邓倩
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

និពន្ធនាយកនៃទីភ្នាក់ងារព័ត៌មាន Bloomberg News បានថ្លែងថា ពិភពលោកត្រូវការប្រទេសចិនដើរតួនាទីដឹកនាំដើម្បីជំរុញពាណិជ្ជកម្មសេរី

2018-11-06 15:17:18

图片默认标题_fororder_米思伟

      លោក John Micklethwait ​​និពន្ធនាយក​ទីភ្នាក់ងារ​ព័ត៏មាន​ Bloomberg News​ ​បាន​ថ្លែង​ក្នុង​វេទិកា​​ប្រព័ន្ធ​សារព័ត៌មាន​ហិរញ្ញវត្ថុ​​និង​ធនាគារ​គំនិត​អន្តរជាតិ​Hongqiao ​​នា​ថ្ងៃទី ​៥  ខែ​វិច្ឆិកា​ថា  ​យើង​ត្រូវតែ​សម្រេច​​ឲ្យ​បាន​នូវ​សេដ្ឋកិច្ច​សេរី​​និង​​បើកទូលាយ​​ ដូច​អ្វី​ដែល​លោក ស៊ី ជីនភីង​ ប្រធានរដ្ឋ​ចិន​បាន​ថ្លែង​ក្នុង​សុន្ទរកថា​។ ​ផ្តោត​លើ​អនាគត​វែង​ឆ្ងាយ ​សកលភាវូបនីយកម្ម​​មុខជា​ឈ្នះ​ជា​មិនខាន ​ក៏ប៉ុន្តែ ​ក្នុង​រយៈពេល​ខ្លី​ប្រហែល​នឹង​លេចចេញ​នូវ​​​ជាតិនិយម ​និង​ការការពារនិយម​ជាដើម​។ ​នៅ​ពេល​ខ្វះខាត​កម្លាំង​ដឹកនាំ​លើ​​វិស័យ​​ពាណិជ្ជកម្ម​សេរី​នៅ​ពិភពលោក​ ​ត្រូវតែ​មាន​ប្រទេស​ចិន​ដើរ​តួនាទី​ដឹកនាំ​ដើម្បី​ជំរុញ​​​​ពាណិជ្ជកម្ម​សេរី៕​​​

អ្នកបកប្រែ:邓倩
ប្លុកពិសេស