孙玲玲
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

តំណាងមជ្ឈដ្ឋាននយោបាយ ពាណិជ្ជកម្មនិងបញ្ញវន្តនៃបណ្តាប្រទេសនានាវាយតម្លៃវិជ្ជមានចំពោះសុន្ទរកថារបស់លោកស៊ីជីនភីង ដែលឆ្លុះបញ្ចាំងឲ្យឃើញនូវអាកប្បកិរិយាវិជ្ជមានរបស់ចិនក្នុងការស្វែងរកវិបុលភាពនិងការអភិវឌ្ឍរួមជាមួយពិភពលោក

2018-11-06 15:19:49 cri

    ថ្ងៃទី៥​ខែវិចិ្ឆកា​ ពិព័រណ៍​នាំចូល​ចិនអន្តរជាតិ​លើកដំបូង​បានបើកធ្វើ​នៅក្រុង​សៀងហៃ ។​ លោក​ស៊ីជីនភីង ​ប្រធានរដ្ឋចិន​បានថ្លែង​សុន្ទរកថាគន្លឹះ​ ដោយ​បានលើក​ឡើងនូវ​វិធានការ​មាន​ពាក់ព័ន្ធ​ដើម្បី​ជំរុញ​ការពង្រីក​ការបើកទូលាយ​ថែមមួយ​កម្រិតទៀត ។​ តំណាង​មជ្ឈដ្ឋាន​នយោបាយ​ ពាណិជ្ជកម្ម​និង​បញ្ញវន្ត​នៃ​បណ្តា​ប្រទេសនានា​ដែល​ចូល​រួមពិព័រណ៍​នាំចូល​ចិនអន្តរជាតិ​​នេះបាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ការនេះ ។ ​មជ្ឈដ្ឋាន​ទាំងនេះ​ជឿជាក់​ថា​ សុន្ទរកថា​របស់​លោក​ប្រធានរដ្ឋចិន​ស៊ីជីនភីង​បាន​បង្ហាញឲ្យ​ឃើញនូវ​អាកប្បកិរិយា​វិជ្ជមាន​របស់ចិន​ដែល​ប្រកាន់ខ្ជាប់​ដើរលើ​ផ្លូវនៃ​កំណែទម្រង់​និងបើកទូលាយ​និងស្វែងរក​វិបុលភាព​និងការអភិវឌ្ឍ​រួមជាមួយ​ប្រទេស​ទាំងអស់​លើ​ពិភពលោក ។

    លោក ​Jean-Pierre​ Raffarin​ អតីត​នាយករដ្ឋមន្ត្រី​បារាំងបាន​ថ្លែងថា​ ក្នុង​ពេល​ដែល​ការការពារនិយម​ផ្នែក​ពាណិជ្ជកម្ម​កំពុង​កើនឡើង​ធ្វើឲ្យ​បណ្តា​ប្រទេស​នានា​មាន​ការព្រួយបារម្ភ​ជាទូទៅ ​សុន្ទរកថា​របស់លោក​ស៊ីជីនភីង​បាន​បង្ហាញនូវ​គោលជំហរ​ដ៏ម៉ឺងម៉ាត់​របស់ចិន​ក្នុង​ការគាំទ្រ​ដល់​ពហុភាគីនិយម​និង​ពាណិជ្ជកម្ម​សេរី ។ ​នេះជា​មាគ៌ា​ឆ្ពោះ​ទៅរក​ការបង្កើត​ទ្រព្យសម្បត្តិ​និង​សម្រេច​ការអភិវឌ្ឍ ​ហើយ​ក៏ជា​មតិឯកភាពគ្នា​របស់​ប្រទេស​ភាគច្រើន​ផងដែរ ​។ សន្តិភាព​និង​ការអភិវឌ្ឍ​របស់​ពិភពលោក​គួរតែ​សម្រេច​បាន​តាម​រយៈ​ការពួតដៃ​ធ្វើ​កិច្ចសហប្រតិបត្តិការ​គ្នារវាង​បណ្តា​ប្រទេសនានា ​មិនមែន​សម្រេច​ដោយ​ការធ្វើបាប​អ្នកខ្សោយ​នោះទេ ។

    លោក ​Jean-Paul ​Agon ​ប្រធាន​ក្រុមហ៊ុន ​L’ORÉAL​ របស់​បារាំង​បាន​ប្រាប់​អ្នកសារ​ព័ត៌មានថា​ ខណៈ​ដែល​សកលភាវូបនីយកម្ម​និងពហុភាគីនិយម​រងការគំរាម​កំហែង ​សុន្ទរកថា​របស់​លោកស៊ីជីនភីង​បានបង្ហាញនូវ​អាកប្បកិរិយា​ជាក់ច្បាស់​របស់ចិន​ដែលនឹង​បន្តពង្រីក​ការបើកទូលាយ ​នេះនឹង​ក្លាយទៅជា​និមិត្តសញ្ញា​ក្នុងប្រវត្តិសាស្ត្រ​នៃពាណិជ្ជកម្ម​ពិភពលោក ​។ ប្រទេសចិន​កំពុង​ក្លាយទៅជា​អ្នកណែនាំ​ខាង​ពាណិជ្ជកម្មនិង​សកលភាវូបនីយកម្ម​ ។ យើងមាន​ជំនឿចិត្ត​ចំពោះ​ទីផ្សារ​ប្រទេសចិន​ ហើយ​ក៏មាន​ជំនឿចិត្ត​ចំពោះ​ពេលអនាគត​ផងដែរ ។

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស