马小青
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ពិព័រណ៍នាំចូលចិនអន្តរជាតិលើកដំបូងទទួលបានលទ្ធផលផ្លែផ្កា

2018-11-11 15:50:05 cri

      ពិព័រណ៍​នាំចូលចិនអន្តរជាតិ​លើក​ដំបូង​បាន​បិទ​បញ្ចប់​ដោយ​គាប់​ប្រសើរ​នៅ​ទី​ក្រុង​សៀងហៃ​កាលពី​ថ្ងៃ​ទី​១០ខែ​វិច្ឆិកា។​នៅ​ថ្ងៃ​ដដែល​ប្រទេស​ចិន​បានបញ្ជាក់​ថា ​ពិព័រណ៍​នាំចូលចិនអន្តរជាតិ​លើក​ដំបូង​បាន​ទាក់ទាញ​ប្រទេស​ ​តំបន់​និង​អង្គការ​អន្តរជាតិ​ចំនួន​១៧២​ចូលរួម​ពិព័រណ៍​នេះ ​មាន​ពាណិជ្ជករ​ជាតិនិង​អន្តរជាតិ​ចំនួន​ជាង​៤សែន​នាក់​បាន​ចូលរួម​ការ​ទិញ​លក់​ក្នុង​ពិព័រណ៍​លើក​នេះ ​ហើយ​ទំហំទឹកប្រាក់សម្រាប់​កិច្ច​សន្យានៃ​ការ​ជួញដូរ​សរុប​បាន​ឡើង​ដល់​៥ម៉ឺន​៧ពាន់​៨រយ​៣០​លាន​ដុល្លាអាមេរិក។

     លោក​អនុប្រធាន​នៃ​នាយកដ្ឋាន​នៃ​ពិព័រណ៍​នាំ​ចូល​អន្តរជាតិ​ចិន​បាន​ថ្លែង​ថា ​តាម​ស្ថិតិ​បឋម​បង្ហាញ​ថា ​ក្នុង​ការ​តាំង​ពិព័រណ៍​ពាណិជ្ជកម្ម​នៃ​ពិព័រណ៍​នាំចូលចិនអន្តរជាតិ​លើក​ដំបូង​ ​ផលិតផល​ថ្មី​ បច្ចេកវិទ្យា​និង​សេវាកម្ម​ថ្មី​ដែល​ជា​របស់​ចិន​និង​ពិភពលោក​ត្រូវ​ប្រកាស​លើក​ដំបូង​រួម​ទាំង​អស់​មាន​ជាង​៥៧០​ប្រភេទ។​ទំហំទឹកប្រាក់សម្រាប់​កិច្ច​សន្យានៃ​ការ​ជួញដូរ​សរុប​បាន​ឡើង​ដល់​៥ម៉ឺន​៧ពាន់​៨រយ​៣០​លាន​ដុល្លាអាមេរិក ​​ហើយ​ទំហំទឹកប្រាក់សម្រាប់​​កិច្ច​សន្យា​នៃ​ការ​ជួញដូរ​ជាមួយ​ប្រទេស​តាម​បណ្តោយ​ខ្សែក្រវាត់​មួយ​និង​ផ្លូវ​មួយ​បាន​ឡើង​ដល់​៤ពាន់៧រយ២០លាន​ដុល្លាអាមេរិក។

អ្នកបកប្រែ:马小青
ប្លុកពិសេស