ក្នុងពិព័រណ៍នាំចូលចិនអន្តរជាតិលើកដំបូងនេះ បណ្តាប្រទេសអភិវឌ្ឍន៍បានបង្ហាញនូវលទ្ធផលនិងផលិតផលដែលបានប្រើប្រាស់បច្ចេកវិទ្យាខ្ពស់និងថ្មីគ្រប់បែបយ៉ាង សម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍និងប្រទេសកំពុងអភិវឌ្ឍន៍តិចតួច ពួកគេក៏បានធ្វើការណែនាំពីផលិតផលមានឧត្តមភាពរបស់ខ្លួន ដូចជាម្ហូបអាហារ ផលិតផលកសិកម្ម សម្លៀកបំពាក់ ធនធានទេសចរណ៍ជាដើម។ ទស្សនៈអំពីការបង្កើត “សហគមន៍រួមវាសនាសម្រាប់មនុស្សជាតិ” ដែលលោក ស៊ី ជីនភីង ប្រធានរដ្ឋចិនបានលើកឡើង ក៏ដូចជាគំនិតស្តីពី “ការប្រកាន់ខ្ជាប់នូវបរិយាប័ន្ននិងអត្ថប្រយោជន៍ជាទូទៅ ដើម្បីជំរុញឲ្យបណ្តាប្រទេសនានាមានការអភិវឌ្ឍរួមជាមួយគ្នា” ដែលលោកបានថ្លែងក្នុងឱកាសពិធីសម្ពោធបើកពិព័រណ៍នាំចូលចិនអន្តរជាតិកន្លងទៅ គឺបានផ្តល់ទិសដៅដល់មនុស្សដែលចង់ស្វែងរកជីវភាពរស់នៅដ៏សុភមង្គលនិងការអភិវឌ្ឍ។
ពិព័រណ៍លើកនេះ គឺជាគំរូមួយនៃការជំរុញការអភិវឌ្ឍប្រកបដោយភាពបរិយាប័ន្ននិងអត្ថប្រយោជន៍ជាទូទៅ។មានសហគ្រាស ចំនួន ជាង ៣៦០០ សហគ្រាស ប្រទេស តំបន់ និងអង្គការអន្តរជាតិ ចំនួន ១៧២ ក្នុងនោះ មាន ប្រទេសជាសមាជិកនៃក្រុមប្រទេស G20 ប្រទេសអង្គការ BRICS សមាជិកអង្គការសហប្រតិបត្តិការសេដ្ឋកិច្ចសៀងហៃព្រមទាំងបណ្តាប្រទេសតាមបណ្តោយគំនិតផ្តួចផ្តើមខ្សែក្រវាត់មួយនិងផ្លូវមួយ ចំនួន ៥៨ និងបណ្តាប្រទេសកំពុងអភិវឌ្ឍន៍តិចតួច ចំនួន ៣៥ បានចូលរួមពិព័រណ៍ដែលបានបង្ហាញពីការចូលរួមយ៉ាងទូលំទូលាយបំផុត។
តាមរយៈការចែករំលែកឱកាសនៅក្នុងទីផ្សារប្រទេសចិន ក៏ដូចជាការចូលរួមក្នុងសកលភាវូបនីយកម្មសេដ្ឋកិច្ចនិងការលើកកម្ពស់កម្លាំងប្រកួតប្រជែងផលិតផល បណ្តាប្រទេសកំពុងអភិវឌ្ឍន៍និងបណ្តាប្រទេសកំពុងអភិវឌ្ឍន៍តិចតួចបានបើក”ទ្វារនៃឱកាស”ថ្មីមួយក្នុងពិព័រណ៍នេះ។
ចំពោះការនេះ លោកអគ្គនាយកនៃអង្គការពាណិជ្ជកម្មពិភពលោកបានវាយតម្លៃថា ប្រទេសចិននិងប្រទេសកំពុងអភិវឌ្ឍន៍ផ្សេងទៀត រួមទាំងប្រទេសកំពុងអភិវឌ្ឍន៍តិចតួច សុទ្ធតែបានបង្កើតទំនាក់ទំនងល្អប្រសើរជាយូរមកហើយ ដែលប្រទេសចិនពង្រីកការនាំចូលមុខជានឹងធ្វើឲ្យពួកគេទទួលបានផលប្រយោជន៍ថែមមួយកម្រិតទៀត ។
តាមរបាយការណ៍ស្តីពីសភាពការណ៍នៃប្រទេសកំពុងអភិវឌ្ឍន៍តិចតួចនាឆ្នាំ ២០១៧ ដែលបានចេញផ្សាយដោយអង្គការសហប្រជាជាតិនាខែកក្កដាឆ្នាំ ២០១៧ បានឲ្យដឹងថា បច្ចុប្បន្ន ពិភពលោកទាំងមូលនៅតែមានប្រទេសកំពុងអភិវឌ្ឍន៍តិចតួចចំនួនជាង ៤០ ហើយប្រទេសចិនគឺជាអ្នកវិនិយោគធំបំផុតរបស់ពួកគេ ។ ក្នុងសន្និសីទកំពូលBRICSនៅហ្សូហាន់ណេស្បឺកនាខែកក្កដាឆ្នាំនេះ លោកប្រធានរដ្ឋចិនស៊ីជីនភីងបានថ្លែងថា មិនថាប្រទេសចិនអភិវឌ្ឍន៍យ៉ាងណានៅពេលអនាគត គឺសុទ្ធតែជាប្រទេសកំពុងអភិវឌ្ឍន៍ នឹងគាំទ្រយ៉ាងពេញទំហឹងដល់ការអភិវឌ្ឍរបស់ប្រទេសកំពុងអភិវឌ្ឍន៍នានា ។និយាមរួម កម្រិតចូលរួម លក្ខណៈបរិយាប័ន្ននិងលក្ខណៈផ្តល់ផលប្រយជន៍ជាទូទៅនៃពិព័រណ៍នាំចូលចិនអន្តរជាតិលើកនេះគឺជាការបង្ហាញនៃការបំពេញពាក្យសន្យានិងការយកចិត្តទុកដាក់ធ្វើការអនុវត្តរបស់ប្រទេសចិន។
បច្ចុប្បន្ននេះ ភាពផ្ទុយពីសកលភាវូបនីយកម្មនិងការការពារនិយម្មនៃពាណិជ្ជកម្មកំពុងកើនឡើង ហើយសេដ្ឋកិច្ចពិភពលោកប្រឈមនឹងកម្លាំងសម្ពាធធ្លាក់ចុះកាន់តែខ្លាំង ប្រទេសកំពុងអភិវឌ្ឍន៍និងប្រទេសកំពុងអភិវឌ្ឍន៍តិចតួចជាប្រទេសងាយរងគ្រោះបំផុត។ ដើម្បីអនុវត្តជាក់ស្តែងនូវរបៀបវារៈនៃការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាពឆ្នាំ ២០៣០ នៃអង្គការសហប្រជាជាតិ និងដើម្បីឆ្លើយតបនឹងហានិភ័យនិងបញ្ហាប្រឈមរបស់មនុស្សជាតិបណ្តាប្រទេសលើសកលលោកត្រូវឆ្លងកាត់ការខ្វែងគំនិតគ្នានិងគន្លាតរវាងគ្នា ដើរតួនាទីដែលមានប្រៀបរបស់ខ្លួន ដើម្បីជំរុញការអភិវឌ្ឍដោយបរិយាប័ន្ន៕