孙玲玲
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ពាណិជ្ជករទិញលក់នៃបណ្តាប្រទេសនានាបានជួបជុំគ្នានៅក្រុងសៀងហៃ ដើម្បីទន្ទឹងរង់ចាំការបើកធ្វើនៃពិព័រណ៍នាំចូលចិនអន្តរជាតិ

2018-11-05 11:26:08 cri

    ទន្ទឹមនឹង​ទំនិញល្អៗ​នៃទូទាំង​ពិភពលោក​ត្រូវប្រមូលផ្តុំ​នៅ​ក្រុងសៀងហៃ ​ពាណិជ្ជករ​ទិញលក់​ដែលបាន​ចូលរួម​ពិព័រណ៍នាំចូល​ចិនអន្តរជាតិ​លើកដំបូង​នេះ គឺ​បាន​ត្រៀម​ខ្លួន​រួចរាល់​ដើម្បី​ទិញ​ទំនិញ​សម្រាប់​ស្តុកទុក​ក្នុង​មួយសប្តាហ៍​ខាងមុខ​នេះ ។

    អ្នកទទួល​ខុសត្រូវ​មានពាក់ព័ន្ធ​នៃក្រុមហ៊ុន​មានកម្រិត​នៃការអភិវឌ្ឍ​និង​វិនិយោគទុន​ជាតិចិន​បាន​ឲ្យដឹងថា​ ក្នុង​អំឡុងពេល​​ពិព័រណ៍​នាំចូលចិន​អន្តរជាតិ ​គោលដៅ​ទិញ​ទំនិញនៃ​ក្រុមហ៊ុននេះ​គឺ ផ្លែឈើ​ ជលផល​ ឈើ និង​ក្រណាត់កប្បាស​ជាដើម​ ។ ​ម្យ៉ាងវិញ​ទៀត ​នឹងត្រូវ​ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ស្តីពី​ការទិញទំនិញ​​​ជាមួយ​បណ្តា​ប្រទេស​តាម​បណ្តោយ​ខ្សែក្រវាត់​មួយនិង​ផ្លូវមួយ​ដូចជា​ កម្ពុជា ​ហ្វីលីពីន​ ឥណ្ឌូណេស៊ី​និង​ប៉ាគីស្ថាន​ជាដើម ។

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស