徐晓霞
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ពីខែមករាដល់ខែតុលាឆ្នាំនេះការនាំចូលនិងការនាំចេញពាណិជ្ជកម្មនៃប្រទេសចិនបានកើនឡើង 11.3 ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំទៅមិញ

2018-11-09 10:51:31 cri

    ថ្ងៃទី ៨ ខែវិច្ឆិកា អគ្គនាយកដ្ឋាន​គយចិន​បាន​ប្រកាស​ទិន្ន័យ​បង្ហាញថា ពីខែមករា​ដល់​ខែតុលា​ឆ្នាំនេះ ប្រាក់សរុប​នៃការនាំចូល​និងការ​នាំចេញ​ពាណិជ្ជកម្ម​នៃប្រទេសចិន​មានដល់ទៅ​ជាង ២៥ ទ្រីលាន​យាន់ប្រាក់ចិន កើនឡើង 11.3 ភាគរយ​បើប្រៀបធៀបនឹង​រយៈពេល​ដូចគ្នា​នៃឆ្នាំ​ទៅមិញ ។

    ការនាំចូល​និង​ការនាំចេញ​របស់ប្រទេសចិន​ទៅកាន់​ទីផ្សារ​សហភាពអឺរ៉ុប អាមេរិក អាស៊ាន​និង​ជប៉ុន​ជាដើម​សុទ្ធតែ​មានការកើនឡើង ក្នុងនោះ ការនាំចូល​និង​ការនាំចេញ​របស់ប្រទេសចិន​ចំពោះ​ប្រទេស​តាមបណ្តោយ​ខ្សែក្រវាត់មួយ​និង​ផ្លូវមួយ​សរុប​មាន​6.84 ទ្រីលាន​យាន់ប្រាក់ចិន បានកើនឡើង 14.8 ភាគរយ ៕

អ្នកបកប្រែ:徐晓霞
ប្លុកពិសេស