邓倩
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

សហគមន៍អន្តរជាតិវាយតម្លៃវិជ្ជមានចំពោះសុន្ទរកថារបស់លោក ស៊ី ជីនភីង នៅក្នុងឱកាសពិធីសម្ពោធបើកនៃពិព័រណ៍នាំចូលចិនអន្តរជាតិលើកដំបូង

2018-11-06 15:24:41

图片默认标题_fororder_CqgNOlvfrxeAM6rOAAAAAAAAAAA160.1080x810

      ពិព័រណ៍​នាំចូល​ចិន​អន្តរជាតិ​​លើក​ដំបូង​បាន​សម្ពោធបើក​កាលពី​ថ្ងៃទី ៥ ​ខែ​វិច្ឆិកា  ​។​  សុន្ទរកថា​របស់​លោក ស៊ី ជីនភីង ​ប្រធានរដ្ឋចិន​​នៅ​ឯ​​ពិធី​សម្ពោធបើក​​ទទួល​បាន​ការវាយតម្លៃ​វិជ្ជមាន​ពី​សំណាក់​​សហគមន៍​អន្តរជាតិ។

      លោក Axel Goethals ​វិជ្ជាករ​​ល្បី​ឈ្មោះ​នៅ​អឺរ៉ុប​បាន​ថ្លែងថា ​សុន្ទរកថា​របស់​លោក ​ស៊ី ជីនភីង ​បាន​ផ្តល់​សារ​វិជ្ជមាន​អំពី​ការធ្វើ​ពាណិជ្ជកម្ម​សេរី​ដល់​ពិភពលោក។

      ទូរទស្សន៍​ជាតិ​ជប៉ុន​បាន​ផ្សាយ​ថា ​ក្រោម​បរិបទ​ទូទៅ​នៃ​គោល​នយោបាយ​​ការពារនិយម​ផ្នែក​ពាណិជ្ជកម្ម​របស់​អាមេរិក​ ​​ប្រទេស​ចិន​បាន​បង្ហាញ​នូវ​អាកប្បកិរិយា​​ដែល​​បើកទូលាយ​ទីផ្សារ​​និង​​ផ្តល់​វិភាគទាន​យ៉ាង​សកម្ម​ដល់​​ការធ្វើ​ពាណិជ្ជកម្ម​សេរី​​ដល់​​សកលលោក​​។

      ទីភ្នាក់ងារ​ព័ត៌មាន​ប្រទេស​ថៃ​ក៏បាន​ចេញផ្សាយ​បទអត្ថធិប្បាយ​ថា ​ប្រទេស​ចិន​ត្រៀម​ខ្លួន​រួច​ជាស្រេច​ ​​ដើម្បី​​ជំរុញ​​ការអភិវឌ្ឍ​​ពាណិជ្ជកម្ម​អន្តរជាតិ​​ដែល​មាន​តុល្យភាព​​ហើយ​បណ្តា​ប្រទេស​​ទាំង​អស់​គួរតែ​​ខិតខំ​ដោះស្រាយ​បញ្ហា​ផ្ទាល់ខ្លួន ​តែ​មិនមែន​រិះគន់​អ្នកដទៃ​ទេ៕​​

 

អ្នកបកប្រែ:邓倩
ប្លុកពិសេស