邓倩
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

បរិយាកាសធ្វើអាជីវកម្មរបស់ប្រទេសចិនកាន់តែល្អថែមទៀត ទទួលបានពិន្ទុល្អក្នុង“តារាងវាយតម្លៃ”នៃធនាគារពិភពលោក

2018-11-06 18:09:03 cri

图片默认标题_fororder_世行报告 封面 700

      នៅ​រៀងរាល់​​​ចុង​ឆ្នាំ​ឬ​ដើម​ឆ្នាំ​នីមួយៗ  ​បណ្តា​អង្គការ​ ស្ថាប័ន្ធ​ស្រាវជ្រាវ ​ប្រព័ន្ធ​សារ​ព័ត៌មាន​ ​ធនាគារ​គំនិត ​អន្តរជាតិ​និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​ ​នឹង​ប្រកាស​​នូវ​​លទ្ធផល​ត្រួតពិនិត្យ​​វាយ​តម្លៃ​លើ​​បណ្តា​តួអង្គ​សេដ្ឋកិច្ច​​​ក៏​ដូចជា​ចំណាត់ថ្នាក់​លើ​លោក​ ​ដោយ​យោងតាម​​សន្ទុស្សន៍​សូចនាករ​វាយតម្លៃ​​ខុសៗ​គ្នា​ក្នុង​ច្រើន​វិស័យ​ ដូចជា ​នយោបាយ​  ​សេដ្ឋកិច្ចនិងពាណិជ្ជកម្ម ​ទេសចរណ៍ ​វប្បធម៌ ​សុខាភិបាល ​ការច្នៃប្រឌិតថ្មី ​ឬ​កម្លាំង​ប្រកួត​ប្រជែង​ជាដើម​។ ​ក្នុង “តារាង​វាយ​តម្លៃ​” ​ទាំងនេះ ​មាន​តារាង​វាយ​តម្លៃ​មួយ​ ​ត្រូវបាន​គេ​យកចិត្ត​ទុកដាក់​ខ្លាំង​បំផុត​ ​។ ​ជាក់ស្តែងគឺ​លំដាប់ថ្នាក់​ទូទៅ​នៃ​បរិយាកាស​​​ធ្វើ​អាជីវកម្ម​​ប្រចាំ​ឆ្នាំ​សម្រាប់​បណ្តា​តួអង្គ​សេដ្ឋកិច្ច​ ​ដែល​ត្រូវគេ​សម្គាល់​ជាទូទៅ​ថា​ជា ​ “របាយការណ៍​ចម្បង” ​នៃ​ធនាគារ​ពិភពលោក ។

      យោងតាម​ «របាយការណ៍​ចុង​ក្រោយ​របស់​ធនាគារ​ពិភពលោក​​អំពី​បរិយាកាស​​ធ្វើ​​អាជីវកម្ម​​​​ឆ្នាំ ២០១៩​ ៖​ ​ការបណ្តុះ​បណ្តាល​សម្រាប់​កំណែទម្រង់»  ដែល​​​ទើប​ប្រកាស​ផ្សព្វផ្សាយ​នាពេល​ថ្មីៗ​នេះ​បាន​ឲ្យ​ដឹងថា  ​ក្នុង​តួអង្គ​សេដ្ឋកិច្ច​ចំនួន ​១៩០ ​ ​ប្រទេស​ចិន​ឈរ​នៅ​លំបាប់ថ្នាក់​​ទី ៤៦ ​​​​គឺ​ជា​តួអង្គ​សេដ្ឋកិច្ច​​ដែល​លូតលាស់​​ខ្លាំង​បំផុត​ក្នុង​មួយ​ឆ្នាំ​កន្លង​ទៅនេះ។​​​

       សន្ទស្សន៍​សម្រាប់​ការ​វាយ​តម្លៃ​សូចនាករ​ចំពោះ​ប្រទេស​ចិន​របស់​ធនាគារ​ពិភពលោក​ បាន​ឆ្លុះបញ្ចាំង​ឲ្យ​ឃើញ​យ៉ាង​ច្បាស់​នូវ​សភាពការណ៍ធ្វើ​​អាជីវកម្ម​​យ៉ាង​ជាក់​ស្តែង​របស់​សហគ្រាស​ធុន​ម​តូចនិង​ធ្យម​​ ហើយ​ក៏​បាន​បង្ហាញ​ថា​ តើ​អង្គភាព​សេដ្ឋកិច្ច​នានា​បាន​ដាក់ចេញនូវ​​វិធានការ​កំណែទម្រង់​ឬអត់​ក្នុង​រយៈពេល​មួយ​ឆ្នាំ​កន្លងមក​នេះ​ ព្រមទាំង​សមិទ្ធផល​នៃ​វិធានការ​កំណែទម្រង់​ផងដែរ​។

       លោក​ស្រី​ Rita Ramalho នាយក​ជាន់ខ្ពស់​នៃការិយាល័យសូចនាករ​សកល​​នៃ​ធនាគារពិភពលោក​​ដែល​ទទួល​ខុសត្រូវ​ចងក្រង«របាយការណ៍​នៃ​បរិយាកាស​ធ្វើ​អាជីវកម្ម​»បានថ្លែង​ថា​ ក្នុង​រយៈពេល​ ១ ឆ្នាំ​កន្លងទៅ​នេះ​  ប្រទេស​ចិន​បានធ្វើ​កំណែទម្រង់​ច្រើន​បំផុត​ដើម្បី​កែ​លម្អ​បរិយាកាស​ប្រកប​អាជីវកម្ម​​នៃ​សហគ្រាស​ធុន​មតូចនិងធ្យម​ ​ ក្នុងនោះមាន​កំណែទម្រង់​សំខាន់​ៗ​ចំនួន​ ៧ ។

       វិធានការ​កំណែទម្រង់​ទាំង​នេះ​​ រួម​មាន​ដូច​ជា​ ​ដំណើរ​ការ​ប្រព័ន្ធ​ចុះ​បញ្ជី​នៃ​សហគ្រាសជាដើម​​ ។​ ប្រទេស​ចិន​បាន​ដាក់ឲ្យ​ដំណើរ​ការ​​ប្រព័ន្ធ​ចុះបញ្ជី​ ​និង​វិធានការ​នៃការ​ចុះ​ឈ្មោះប្រព័ន្ធ​​ធានារ៉ាប់រងសង្គមតាម​បណ្តាញ​អ៊ីនធើណែត​ ដែល​គិត​ជា​មធ្យម​ សហគ្រាស​​​ចំណាយពេល​ត្រឹម​តែ​​ ៩ ថ្ងៃ​ប៉ុណ្ណោះ  ​​អាច​សម្រេច​បាននូវ​​ការចុះ​បញ្ជីដោយ​ជោគ​ជ័យ​ ។​​

នៅក្នុង​វិស័យ​ដោះស្រាយ​វិវាទ​ផែ្នកពាណិជ្ជកម្ម​ ប្រទេសចិន​បាន​ចំណាយពេល​ជាមធ្យម​គឺ​ ៤៩៦​ ថ្ងៃ​ ហើយ​បាន​ចំណាយ​ក្នុង​អត្រា​ ១៦​ ភាគរយ​នៃ​ចំនួន​ទឹកប្រាក់សំណង​ពោល​ គឺ​ល្អប្រសើរ​ជាង​តួអង្គ​សេដ្ឋកិច្ច​ដែលមាន​ចំណូលខ្ពស់​របស់​អង្គការកិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​ដែល​ចំណាយ​ពេល​ជាមធ្យម​ ៥៨២​ ថ្ងៃ​និង​បាន​ចំណាយ​ក្នុង​អត្រា​ ២១​ ភាគរយ​នៃ​ចំនួនទឹកប្រាក់​សំណង។ដូច្នេះ​ ចិន​ឈរនៅ​ក្នុង​ចំណាត់ថ្នាក់​ទី​ ៦​ ហើយជា​តួអង្គ​សេដ្ឋកិច្ច​ល្អ​បំផុត​មួយ​នៅក្នុង​ពិភពលោក។​    គួរ​កត់សម្គាល់​ថា​ នៅក្នុង​របាយការណ៍​បរិយាកាស​ធ្វើ​អាជីវកម្ម​ពិភពលោក​ចុងក្រោយបំផុត​របស់​ធនាគារ​ពិភពលោក​ ប្រទេស​ម៉ូរីទូស​និង​រ៉្វានដា​នៅ​ទ្វីបអាហ្រ្វិក​បាន​ឈរ​នៅ​ចំណាត់ថ្នាក់​ទី​ ២០ ​និង​ទី​ ២៩​ ដោយឡែក​ពីគ្នា​ដែល​មាន​កម្រិត​ខ្ពស់​ជាង​ប្រទេសចិន​និង​ជប៉ុន។​ប្រការនេះ​បង្ហាញថា​ សត្យានុម័ត​និង​ភាពយុត្តិធម៌​នៃ​សូចនាក​រវាយតម្លៃ​របស់​ធនាគារ​ពិភព​លោក ​គឺ​ដោយមិន​គិតពី​ទំហំ​នៃ​តួអង្គសេដ្ឋកិច្ច​ ហើយ​ផ្តោតទៅលើ​វិធានការ​កំណែ​ទម្រង់​ជាក់លាក់​និង​លទ្ធផល​អនុវត្ត​នៃ​តួអង្គសេដ្ឋកិច្ច​នី​មួយៗ​ថែមទៀត។​​​​

    ទោះជា​យ៉ាងណា​ក៏ដោយ បច្ចុប្បន្ន បរិយាកាស​ធ្វើអាជីវកម្ម​របស់ប្រទេសចិន​នៅតែ​ត្រូវពុះពារ​គ្រប់ឧបសគ្គ ។ មេដឹកនាំចិន​បានដឹង​យ៉ាងច្បាស់ ។

    នៅក្នុង​ពិព័រណ៍​នាំចូល​ចិន​អន្តរជាតិ​លើកដំបូង​ដែល​សម្ពោធបើក​កាលពី​ថ្ងៃទី ៥ ខែវិច្ឆិកា លោកស៊ីជិនភីង ប្រធានរដ្ឋចិន​បាន​ចាត់ទុក​ការបង្កើត​បរិយាកាស​ធ្វើអាជីវកម្ម​ឈានមុខ​លើ​ផ្ទៃអន្តរជាតិ​ជា​គោលដៅ​និង​ភារកិច្ច​ដ៏សំខាន់​ក្នុងការពង្រីក​ការបើកទូលាយ​នៃប្រទេសចិន ជាពិសេស​គឺបាន​សង្កត់ធ្ងន់ថា​ត្រូវតែ​ផ្តន្ទាទោស​រាល់ទង្វើ​រំលោភ​សិទ្ធិ​និងផលប្រយោជន៍​ស្របច្បាប់​របស់​ពាណិជ្ជករ​បរទេស ពិសេសគឺ​រំលោភលើ​កម្មសិទ្ធិបញ្ញា ។ ព្រមជាមួយនេះ លោកស៊ីជីនភីង​ថ្លែងថា បណ្តាប្រទេសនានា​គួរតែ​ខិតខំ​ធ្វើឲ្យ​ប្រសើរឡើង​នូវបរិយាកាស​ធ្វើអាជីវកម្ម​របស់ខ្លួន​និង​ដោះស្រាយ​បញ្ហា​របស់ខ្លួន កុំចេះតែ​ឆ្លុះបញ្ចាំង​អ្នកដទៃ តែមិនបាន​ឆ្លុះបញ្ចាំង​ខ្លួនឯង​នោះ ។​​

ទន្ទឹមនឹង​ការដែល​មេដឹកនាំ​កំពូលចិន​និងផ្នែក​ជាច្រើននៃ​រដ្ឋាភិបាលចិន​បានចេញ​គោលនយោបាយ​និងវិធានការ​សម្រាប់​គាំទ្រ​ដល់​ការអភិវឌ្ឍ​សេដ្ឋកិច្ច​ឯកជន​របស់​ចិន​​ ជាពិសេស​គឺ​ការអនុវត្ត​ជាក់ស្តែង​នៃ​កំណែទម្រង់​នៃស្ថាប័ន​ប្រទេសចិន​​នៅ​ចុងឆ្នាំនេះ​និងដើម​ឆ្នាំ២០១៩​ បរិយាកាស​អភិវឌ្ឍន៍​អាជីវកម្ម​ដែល​កាន់តែ​បើកទូលាយ​ ច្នៃប្រឌិតថ្មី​និង​បរិយាប័ន្ន​មួយ នឹង​ជួយដល់​ការបើកទូលាយ​កម្រិតថ្មី​របស់ចិន​ចំពោះ​បរទេស ៕​​​

 

 

អ្នកបកប្រែ:邓倩
ប្លុកពិសេស