邓倩
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ឥស្សរជននយោបាយនិងសេដ្ឋកិច្ចពិភពលោកឆ្លើយតបនឹងការការពារនិយម៖ គ្មានប្រទេសណាមួយអាចទទួលភាពជោគជ័យតាមរយៈការតស៊ូតែម្នាក់នោះទេ

2018-11-07 15:08:40

      ពិព័រណ៍​នាំចូល​ចិន​អន្តរជាតិ​លើក​ដំបូង​បាន​បើកធ្វើ​​វេទិកា​ក្រោម​ប្រធានបទ ​“តុល្យភាព​ថ្មី​នៃ​សេដ្ឋកិច្ច​ពិភពលោក” ​ឥស្សរជន​ផ្នែក​នយោបាយ​និង​​សេដ្ឋកិច្ច​មកពី​ទូទាំង​ពិភពលោក​​ជា​ច្រើន​សុទ្ធតែ​បាន​សង្កត់​ធ្ងន់​លើ​វេទិកា​នេះ​ថា  ​មានតែ​ការធ្វើ​​សហប្រតិបត្តិការ​ជាមួយ​គ្នា​និង​ពិភាក្សា​ជាមួយគ្នា​ប៉ុណ្ណោះ​ ​ទើប​មាន​ការអភិវឌ្ឍ​និង​អាចចែក​រំលែក​សមទ្ធិផល​ជាមួយគ្នា​។

      លោក Taiana ​អតីត​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​អាហ្សង់ទីន​បាន​ថ្លែង​ថា  ​បរិយាកាស​អភិវឌ្ឍន៍​​បច្ចុប្បន្ន​កាន់តែ​​យ៉ាប់យ៉ឺន​​​ ​​អ្នកដឹកនាំ​ទូទាំង​ពិភពលោក​ត្រូវតែ​​​ធ្វើ​ពាក្យ​សន្យា​​បន្ថែម​​ទៀត​និង​​ត្រូវ​គោរព​ច្បាប់​អន្តរជាតិ​៕​​

អ្នកបកប្រែ:邓倩
ប្លុកពិសេស