徐晓霞
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

វេទិកាកិច្ចសហប្រតិបត្តិការនិងការច្នៃប្រឌិតថ្មីផ្នែកពាណិជ្ជកម្មនិងហិរញ្ញវត្ថុអំពីគំនិតផ្តួចផ្តើមខ្សែក្រវាត់មួយនិងផ្លូវមួយប្រារព្ធធ្វើឡើងនៅក្រុងសៀងហៃ

2018-11-07 15:07:12 cri

    វេទិកា​កិច្ចសហប្រតិបត្តិការ​និង​ការច្នៃប្រឌិតថ្មី​ផ្នែក​ពាណិជ្ជកម្ម​និង​ហិរញ្ញវត្ថុ​អំពី​គំនិតផ្តួចផ្តើម​ខ្សែក្រវាត់មួយ​និង​ផ្លូវមួយ​បានប្រារព្ធធ្វើឡើង​នៅក្រុង​សៀងហៃ​នៅថ្ងៃ​ទី ៦ ខែវិច្ឆិកា ។ វេទិកានេះ​គឺជា​សកម្មភាព​គួបផ្សំ​នៃ​ពិព័រណ៍​នាំចូលចិន​អន្តរជាតិ​លើកដំបូង តំណាង​នៃ​ធនាគារ​និង​សហគ្រាស​អន្តរជាតិ​ឬតំបន់​ជាង ១០០ នាក់​បាន​ជួបជុំគ្នា ដើម្បី​ពិភាក្សា​អំពី​ឱកាសថ្មីៗ​សម្រាប់​ការអភិវឌ្ឍ​ពាណិជ្ជកម្ម​អន្តរជាតិ​ដែល​បាន​មកពី​ការបើកទូលាយ​ហិរញ្ញវត្ថុ​នៃប្រទេសចិន ។

    ទិន្នន័យ​បានបង្ហាញ​ឲ្យឃើញថា តាំងពី​លើកឡើងនូវ​គំនិតផ្តួចផ្តើម​ខ្សែក្រវាត់មួយ​និង​ផ្លូវមួយ​ក្នុងរយៈពេល ៥ ឆ្នាំមកនេះ ទំហំពាណិជ្ជកម្ម​ទំនិញ​រវាង​ចិននិង​ប្រទេស​តាមបណ្តោយ​ខ្សែក្រវាត់មួយ​និង​ផ្លូវមួយ​បាន​លើសពី ៥ ទ្រីលាន​ដុល្លារអាមេរិក ហើយ​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ​ទទួលបាន​លទ្ធផល​គួរឲ្យ​កត់សម្គាល់ ៕

អ្នកបកប្រែ:徐晓霞
ប្លុកពិសេស