孙玲玲
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

តើប្រភេទឌីជីថលបែបណាដែលយើងត្រូវការ?

2018-11-09 15:31:06 cri

 

 

图片默认标题_fororder_乌镇互联网国际会展中心

图片默认标题_fororder_2018年11月7日,第五届世界互联网大会在乌镇开幕

    ពេល​ថ្មីៗកន្លង​ទៅនេះ​ មហាសន្និបាត​បណ្តាញ​អ៊ីនធើណែត​អន្តរជាតិ​លើកទី៥​បានបើក​ធ្វើនៅ​ក្រុង ​Wu ​zhen ​ប្រទេសចិន ។

图片默认标题_fororder_2018年11月7日,在浙江乌镇举行的第五届世界互联网大会“互联网之光”博览会会场内,参观者体验VR产品

    មុនបើកធ្វើ​មហាសន្និបាត​បណ្តាញ​អ៊ីនធើណែត​អន្តរជាតិ​លើកនេះ ​តូបលក់​កាសែត​និង​ទស្សនាវដ្តី​មួយនៃ​សង្កាត់ ​Manhattan ​ក្រុងញូវយ៉ក​ទទួលបាន​ប្រជាប្រិយភាព​យ៉ាង​ខ្លាំង ។​ ​ទស្សនាវដ្តី ​Columbia ​Journalism ​Review ​បាន​បោះពុម្ព​ផ្សាយ​ព័ត៌មាន​ក្លែងក្លាយ​ដែលត្រូវ​បាន​ផ្សព្វផ្សាយ​យ៉ាង​ទូលំទូលាយ​លើ​បណ្តាញ​ទំនាក់ទំនង​សង្គម​ទៅ​លើ​កាសែត​និង​ទស្សនាវដ្តី​ដែល​ត្រាប់តាម​កាសែត​និងទស្សនាវដ្តី​ពិតនានា​ ដើម្បី​ដាស់តឿន​ប្រជាជន​ទាំងអស់​ឲ្យ​ប្រុងប្រយ័ត្ន​ចំពោះ​ការរាលដាល​នៃព័ត៌មាន​ក្លែងក្លាយ​លើ​បណ្តាញ​អ៊ីនធើណេត ។

图片默认标题_fororder_纽约曼哈顿一报亭售卖“假新闻报刊”

图片默认标题_fororder_纽约曼哈顿售卖“假新闻报刊”的报亭

    មកទល់​ចុងខែមិថុនា​ឆ្នាំ២០១៨​នេះ ​អត្រា​ប្រើប្រាស់​បណ្តាញ​អ៊ីនធើណែត​ទូទាំង​ពិភពលោក​បាន​លើសពី​៥៥ភាគរយ​ ប្រហែល​មាន​មនុស្ស​ចំនួន​៤២០០​លាននាក់​ទទួល​ព័ត៌មាន​តាមរយៈ​បណ្តាញ​អ៊ីនធើណែត ។

    ដូច្នេះ ​ខ្លឹមសារ​ផ្សព្វផ្សាយ​លើ​បណ្តាញ​អ៊ីនធើណែត​គឺសំខាន់​ណាស់ ​ប៉ុន្តែ ​មនុស្សជាតិ​ត្រូវ​ប្រឈម​​នឹង​ការពិត​ដែលមាន​ព័ត៌មាន​ក្លែងក្លាយ​រាលដាល​ដោយ​ផ្តេសផ្តាស​លើ​បណ្តាញ​អ៊ីនធើណែត ។

    លោក​ Tim ​Berners-Lee ស្ថាបនិកនៃបណ្តាញ ​World Wide​និងជា​អ្នក​វិទ្យាសាស្ត្រ​កុំព្យូទ័រនៃប្រទេស​អង់គ្លេស​បាន​ថ្លែង​ទៅកាន់​ទីភ្នាក់​ងារព័ត៌មានReuters ​អង់គ្លេស​ ​ដោយ​បាន​សំដែង​ការ​អស់សង្ឃឹម​ចំពោះ​ស្ថានការណ៍​អភិវឌ្ឍ​បណ្តាញ​អ៊ីនធើណែត​នាពេល​បច្ចុប្បន្ននេះ​ ពោលគឺ​ ក្រុមហ៊ុន​បណ្តាញអ៊ីនធើណែត​សំខាន់​ៗ​មួយ​ចំនួនបាន​ប្រមូល​សិទ្ធិក្នុង​ដៃ​ ទិន្នន័យឯកជន​ត្រូវ​បាន​ប្រើប្រាស់​យ៉ាង​ផ្តេសផ្តាស  ការ​ចង​គំនុំ​បាន​រីក​រាលដាល​លើ​បណ្តាញ​អ៊ីនធើណែត​ នេះ​បាន​ឃ្លាត​ហួស​ឆ្ងាយ​ពី​គោលបំណង​របស់​លោក​ចំពោះការ​បង្កើត​បណ្តាញ​World Wide ​កាលពីមុន​ ។

图片默认标题_fororder_万维网发明人伯纳斯·李  资料图片

    ការ​ស្រាវជ្រាវ​មួយ​នៃ​វិទ្យាស្ថាន​បច្ចេកវិទ្យា​ Massachusetts បាន​បញ្ជាក់​ថា​ ល្បឿន​ផ្សព្វផ្សាយ​ព័ត៌មាន​ក្លែងក្លាយ​លឿន​ជាង​ព័ត៌មាន​ពិត​ជាង​ ១០ ទៅ​​ ២០ដង ។

    លោក​Taylor Owen សាស្ត្រាចារ្យ​រង​ផ្នែក​​ប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន​ឌីជីថលនិង​ស្រាវជ្រាវ​កិច្ច​ការ​ពិភពលោក​នៃ​សកលវិទ្យា​ល័យ​British ​Columbia នៃប្រទេស​កាណាដា​បានថ្លែង​ថា​  សហគមន៍អន្តរជាតិ​គួរតែ​ពួតដៃ​គ្នាខិតខំប្រឹងប្រែង​​ធ្វើ​ឲ្យ​មានភាពល្អពេញលេញ​នូវ​ប្រព័ន្ធ​គ្របគ្រង់បណ្តាញ​អ៊ីនធើណែត​ដែល​ប្រកបដោយ​តម្លាភាព​ យុត្តិធម៌​និង​របៀប​រៀបរយ ។

图片默认标题_fororder_假新闻报刊 内页教你如何识别虚假新闻

    សព្វថ្ងៃនេះ​ មនុស្សជាតិ​រស់នៅ​ក្នុង​ពិភពអ៊ីនធឺណែត​ មិនថា​ការគ្រប់គ្រង​លើ​ខ្លឹមសារ​នៃ​ការ​ផ្សព្វផ្សាយ​ឬ​ត្រួតពិនិត្ត​វេទិកា​ផ្សព្វផ្សាយ​អ្វី​នោះទេ​ វាមិនអាច​ញែក​ដាច់​ដោយឡែក​ពីគ្នា​ពី​ការ​ចូលរួម​គ្រប់ភាគី​របស់​សហគមន៍អន្តរជាតិ​នោះទេ។​ក៏ដូចជា​លោក​ប្រធានរដ្ឋចិន​ ស៊ី​ជីនភីង​ បានថែ្លង​នោះថា​ ទោះជា​បណ្តាញអ៊ីនធឺណេត​មាន​លក្ខណៈអរូបី​ក៏ដោយ​ តែ​មនុស្ស​ដែល​ប្រើប្រាស់​បណ្តាញអ៊ីនធឺណែត​ គឺ​ជាក់ស្តែង​ហើយ ​បណ្តាប្រទេសនានា​ត្រូវ​តែ​រួមគ្នា​បង្កើត​សហគមន៍រួម​វាសនា​នៃ​បណ្តាញ​អ៊ីនធឺណែត។​

    និយាយ​ម្យ៉ាងទៀត​ថា​ ត្រូវតែ​ជឿទុកចិត្តគ្នា​ទៅវិញ​ទៅមក​និង​កាត់បន្ថយ​ការសង្ស័យ​គ្នា​រវាង​មនុស្ស​និង​មនុស្ស​ ហើយ​បណ្តាប្រទេស​នានា​ត្រូវ​បង្កើតច្បាប់​រួមគ្នា​សម្រាប់​ពិភព​ឌីជីថល​ដែល​មាន​លក្ខណៈអរូបី​ដោយ​ឈរលើមូលដ្ឋាន​នៃ​ការគោរព​គ្នា​ទៅវិញ​ទៅមក​ សមភាព​និង​បរិយាប័ន្ន៕

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស