郑磊
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

តាមការប៉ាន់ប្រមាណ នៅរយៈពេល១៥ឆ្នាំនាពេលអនាគត ប្រទេសចិននឹងនាំចូលទំនិញនិងសេវាកម្មក្នុងតម្លៃ៤០ទ្រីលានដុល្លារអាមេរិក

2018-11-05 11:06:57 cri

 ថ្ងៃ​ទី​៥​ខែ​វិច្ឆិកា លោក​ស៊ីជីនភីង​ប្រធាន​រដ្ឋ​ចិន​បាន​ថ្លែង​នៅ​ក្រុង​សៀងហៃ​ថា តាម​ការ​ប៉ាន់​ប្រមាណ នៅ​រយៈពេល​១៥​ឆ្នាំ​នា​ពេល​អនាគត ទំនិញ​និង​សេវាកម្ម​ដែល​ប្រទេស​ចិន​នាំ​ចូល​នឹង​មាន​តម្លៃ​លើស​ពី​៣០​ទ្រី​លាន​ដុល្លារ​អាមេរិក​និង​១០​ទ្រី​លាន​ដុល្លារ​អាមេរិក​ដោយ​ឡែកពី​គ្នា ប្រទេស​ចិន​នឹង​បង្កើន​កម្លាំង​ជំរុញ​កម្រិត​បើក​ទូលាយរបស់​ប្រទេស​ចិនលើ​វិស័យ​ចំនួន​៥ គឺ​បំផុស​សក្តានុពលនាំ​ចូល បន្ធូរ​បន្ថយ​ជា​បន្ត​បន្ទាប់​នូវ​ការ​អនុញ្ញាត​ឲ្យ​ចូល​បណ្តាក់​ទុន​នៅ​ទី​ផ្សារ​ចិន បង្ក​បង្កើត​បរិយា​កាស​ប្រកប​អាជីវកម្ម​លំដាប់​ទី​មួយ​លើ​ផ្ទៃ​អន្តរជាតិ បង្កើត​ចំណុច​ទាក់​ទាញ​ក្រសែ​ចក្ខុ​ថ្មី​ក្នុង​ការ​បើក​ទូលាយ​ចំពោះ​ក្រៅ​ប្រទេស​និង​ជំរុញ​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី​និង​ពហុភាគី​ឲ្យ​រីក​ចម្រើន​កាន់​តែ​ស៊ី​ជម្រៅ។

      លោក​ស៊ីជីនភីង​បាន​ថ្លែង​ទៀត​ថា ប្រទេស​ចិន​រីក​រាយ​ក្នុង​ការ​ជំរុញ​ឲ្យ​បាន​ឆាប់​រហ័ស​អំពី​ការ​សម្រច​បាន​នូវ​កិច្ច​ព្រម​ព្រៀង​អំពី​ទំនាក់​ទំនងភាព​ជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុង​ជ្រោយ​ក្នុង​តំបន់ ពន្លឿន​ការ​ជំរុញ​ការ​ចរចា​អំពី​កិច្ច​ព្រម​ព្រៀង​វិនិយោគ​រវាង​ចិន​និង​សហ​ភាព​អឺរ៉ុប ក៏​ដូច​ជា​ពន្លឿន​ដំណើរ​ចរចា​អំពី​តំបន់​ពាណិជ្ជកម្ម​សេរី​រវាង​ចិន ជប៉ុន​និង​កូរ៉េ​ខាង​ត្បូង​ផង​ដែរ។

អ្នកបកប្រែ:郑磊
ប្លុកពិសេស