郭翔青
26℃
Beijing
Please select the login method

ព័ត៌មាន​សំខាន់​ៗ​

Music Radio

00:00:00 /
00:00:00

ពិធីអបអរសាទរបុណ្យឯករាជ្យជាតិកម្ពុជាលើកទី៦៥ប្រារព្ធធ្វើនៅក្រុងប៉េកាំង

2018-11-07 22:12:29 cri

      យប់​ថ្ងៃទី ៧ ខែ​វិច្ឆិកា ស្ថានទូត​ព្រះ​រាជាណាចក្រ​កម្ពុជា​ប្រចាំ​នៅ​ប្រទេស​ចិន​បាន​រៀប​ចំ​ពិធី​អបអរ​សាទរ​បុណ្យ​ឯករាជ្យ​ជាតិ​​ ០៩ វិច្ឆិកា លើក​ទី​៦៥​នៅ​ក្រុង​ប៉េកាំង​ រដ្ឋធានី​ប្រទេស​ចិន ។ លោក Wang Dongming អនុប្រធាន​គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៃ​សភា​តំណាង​ប្រជាជន​ទូទាំង​ប្រទេស​ចិន​ មន្ត្រី​ក្រសួង ស្ថាប័ន​ពាក់ពន្ធ​នៃ​ប្រទេស​ចិន​ ព្រម​និង​មន្ត្រី​ទូត​នៃ​បណ្តាប្រទេសប្រចាំនៅប្រទេសចិនបានអញ្ជើញចូលរួម​ពិធី​នេះ ។

      ថ្លែង​ក្នុង​ពិធី លោក​ស្រី ខែក កែមាលី  ស៊ីសូដា ឯកអគ្គរាជទូត​ព្រះរាជាណាចក្រកម្ពុជា​ប្រចាំ​នៅ​ប្រទេស​ចិន​បានលើកឡើង​ថា កាល​ពី​ថ្ងៃទី​៩​ខែ​វិច្ឆិកា​ ឆ្នាំ ១៩៥៣ ព្រះករុណា ព្រះបាទ​សម្ដេច ព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ​ទ្រង់​បាន​ដឹក​នាំ​ប្រជាជាតិ​ទាំង​មូល​ទាមទារបាន​ឯករាជ្យពេញបរិបូណ៌ជូនជាតិមាតុភូមិ ។ បច្ចុប្បន្ន​នេះ ប្រទេស​កម្ពុជា​មាន​សន្តិភាព​និង​ស្ថិរភាព​ មាន​ការ​អភិវឌ្ឍ​ខាង​សេដ្ឋកិច្ច​និង​ពាណិជ្ជកម្ម​យ៉ាង​ឆាប់រហ័ស​ដែលបាន​​ទាក់​ទាញ​វិនិយោគ​ទុន​បរទេស​កាន់​តែ​ច្រើន​ឡើងៗ​ទៅ​បណ្តាក់​ទុន​នៅ​ប្រទេស​កម្ពុជា ។ ​ចំពោះ​ទំនាក់​ទំនង​រវាង​កម្ពុជា​និង​ចិន លោកស្រី​បាន​ថ្លែង​ថា ប្រទេស​កម្ពុជា​និង​ចិន​មាន​ទំនាក់​ទំនង​មេត្រីភាព​ជា​យូរ​អង្វែង ជា​ពិសេស​នៅ​ឆ្នាំ ២០១០ ប្រទេស​ទាំង​ពីរ​បាន​បង្កើត​​ទំនាក់​ទំនង​ភាព​ជា​ដៃគូ​សហប្រតិបតិ្តការ​យុទ្ធសាស្ត្រ​​គ្រប់​ជ្រុង​ជ្រោយ ។ ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ប្រទេស​ទាំង​ពីរ​បាន​រក្សា​ការ​ប្រាស្រ័យ​ទាក់​ទង​គ្នាយ៉ាង​ជិត​សិ្នទ្ធ​​រវាង​ថ្នាក់​ដឹក​នាំ​ជាន់​ខ្ពស់​ ប្រទេស​កម្ពុជា​បាន​សកម្ម​ចូល​រួម​កិច្ច​កសាង​ “ខ្សែ​ក្រវាត់​មួយ​និង​ផ្លូវ​មួយ” និង​កិច្ច​សហប្រតិបត្តិការ​ឡានឆាង-​មេគង្គ ហើយ​សង្ឃឹម​ថា​ភាគី​ទាំង​ពីរ​នឹង​បន្ត​សហការ​ជា​មួយ​គ្នា ដើម្បី​ជំរុញ​ឲ្យ​កិច្ច​សហប្រតិបតិ្តការ​លើ​វិស័យ​ សេដ្ឋកិច្ច​ ពាណិជ្ជកម្ម ទេសចរណ៍ វប្បធម៌​និង​អប់រំ​ជា​ដើម​ទទួល​បាន​ការ​រីក​ចម្រើន​ថែម​ទៀត​ ក៏​ដូច​ជាពង្រឹង​និង​ពង្រីក​​ចំណង​មិត្តភាព​ប្រពៃណី​រវាង​ប្រទេស​ទាំង​ពីរ​ផង​ដែរ ។

      ក្នុងពិធីនោះដែរ លោក Wang Dongming អនុប្រធាន​គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៃសភា​តំណាង​ប្រជាជន​ទូទាំង​ប្រទេស​ចិន​បាន​ថ្លែង​ថា ប្រទេស​ចិន​និង​ប្រទេស​កម្ពុជា​គឺ​ជា​ប្រទេស​ជិត​ខាង​ដែល​ជឿ​ទុក​ចិត្ត​គ្នា​និង​ផ្តល់​ការ​គាំទ្រទៅវិញទៅមក​ជាប់​រហូត ប្រទេស​ចិន​រីក​រាយ​បង្កើន​កិច្ច​សហប្រតិបតិ្តការ​ជា​មួយ​ប្រទេស​កម្ពុជា​លើ​វិស័យ​សេដ្ឋកិច្ច​ ពាណិជ្ជកម្ម ហេដ្ឋារចនាសម័្ពន្ធ និង​កសិកម្ម​ជា​ដើម និង​ផ្តល់​ការ​ឧបត្ថម្ភដល់​ប្រទេស​កម្ពុជា​ក្នុងការកែ​លម្អ​ជីវភាព​រស់​នៅ​របស់​ប្រជាជន​ ក៏​ដូច​ជា​ទទួល​បាន​ការ​អភិវឌ្ឍ​លើ​គ្រប់​វិស័យ​ ។ លោក​បាន​ថ្លែង​ទៀត​ថា ឆ្នាំ​នេះ ជា​ខួប​ទី​៦០ នៃ​ការ​បង្កើត​ទំនាក់​ទំនង​ការ​ទូត​រវាង​ប្រទេស​ទាំង​ពីរ ប្រទេស​ចិន​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​ចំពោះ​ការ​អភិវឌ្ឍ​ទំនាក់​ទំនង​រវាង​ប្រទេស​ទាំង​ពីរ ​ប្រទេស​យើង​ទាំង​ពីរ​មិន​គ្រាន់​តែ​បាន​ផ្តល់​ការ​គាំទ្រ​គ្នា​ទៅ​វិញ​ទៅ​មក​ក្នុង​បញ្ហា​ពាក់​ព័ន្ធ​ដល់​ផល​ប្រយោជន៍​ស្នូល​រៀង​ខ្លួន​ ក៏​ដូច​ជា​បញ្ហា​ធំ​និង​សំខាន់​ដែល​យក​ចិត្ត​ទុក​ដាក់​ដូច​គ្នា ​ប៉ុណ្ណោះទេ ប៉ុន្តែថែម​ទាំង​បាន​សកម្ម​ជំរុញ​ទំនាក់​ទំនង​ក្នុង​តំបន់​និង​កិច្ច​សហប្រតិបតិ្តការ​រវាង​ចិន​និង​អាស៊ាន​ផង​ដែរ ប្រទេស​ចិន​រីក​រាយ​​រួម​សហការ​ជា​មួយ​ប្រទេស​កម្ពុជា ក្នុង​ន័យ​ជំរុញ​ឲ្យ​ទំនាក់​ទំនង​ទ្វេភាគី​ឈាន​ចូល​ដំណាក់​កាល​ល្អ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ ក៏​ដូច​ជា​នាំមក​នូវ​សុខសុភមង្គល​និង​ផលប្រយោជន៍​ជូន​ចំពោះ​ប្រជាជននៃ​ប្រទេស​ទាំង​ពីរ​ផង​ដែរ ៕

អ្នកបកប្រែ:郭翔青

ពិភាក្សា()