李庆莉
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ប្រទេសចិននឹងពន្លឿនការកសាងប្រព័ន្ធការពារកម្មសិទ្ធិបញ្ញា

2018-11-07 14:58:43 cri

       វេទិកា​កម្មសិទ្ធិ​បញ្ញា​អន្តរជាតិ​ក្រុង​សៀងហៃ​លើកទី​ ១៥ និង​សន្និបាតស្តីពី​ការ​​ការពារនិង​ការ​អភិវឌ្ឍ​ដោយ​ច្នៃប្រឌិត​ថ្មីនៃ​​​កម្មសិទ្ធិបញ្ញា​ពិភពលោក​បាន​ប្រារព្ធឡើង​កាលពី​ថ្ងៃទី​ ៦ ខែ​វិច្ឆិកា​ ។ មន្ត្រី​នៃ​នាយកដ្ឋាន​កម្មសិទ្ធិ​បញ្ញា​​ជាតិ​ចិន​បាន​ថ្លែង​ក្នុង​វេទិកា​ថា​ ប្រទេស​ចិន​នឹង​ជំរុញការ​ធ្វើ​​កំណែទម្រង់​ស្ថាប័ន​កម្មសិទ្ធិបញ្ញា​ និង​ពន្លឿន​ការ​កសាង​ប្រព័ន្ធ​ការពារ​កម្មសិទ្ធិបញ្ញា​ ។

       លោក​Xie Xuhui អ្នកជំនាញ​ផ្នែក​យុទ្ធសាស្ត្រ​កម្មសិទ្ធិបញ្ញា​ពិភពលោក​បានថ្លែង​ដោយ​ជឿជាក់​ថា​ បរិយាកាស​ធ្វើ​អាជីវកម្ម​ ការ​ច្នៃប្រឌិត​ថ្មីនូវ​​បច្ចេកវិទ្យា​និង​ទីផ្សារ​នា​ពេល​អនាគត​របស់​ប្រទេស​ចិន​ច្បាស់​ជា​នឹង​ទទួល​បាន​ការ​រីក​ចម្រើន​យ៉ាង​ឆាប់​រហ័ស ។

អ្នកបកប្រែ:李庆莉
ប្លុកពិសេស