邓倩
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ពិព័រណ៍នាំចូលចិនអន្តរជាតិលើកដំបូងបានសម្ពោធបើកជាផ្លូវការ លោក ស៊ី ជីនភីង ប្រធានរដ្ឋចិនបានប្រកាសវិធានការបើកទូលាយថ្មីរបស់ប្រទេសចិន

2018-11-05 16:38:54 cri

      ពិព័រណ៍​នាំចូល​ចិន​អន្តរជាតិ​​លើក​ដំបូង​បាន​សម្ពោធ​បើក​ជា​ផ្លូវ​ការ​​នៅ​ទីក្រុង​សៀងហៃ​ប្រទេស​ចិន​កាលពី​ព្រឹកថ្ងៃ​ទី ៥ ​ខែ​​វិច្ឆិកា  ​។  លោក ស៊ី ជីនភីង ​ប្រធានរដ្ឋ​ចិន​បាន​​អញ្ជើញ​ចូលរួម​​ពិធី​ព្រម​ទាំង​ថ្លែង​សុន្ទរកថា​គន្លឹះ ​ដោយ​បាន​ប្រកាស​នូវ​វិធានការ​បើក​ទូលាយ​ថ្មី​របស់​ប្រទេស​ចិន​ ​ហើយ​លោក​បាន​សង្កត់​ធ្ងន់​ថា​ ​ជំហាន​ជំរុញ​ឲ្យ​ការ​បើកទូលាយ​​មាន​កម្រិត​​កាន់តែ​ខ្ពស់​របស់​ចិន​​នឹង​មិន​ឈប់​ទេ។

      ប្រឈម​នឹង​បញ្ហា​​នៃ​សេដ្ឋកិច្ច​ពិភពលោក​ ​លោក ស៊ី ជីនភីង ​បាន​ផ្តល់​វិធី​ទប់ទល់​ ​ដោយ​បាន​អំពាវនាវ​ឲ្យ​​បណ្តា​ភាគី​​ប្រកាន់​ការជឿទុកចិត្ត​លើ​ការបើកទូលាយ​និង​កិច្ចសហប្រតិបត្តិការ ​ដើម្បី​ជំរុញ​​ឲ្យ​សកលភាវូបនីយកម្មនៃ​សេដ្ឋកិច្ច​​អភិវឌ្ឍ​​តាម​ទិសដៅ​កាន់តែ​បើកទូលាយ​ ​​បរិយាប័ទ្ន ​មានតុល្យភាព​ និង​ឈ្នះ-ឈ្នះ។​

       ឆ្នាំ​២០១៨នេះ​ជា​ខួប​ ៤០ ឆ្នាំ​នៃ​ការ​ធ្វើ​កំណែទម្រង់និង​បើកទូលាយ​របស់ចិន​ ។ ​ពេល​ថ្លែង​សុន្ទរកថា​ លោក​ស៊ីជីនភីង​បាន​រំលឹក​ម្តង​ទៀត​ថា​ ទ្វា​របស់​ចិន​កាន់​តែ​បើក​ទូលាយ​ថែម​ ​ទៀត​ ។ លោក​បាន​បញ្ជាក់​ថា ជានិច្ចកាល​​ ប្រទេស​ចិន​ជា​អ្នក​ជំរុញ​ដ៏​សំខាន់​ក្នុង​ការ​បើក​ទូលាយ​រួម​លើ​ពិភពលោក​ ជា​កម្លាំង​ចលករ​យ៉ាង​នឹងនរ​នៃ​កំណើន​សេដ្ឋកិច្ច​ពិភពលោក​ ជា​ទីផ្សារ​ដ៏​មាន​សក្តានុពល​សម្រាប់បណ្តា​ប្រទេស​នានាពង្រីក​ពាណិជ្ជកម្ម​​ និង​ជា​អ្នក​រួម​ចំណែក​យ៉ាង​សកម្ម​ដល់​អភិបាលកិច្ច​និង​កំណែទម្រង់​នៃ​សកលលោក​ ។

       ក្នុង​មួយ​រយៈពេល​កន្លងទៅនេះ​ អនាគត​នៃ​សេដ្ឋកិច្ច​របស់​​ចិនទទួលបាន​ការ​ចាប់​អារម្ម​​ពីសំណាក់​​មជ្ឈដ្ឋាន​ខាងក្រៅ​ ។ លោក​ស៊ីជីនភីង​បាន​ថ្លែង​ក្នុង​ពិធីសម្ពោធ​បើក​ថា​​​​​

      មូលដ្ឋាន​គ្រឹះ​នៃ​ការ​អភិវឌ្ឍ​និង​ស្ថិរភាព​សេដ្ឋកិច្ច​ប្រទេស​ចិន​មិន​កែ​ប្រែ​ទេ ​ល័ក្ខខ័ណ្ឌ​ផលិតកម្ម​ដែល​ទ្រទ្រង់​ការ​អភិវឌ្ឍ​ដោយ​គុណភាព​ខ្ពស់​មិន​កែ​ប្រែ​ទេ ​និន្នាការ​ជា​ទូទៅ​មាន​ភាព​ល្អ​ប្រសើរ​និង​ស្ថិរភាព​យូរ​អង្វែង​មិន​កែ​ប្រែ​ទេ ​ប្រទេស​ចិន​ពន្លឿន​ការ​វិនិយោគ​និង​កិច្ច​សហប្រតិបត្តិការ​ពាណិជ្ជកម្ម​ជា​មួយ​ប្រទេស​តាម​បណ្តោយ​ខ្សែក្រវាត់​មួយ​និង​ផ្លូវមួយ។​ប្រទេស​ចិន​មាន​ល័ក្ខខ័ណ្ឌ​អំណោយ​ផល​ជា​ច្រើន​សម្រាប់​អភិវឌ្ឍ​សេដ្ឋកិច្ច​ដោយ​បរិសុទ្ធ​និង​ស្ថិរភាព​យូរ​អង្វែង។​ខ្ញុំជឿជាក់​ថា ​សេដ្ឋកិច្ច​ចិន​នឹង​ពន្លឿន​ឆ្ពោះ​ទៅ​ផ្លូវ​អភិវឌ្ឍ​ដោយ​គុណភាពខ្ពស់​បាន​ ​ហើយ​ទទួល​បាន​នូវ​អនាគត​អភិវឌ្ឍ​កាន់​តែ​ភ្លឺ​ស្វាង​មិន​ខាន។​​​​

ក្នុងពិធី​សម្ពោធបើក​ មេដឹកនាំ​បរទេស​និង​អ្នកទទួល​ខុសត្រូវនៃ​អង្គការ​អន្តរជាតិ​មួយ​ចំនួន​បាន​ថ្លែង​សុន្ទរកថា​រៀងៗខ្លួន​ ។ ​ពួកគេ​បង្ហាញថា ​នឹងចាត់ទុក​ពិព័រណ៍​នាំចូល​ចិន​អន្តរជាតិ​ជាឱកាស​ ដើម្បី​ពង្រីក​ពាណិជ្ជកម្ម​ទ្វេភាគី​ជាមួយ​ប្រទេសចិន​ ជំរុញ​សកលភាវូបនីយកម្ម​ផ្នែក​សេដ្ឋកិច្ច ​ក៏ដូចជា​រួមគ្នា​ជាមួយ​ភាគីចិន​ក្នុង​កិច្ចខិតខំ​ប្រឹងប្រែង​កសាងសេដ្ឋកិច្ច​ពិភពលោក​ដែល​បើកទូលាយ ៕​​

​​​​

អ្នកបកប្រែ:邓倩
ប្លុកពិសេស