៅ​ផ្លូវ​ការ​លើក​ទី​២៦​នៃ​ថ្នាក់​ដឹក​នាំ​អង្គការ​សហប្រតិបត្តិការ​សេដ្ឋកិច្ច​អាស៊ី​ប៉ាស៊ីហ្វិក លោក​ O’Neil​នាយក​រដ្ឋមន្រ្តី​ប៉ាពូអាស៊ី នូវែលហ្គីណេបាន​ផ្តល់​បទ​សម្ភាសន៍ជា​ពិសេស​ជា​មួយ​ប្រព័ន្ធ​សារ​ព័ត៌មាន​ចិន​នា​ពេល​កន្លង​ទៅ​នេះ ។ លោក​បាន​ថ្លែង​ថា បើ​សិន​ជា​គ្មាន​ការ​គាំទ្រ​ពី​ប្រទេស​ចិននោះ​ទេ ប្រទេស​ប៉ាពូអាស៊ី នូវែលហ្គីណេក៏​គ្មាន​លទ្ធភាព​ទទួល​បាន​ការ​អភិវឌ្ឍ​យ៉ាង​ឆាប់​រហ័ស​ដូច​បច្ចុប្បន្ន​នោះ​ដែរ ហើយ​ក៏​គ្មាន​លទ្ធភាព​ត្រៀម​រៀប​ចំ​ដោយ​រលូន​នូវ​សន្និសីទ​នៃ​អង្គការ​សហ​ប្រតិ​បត្តិការ​សេដ្ឋកិច្ច​អាស៊ីប៉ាស៊ីហ្វិកនោះ​ទេ។ ប្រទេស​ប៉ាពូអាស៊ី នូវែល​ហ្គីណេគាំទ្រ​យ៉ាង​មុតមាំ​នូវ​គំនិត​ផ្តួច​ផ្តើម​ខ្សែ​ក្រវាត់​មួយ​និង​ផ្លូវ​មួយ លោក​រំពឹងពី​ការ​ស្វាគមន៍​ដំណើរ​ទស្សនកិច្ច​របស់​លោក​ប្រធាន​រដ្ឋ​ចិន​ស៊ីជីនភីង​នៅ​កំពង់​ផែMoresby ព្រម​ទាំង​សង្ឃឹម​ថា​ប្រទេស​ទាំង​ពីរ​អាច​ចាប់​ដៃ​គ្នា​ដើម្បី​រួម​គ្នា​ចែក​រំលែកកាលានុវត្តភាព​ថ្មីនៃ​ការ​អភិវឌ្ឍ​ក្នុង​តំបន់​ប៉ាស៊ីហ្វិក​ខាង​ត្បូង៕

 

អ្នកបកប្រែ:郑磊
ប្លុកពិសេស