邓倩
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

404 Not Found

404 Not Found


nginx/1.26.1

ពិព័រណ៍នាំចូលចិនអន្តរជាតិបើកយុគសម័យថ្មីនៃការការពារកម្មសិទ្ធិបញ្ញាពិភពលោក

2018-11-08 16:10:28 cri

      លោក ស៊ី ជីនភីង ​ប្រធានរដ្ឋចិន​បាន​ថ្លែង​ក្នុង​ពិធី​សម្ពោធបើក​ពិព័រណ៍​នាំចូលចិន​អន្តរជាតិ​​លើក​ដំបូង​ថា ​ការផ្តល់​ភាពងាយស្រួល​និង​ផ្តល់​ប្រយោជន៍​ដល់​​មនុស្សជាតិ​​គឺ​ជា​កម្លាំង​ចលករ​ដ៏​មាន​ឥទ្ធិពល​បំផុត​សម្រាប់​ការច្នៃប្រឌិតថ្មី​ផ្នែក​បច្ចេកវិទ្យា​។

      បច្ចេកវិទ្យា​ថ្មី​និង​ផលិតផល​ថ្មី​​ចំនួន​ជាង​ ១០០ ​មកពី​ទូទាំង​ពិភពលោក​បាន​ចេញមុខ​លើ​ឆាក​អន្តរជាតិ​ជា​លើក​ដំបូង​តាមរយៈ​ពិព័រណ៍​នាំ​ចូល​ចិន​​អន្តរជាតិ​​​នេះ​ ​។ ​មូលហេតុ​ដែល​​អង្គការ​​ស្រាវជ្រាវ​និង​អ្នកផលិត​នៃ​ប្រទេស​នីមួយៗ​ជ្រើសរើស​​ពិព័រណ៍​នាំចូលចិន​អន្តរជាតិ​ជា​ឱកាស​បង្ហាញ​មុខ​លើក​ដំបូង​នៃ​ផលិតផល​ដែល​បាន​ប្រើ​បច្ចេកវិទ្យា​ស្នូល​របស់​ខ្លួន​  ​គឺ​ដោយសារ​ពួកគេ​មិន​ត្រឹម​តែ​ចាប់​អារម្មណ៍​​លើ​ទីផ្សារ​ចិន​ដ៏​ធំសម្បើម​​​ប៉ុណ្ណោះទេ ​ថែមទាំង​បាន​ឃើញ​ពី​ការខិតខំ​ប្រឹងប្រែង​និង​​សមទ្ធិផល​​ដ៏​​​ច្បាស់​នៃ​ការការពារ​កម្មសិទ្ធិ​បញ្ញា​​របស់​ប្រទេស​ចិន។

      បច្ចុប្បន្ន​នេះ ​ប្រទេស​ចិន​បាន​ឈាន​ចូល​​ក្នុង​លំដាប់​ថ្នាក់​​មុន ២០ ​នៃ​សន្ទស្សន៍​​ច្នៃប្រឌិត​ថ្មី​ទូទាំង​ពិភពលោក​ឆ្នាំ​ ២០១៨ ​នៃ​អង្គការ​កម្មសិទ្ធិ​បញ្ញា​​ពិភពលោក​ ​ហើយ​ការច្នៃប្រឌិត​ថ្មី​បាន​ក្លាយ​ជា​កម្លាំង​ចលករ​ដ៏​សំខាន់​​សម្រាប់​​ការអភិវឌ្ឍ​​ដែល​មាន​គុណភាព​ខ្ពស់​របស់​ប្រទេស​ចិន​។ ​លោក Bill Gates  ​ដែល​បាន​អញ្ជើញ​ចូលរួម​វេទិកា​​​សេដ្ឋកិច្ច​និង​ពាណិជ្ជកម្ម​អន្តរជាតិ​ Hongqiao ​បាន​ថ្លែង​ថា ​ក្នុង​វិស័យ​ឥទ្ធិពល​​លើ​ពិភពលោក ​សមទ្ធិផល​ផ្នែក​ច្នៃប្រឌិត​ថ្មី​​​ជា​ច្រើន​របស់​ចិន​​មិន​ត្រឹម​តែ​អាច​បម្រើ​ខ្លួន​ឯង​ប៉ុណ្ណោះ​ទេ ​ថែម​ទាំង​បម្រើ​ដល់​​ពិភពលោក​ផង​ដែរ។

      ព្រមពេលជាមួយនេះ ​ចិន​បាន​ចូល​រួម​​ស្ទើរ​តែ​​ទាំង​អស់​​ក្នុង​​​អនុសញ្ញា​អន្តរជាតិ​​ស្តីពី​កម្មសិទ្ធិ​បញ្ញា​សំខាន់​ៗ​​​លើ​ពិភពលោក​ ​ហើយ​ចំនួន​​នៃ​ការដាក់​ពាក្យ​ចុះ​បញ្ជី​ពាណិជ្ជកម្ម​ (ស្លាក​យីហោ) ​​របស់​ចិន​​ត្រូវ​បាន​ជាប់​ចំណាក់ថ្នាក់​ទី ១ ​ជាប់ៗគ្នា​​លើ​សកលលោក​​ក្នុងរយៈពេល ​១៦  ឆ្នាំ​​កន្លង​មក​, ​ហើយ​សម្រាប់​ចំនួន​ស្នើសុំ​​ប្រកាស​នីយបត្រ​តក្កកម្ម​​​វិញ​ ​ចិន​​ជាប់​ចំណាត់​ថ្នាក់​ទី​១​លើ​ពិភពលោក​ក្នុងរយៈពេល ​៧ ​ឆ្នាំ​ជាប់ៗ​គ្នា​ផង​ដែរ។ ​នៅ​ពេល​ជាមួយគ្នានេះ​ដែរ​ ​ចិន​ក៏​បាន​បង្កើន​ការធានា​រ៉ាប់រង​​ទៅលើ​ស្មារតី​ច្នៃប្រឌិត​ថ្មី​ពី​វិស័យ​ច្បាប់​ផង​ដែរ។​

      អំឡុង​ការត្រៀម​រៀបចំ​​ពិព័រណ៍​នាំចូលចិន​អន្តរជាតិ​​​នេះ ​ពាណិជ្ជករ​នៃ​បណ្តា​ប្រទេស​នានា​​បាន​ចាប់អារម្មណ៍​ទៅលើ​អាកប្បកិរិយា​និង​សកម្មភាព​នៃ​ការការពារ​កម្មសិទ្ធិ​បញ្ញា​របស់​ប្រទេស​ចិន​។ ​ដោយសារ​ចិន​បាន​សន្យា​​ជាមួយ​បណ្តា​ពាណិជ្ជករ​ដែល​ចុះឈ្មោះ​ចូលរួម​ពិព័រណ៍ ​នូវ​ល័ក្ខខ័ណ្ឌ​​អំពី​ការពារ​កម្មសិទ្ធិ​បញ្ញា​។ ​ក្នុង​អំឡុងពេល​បើក​ពិព័រណ៍​ ​ក្រុម​រៀបចំ​​​បាន​បង្កើត​​មជ្ឈមណ្ឌល​ការពារ​​សេវាកម្ម​ដើម្បី​ដោះស្រាយ​ជម្លោះ​​ពាណិជ្ជកម្ម​និងការពារ​កម្មសិទ្ធិ​បញ្ញា​ ​ដើម្បី​​ការពារ​សិទ្ធិ​និង​ផលប្រយោជន៍​ស្រប​ច្បាប់​របស់​ភាគី​ដែល​មាន​ពាក់ព័ន្ធ។  ​ក្រៅពីនេះ ​មជ្ឈមណ្ឌល​នេះ​ក៏​​ផ្តល់​ការណែនាំ​ចំពោះ​ការដាក់​ពាក្យ​​ស្នើសុំ​និង​ទទួល​បាន​​​សេវា​ការពារ​កម្មសិទ្ធិ​បញ្ញា​​ក្នុង​ប្រទេស​ចិន​​ផងដែរ​។ ​វិធានការ​ទាំង​នេះ​បាន​បង្កើត​នូវ​បរិយាកាស​ល្អប្រសើរ​ដល់​ការចូលរួម​ពិព័រណ៍​។​

       អ្វី​ដែល​គួរ​ឲ្យ​ពាណិជ្ជករ​ប្រទេសនានា​ចាប់​អារម្មណ៍នោះ​ គឺ​សុន្ទរកថា​គន្លឹះ​របស់​លោក​ស៊ីជីនភីង ​ប្រធានរដ្ឋ​ចិននៅ​ក្នុងពិធី​សម្ពោធ​ពិព័រណ៍​នាំចូល​ចិនអន្តរជាតិ​ ។ ពេល​ថ្លែង​សុន្ទរកថា​ លោក​បាន​សន្យា​ថា​នឹង​បង្កើត​បរិយាកាស​​​ធ្វើ​អាជីវកម្មថា្នក់​ពិភពលោក​ឲ្យ​ល្អបំផុត ដោយ​ដាក់​ចេញ​នូវ​វិធានការ​រួម​មានការ​ដាក់​ពិន័យ​តាម​ច្បាប់​យ៉ាង​តឹង​រ៉ឹង​ទៅលើ​អំពើ​រំលោភ​សិទ្ធិនិងផលប្រយោជន៍​ស្របច្បាប់របស់​ពាណិជ្ជករ​បរទេស​ ជាពិសេស​ចំពោះអំពើ​រំលោភ​កម្មសិទ្ធិបញ្ញា​ លើក​កម្ពស់​គុណភាពនិង​ប្រសិទ្ធភាព​នៃ​ការ​ពិនិត្យ​កម្មសិទ្ធិបញ្ញា​​ ព្រមទាំង​ប្រើប្រាស់​ប្រព័ន្ធពិន័យ​ជា​​ប្រាក់​សំណង ដើម្បី​បង្កើន​ប្រាក់​សំណងនៅ​ពេល​ធ្វើ​សកម្មភាព​ខុស​ច្បាប់ ។ នេះ​ច្បាស់​ជា​នឹង​ធ្វើឲ្យ​​សមិទ្ធផល​បញ្ញា​ពិភពលោក​ទទួលបានការ​ការពារ​កាន់រតែ​ល្អ​ក្នុង​ប្រទេស​ចិន​ និង​ធ្វើ​ឲ្យ​ពាណិជ្ជករ​បរទេស​កាន់តែ​មានទំនុក​ចិត្តក្នុង​ការ​​ធ្វើ​វិនិយោគ ការ​ស្រាវជ្រាវ​និងផលិត​ថែមទាំង​​ប្រើប្រាស់បច្ចេកវិទ្យា​នៅ​ប្រទេស​ចិន​ ដើម្បី​ចែក​រំលែក​កាលានុវត្តភាព​នៃការ​អភិវឌ្ឍ​របស់​ប្រទេស​ចិន​ ។

       សន្និបាត​ស្តីពី​ការ​ការ​ពារ​និង​ការអភិវឌ្ឍ​ដោយ​ច្នៃប្រឌិតថ្មី​​នៃ​កម្មសិទ្ធិបញ្ញា​ពិភពលោក​​បាន​ប្រារព្ធ​ឡើង​ក្នុង​ពិព័រណ៍​នាំចូល​ចិនអន្តរជាតិ​កាលពីថ្ងៃទី​ ៦ ខែ​វិច្ឆិកា​ ។ នេះ​បាន​បង្ហាញ​ពី​ទំនួលខុសត្រូវ​និង​ការ​ទទួល​រ៉ាប់រង​របស់​ចិន​ក្នុង​ការ​ការពារ​កម្មសិទ្ធិបញ្ញា​ពិភពលោក​ ។

       សព្វថ្ងៃនេះ​ ពិព័រណ៍​នាំចូល​ចិន​អន្តរជាតិ​កំពុង​ដំណើរការ​យ៉ាង​កក់ក្តៅ ។​ ពិព័រណ៍​នេះគឺ​​ចាប់​ដំណើរ​ការ​នូវ​យុគសម័យ​ថ្មី​នៃការ​ការការពារ​កម្មសិទ្ធិបញ្ញា​ពិភពលោក ៕​​​

图片默认标题_fororder_首届中国国际进口博览会上的全球首台婴儿用核磁共振设备 摄影:盛玉红

图片默认标题_fororder_首届中国国际进口博览会上的向导机器人豹小秘 摄影:盛玉红

图片默认标题_fororder_首届中国国际进口博览会上的全自动化学发光免疫分析仪 摄影:盛玉红

图片默认标题_fororder_首届中国国际进口博览会上展示的VR技术服务智能汽车 摄影:盛玉红

图片默认标题_fororder_首届中国国际进口博览会上的虚拟讲解员 摄影:盛玉红

图片默认标题_fororder_首届中国国际进口博览会上展示的乒乓球陪练机器人 摄影:盛玉红

 

អ្នកបកប្រែ:邓倩
ប្លុកពិសេស