យប់ថ្ងៃទី៤ខែវិច្ឆិកា នៅទីក្រុងសៀងហៃ លោកស៊ីជីនភីងប្រធានរដ្ឋចិននិងភរិយាគឺលោកជំទាវPengLiyuanបានធ្វើពិធីជប់លៀង ដើម្បីស្វាគមន៍ភ្ញៀវកិតិយសនៃបណ្តាប្រទេសដែលអញ្ជើញមកចូលរួមពិព័រណ៍នាំចូលចិនអន្តរជាតិលើកដំបូង។
លោកស៊ីជីនភីង បានមានប្រសាសន៍ថា ពិព័រណ៍នាំចូលចិនអន្តរជាតិជារបស់ប្រទេសចិនហើយក៏ជារបស់ពិភពលោកផងដែរ។ពិព័រណ៍នេះមិនមែនជាពិព័រណ៍ធម្មតានោះទេ គឺជាការសម្រេចបាននូវគោលនយោបាយដ៏សំខាន់សម្រាប់ប្រទេសចិនដើម្បីជំរុញការបើកទូលាយកម្រិតខ្ពស់វគ្គថ្មីមួយ គឺជាវិធានការដ៏សំខាន់មួយសម្រាប់ប្រទេសចិនដើម្បីបើកទីផ្សាររបស់ខ្លួនទៅកាន់ពិភពលោកដោយម្ចាស់ការ ហើយវានឹងនាំមកនូវលទ្ធផលផ្លែផ្កាដល់បណ្តាប្រទេសនានាទូទាំងពិភពលោក។
ក្នុងពិធីជប់លៀងដែលប្រកបដោយបរិយាកាសសប្បាយរីករាយនេះ ភ្ញៀវកិតិយសនៃបណ្តាប្រទេសនានាបានធ្វើការផ្លាស់ប្តូរមិត្តភាពនិងកិច្ចសហប្រតិបត្តិការហើយរួមគ្នាជូនពរពិព័រណ៍នាំចូលចិនអន្តរជាតិលើកដំបូងនេះឲ្យទទួលជោគជ័យដ៏គាប់ប្រសើរ។