邓倩
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Shen Haixiong ៖ទស្សនៈនៃ "មហាសមុទ្រ" បានក្លាយជាពាក្យពេចន៍គួរឲ្យចាប់អារម្មណ៍លើបណ្តាញអ៊ីនធើណេត ពិព័រណ៍CIIE បានបង្ហាញពីការប្តេជ្ញាចិត្តយ៉ាងមុតមាំចំពោះការបើកទូលាយរបស់ប្រទេសចិនសម្រាប់អន្តរជាតិ

2018-11-06 15:09:36

      ក្នុង​វេទិកា​ប្រព័ន្ធ​សារព័ត៌មាន​ហិរញ្ញវត្ថុ​និង​ធនាគារ​គំនិត​​អន្តរជាតិ ​Hongqiao ​ដែល​បាន​ប្រារព្ធ​ធ្វើ​ឡើង​កាលពី​រសៀល​ថ្ងៃទី ៥ ​ខែ​វិច្ឆិកា​ ​លោក​ ​​Shen Haixiong ​​អគ្គនាយក​នៃ​អគ្គស្ថានីយ​វិទ្យុ​និង​ទូរទស្សន៍​មជ្ឈិម​ចិន​បាន​​ថ្លែង​ថា​  ​ពាក្យ​និង​ឃ្លា​​ជា​ច្រើន​ដូចជា​ “ស្ថិតស្ថេរ​អមតៈ​ដូច​មហាសមុទ្រ​” ​ជាដើម  ​ដែល​ដកស្រង់​ចេញពី​ខ្លឹមសារ​នៃ​សុន្ទរកថា​​របស់​លោក ស៊ី ជីនភីង ​ប្រធានរដ្ឋ​ចិន​ក្នុង​ពិធីសម្ពោធបើក​ពិព័រណ៍​នាំចូលចិន​អន្តរជាតិ​លើក​ដំបូង​​  ​បាន​ក្លាយ​​ជា​ពាក្យពេចន៍​គួរឲ្យ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​លើ​បណ្តាញ​អ៊ីនធើណេត​និង​បណ្តាញ​ទំនាក់ទំនង​​សង្គម​ទាំង​ជាតិ​និង​អន្តរជាតិ​​ ហើយ​​ត្រូវ​បាន​ទទួល​ស្គាល់​ជា​ទូទៅ​ខ្លាំង​​។​​

      លោក Shen Haixiong ​បាន​ថ្លែងថា  ​​សុន្ទរកថា​របស់​លោក​ ស៊ី ជីនភីង ​​​​បាន​បង្ហាញ​នូវ​អាកប្បកិរិយា​ទទួល​ខុសត្រូវ​របស់​ប្រទេស​ចិន​។ ​ក្នុង​នាម​ជា​ពិព័រណ៍​​នាំ​ចូល​អន្តរជាតិ​​ខ្នាត​ធំ​ដំបូង​គេ​បង្អស់​​​លើ​ពិភពលោក  ​ពិព័រណ៍​នាំចូល​ចិន​អន្តរជាតិ​លើក​ដំបូង​នេះ​​​បាន​បង្ហាញ​យ៉ាង​ពេញលេញ​នូវ​​ការប្តេជ្ញា​ចិត្ត​​យ៉ាង​មុតមាំ​​របស់​ប្រទេស​ចិន​ចំពោះ​​ការបើកទូលាយ​​សម្រាប់​​អន្តរជាតិ​​​៕​

 

អ្នកបកប្រែ:邓倩
ប្លុកពិសេស