郭翔青
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

404 Not Found

404 Not Found


nginx

លោក ស៊ី ជីនភីង ប្រធានរដ្ឋចិនអះអាងថា ប្រទេសចិនមានលក្ខណសម្បតិ្តដែលមានអំណោយផលជាច្រើនសម្រាប់រក្សាការអភិវឌ្ឍសេដ្ឋកិច្ចដោយរឹងមាំ និងប្រកបដោយសិ្ថរភាពក្នុងរយៈពេលយូរ

2018-11-05 11:06:37 cri

            ថ្ងៃទី ៥ ខែវិច្ឆិកា នៅក្រុងសៀងហៃ លោក ស៊ី ជីនភីង ប្រធានរដ្ឋចិនបាន​លើក​ឡើង​ថា បើ​ធៀប​នឹង​អង្គភាព​​សេដ្ឋកិច្ច​សំខាន់ៗ​ដទៃ​ទៀត កំណើន​សេដ្ឋកិច្ច​នៃ​ប្រទេស​ចិន​នៅ​តែ​ឈរ​នៅ​លំដាប់​នាំ​មុខ​នៅ​លើ​ពិភពលោក ហើយ​មាន​លក្ខណ​សម្បតិ្ត​​ដែល​មាន​អំណោយ​ផល​ជា​ច្រើន​សម្រាប់​រក្សា​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ដោយ​រឹងមាំ ​និង​ប្រកប​ដោយ​សិ្ថរភាព​ក្នុង​រយៈ​ពេល​​យូរ ។

      ប៉ុន្តែ លោក ស៊ី ជីនភីង ក៏​បាន​ទទួល​ស្គាល់​ដែរ​ថា ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​នៃ​ប្រទេស​ចិន​ក៏​បាន​ជួប​ប្រទះ​នឹង​ទំនាស់​និង​បញ្ហា​លេច​ធ្លោ​មួយ​ចំនួន​ដែរ ប៉ុន្តែ​លោក​សង្កេត​ឃើញ​ថា សេដ្ឋកិច្ច​នៃ​ប្រទេស​ចិន​ហាក់បី​​ដូច​ជា​មហា​សមុទ្រ​ ​មិន​មែន​ជា​បឹង​ឬ​ស្រះ​តូច​មួយ​នោះ​ទេ ដូច្នេះ សេដ្ឋកិច្ច​ចិន​ប្រាកដ​ជា​នឹង​អាច​ពន្លឿន​ការ​ដើរ​ឆ្ពោះ​ទៅ​កាន់​ផ្លូវ​អភិវឌ្ឍន៍​ប្រកប​ដោយ​គុណភាព​ខ្ពស់​ជា​មិនខាន ៕

អ្នកបកប្រែ:郭翔青
ប្លុកពិសេស