邓倩
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក ស៊ី ជីនភីង ប្រធានរដ្ឋចិនបានអញ្ជើញចូលរួមពិធីសម្ពោធបើកពិព័រណ៍នាំចូលចិនអន្តរជាតិលើកដំបូងព្រមទាំងថ្លែងសុន្ទរកថា

2018-11-05 13:59:42

图片默认标题_fororder_1123665163_15413994985251n

       ពិព័រណ៍​នាំចូល​ចិន​អន្តរជាតិ​​លើក​ដំបូង​បាន​សម្ពោធ​បើក​នៅ​ទីក្រុង​សៀងហៃ​ប្រទេស​ចិន​នៅ​ព្រឹកថ្ងៃ​ទី ៥ ​ខែ​វិច្ឆិកា  ​។  លោក ស៊ី ជីនភីង ​ប្រធានរដ្ឋ​ចិន​បាន​​អញ្ជើញ​ចូលរួម​​ពិធី​ព្រម​ទាំង​ថ្លែង​សុន្ទរកថា​គន្លឹះ។​

      លោក ស៊ី ជីនភីង បានសម្គាល់ឃើញថា ការរៀបចំពិព័រណ៍នាំចូលចិនអន្តរជាតិគឺជាសេចកី្តសម្រេចដ៏សំខាន់មួយរបស់ប្រទេសចិនដើម្បីជំរុញការកែទម្រង់និងបើកទូលាយជុំថ្មីដែលមានកម្រិតកាន់តែខ្ពស់ គឺជាវិធានការធំនិងសំខាន់របស់ប្រទេសចិនសម្រាប់ការបើកទូលាយដោយម្ចាស់ការនូវទីផ្សាររបស់ខ្លួនចំពោះពិភពលោក ប្រការនេះបានបង្ហាញឲ្យឃើញនូវគោលជំហរជានិច្ចកាលរបស់ប្រទេសចិនដែលបានគាំទ្រប្រព័ន្ធពាណិជ្ជកម្មពហុភាគីនិងជំរុញការអភិវឌ្ឍពាណិជ្ជកម្មសេរី ហើយក៏ជាប្រតិបតិ្តការជាក់ស្តែងរបស់ប្រទេសចិនដើម្បីជំរុញកិច្ចកសាងសេដ្ឋកិច្ចសកលដែលប្រកបដោយភាពបើកទូលាយ ក៏ដូចជាគាំទ្រការធ្វើសកលភាវូបនីយកម្មសេដ្ឋកិច្ចផងដែរ ។

      លោក ស៊ីជីនភីង បានសង្កត់ធ្ងន់ថា ការធ្វើសកលភាវូបនីយកម្មសេដ្ឋកិច្ចគឺជានិន្នាការប្រវត្តិសាស្ត្រដែលមិនអាចបង្វិលថយក្រោយបាន។កិច្ចសហប្រតិបត្តិការបែបបើកទូលាយ គឺជាកម្លាំងចលករដ៏សំខាន់មួយក្នុងការជំរុញភាពរស់រវើកនៃសេដ្ឋកិច្ចនិងពាណិជ្ជកម្មអន្ដរជាតិ ក៏ដូចជាតម្រូវការពិតប្រាកដនៃការជំរុញការងើបឡើងវិញនៃសេដ្ឋកិច្ចពិភពលោកដែលប្រកបដោយស្ថិរភាព ហើយជាតម្រូវការនៃសម័យកាលដែលលើកកម្ពស់វឌ្ឍនភាពឥតឈប់ឈរនៃសង្គមមនុស្សជាតិផងដែរ។

      លោក​​បាន​បន្ត​ទៀតថា ​​​ តាម​ការ​ប៉ាន់​ប្រមាណ នៅ​រយៈពេល​១៥​ឆ្នាំ​នា​ពេល​អនាគត ទំនិញ​និង​សេវាកម្ម​ដែល​ប្រទេស​ចិន​នាំ​ចូល​នឹង​មាន​តម្លៃ​លើស​ពី​៣០​ទ្រី​លាន​ដុល្លារ​អាមេរិក​និង​១០​ទ្រី​លាន​ដុល្លារ​អាមេរិក​ដោយ​ឡែកពី​គ្នា ប្រទេស​ចិន​នឹង​បង្កើន​កម្លាំង​ជំរុញ​កម្រិត​បើក​ទូលាយរបស់​ប្រទេស​ចិនលើ​វិស័យ​ចំនួន​៥ គឺ​បំផុស​សក្តានុពលនាំ​ចូល បន្ធូរ​បន្ថយ​ជា​បន្ត​បន្ទាប់​នូវ​ការ​អនុញ្ញាត​ឲ្យ​ចូល​បណ្តាក់​ទុន​នៅ​ទី​ផ្សារ​ចិន បង្ក​បង្កើត​បរិយា​កាស​ប្រកប​អាជីវកម្ម​លំដាប់​ទី​មួយ​លើ​ផ្ទៃ​អន្តរជាតិ បង្កើត​ចំណុច​ទាក់​ទាញ​ក្រសែ​ចក្ខុ​ថ្មី​ក្នុង​ការ​បើក​ទូលាយ​ចំពោះ​ក្រៅ​ប្រទេស​និង​ជំរុញ​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី​និង​ពហុភាគី​ឲ្យ​រីក​ចម្រើន​កាន់​តែ​ស៊ី​ជម្រៅ។

      លោក​ស៊ីជីនភីង​បាន​ថ្លែង​ទៀត​ថា ប្រទេស​ចិន​រីក​រាយ​ក្នុង​ការ​ជំរុញ​ឲ្យ​បាន​ឆាប់​រហ័ស​អំពី​ការ​សម្រច​បាន​នូវ​កិច្ច​ព្រម​ព្រៀង​អំពី​ទំនាក់​ទំនងភាព​ជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុង​ជ្រោយ​ក្នុង​តំបន់ ពន្លឿន​ការ​ជំរុញ​ការ​ចរចា​អំពី​កិច្ច​ព្រម​ព្រៀង​វិនិយោគ​រវាង​ចិន​និង​សហ​ភាព​អឺរ៉ុប ក៏​ដូច​ជា​ពន្លឿន​ដំណើរ​ចរចា​អំពី​តំបន់​ពាណិជ្ជកម្ម​សេរី​រវាង​ចិន ជប៉ុន​និង​កូរ៉េ​ខាង​ត្បូង​​​ផង​ដែរ​​។

      លោក ស៊ី ជីនភីង​បានលើកឡើងថា បើធៀបនឹងអង្គភាពសេដ្ឋកិច្ចសំខាន់ៗដទៃទៀត កំណើនសេដ្ឋកិច្ចនៃប្រទេសចិននៅតែឈរនៅលំដាប់នាំមុខនៅលើពិភពលោក ហើយ​មាន​លក្ខណ​សម្បតិ្តដែលមានអំណោយផលជាច្រើនសម្រាប់រក្សាការអភិវឌ្ឍសេដ្ឋកិច្ចដោយរឹងមាំ និងប្រកបដោយសិ្ថរភាពក្នុងរយៈពេលយូរ ។​​​​

      ប៉ុន្តែ លោក ស៊ី ជីនភីង ក៏បានទទួលស្គាល់ដែរថា ការអភិវឌ្ឍសេដ្ឋកិច្ចនៃប្រទេសចិនក៏បានជួបប្រទះនឹងទំនាស់និងបញ្ហាលេចធ្លោមួយចំនួនដែរ ប៉ុន្តែលោកសង្កេតឃើញថា សេដ្ឋកិច្ចនៃប្រទេសចិនហាក់បីដូចជាមហាសមុទ្រ មិនមែនជាបឹងឬស្រះតូចមួយនោះទេ ដូច្នេះ សេដ្ឋកិច្ចចិនប្រាកដជានឹងអាចពន្លឿនការដើរឆ្ពោះទៅកាន់ផ្លូវអភិវឌ្ឍន៍ប្រកបដោយគុណភាពខ្ពស់ជាមិនខាន ៕​​​

 

图片默认标题_fororder_1123665163_15413994985221n

អ្នកបកប្រែ:邓倩
ប្លុកពិសេស