魏伟
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក ស៊ីជីនភីង អំពាវនាវឲ្យបណ្តាប្រទេសនានាជំរុញយ៉ាងសកម្មនូវកិច្ចសហប្រតិបត្តិការបែបបើកទូលាយនិងសម្រេចបាននូវការអភិវឌ្ឍរួម

2018-11-05 11:07:25 cri

    នៅ​ថ្ងៃទី​ ៥​ ខែ​វិច្ឆិកា​ នៅទីក្រុង​សៀងហៃ​ប្រទេសចិន​ លោក ​ស៊ីជីនភីង​ ប្រធានរដ្ឋ​ចិន​បាន​អំពាវនាវឲ្យ​បណ្តាប្រទេស​នា​នា​បង្ហាញនូវ​ភាពក្លាហាន​កាន់តែច្រើន​ដើម្បី​ជំរុញយ៉ាង​សកម្ម​នូវ​កិច្ចសហប្រតិបត្តិការ​បែប​បើក​ទូលាយ​និង​សម្រេចបាន​នូវ​ការអភិវឌ្ឍ​រួម។​

    លោក​ ស៊ីជីនភីង​ បាន​សង្កត់ធ្ងន់ថា​ ការធ្វើ​សកលភាវូបនីយកម្ម​សេដ្ឋកិច្ច​គឺជា​និន្នាការ​ប្រវត្តិសាស្ត្រ​ដែល​មិនអាច​បង្វិល​ថយក្រោយ​បាន។​កិច្ចសហប្រតិបត្តិការ​បែប​បើកទូលាយ​ គឺជា​កម្លាំងចលករ​ដ៏សំខាន់មួយ​ក្នុងការ​ជំរុញ​ភាពរស់រវើក​នៃ​សេដ្ឋកិច្ច​និង​ពាណិជ្ជកម្ម​អន្ដរជាតិ​ ក៏ដូចជា​តម្រូវការ​ពិតប្រាកដ​នៃការ​ជំរុញ​ការងើបឡើងវិញ​នៃ​សេដ្ឋកិច្ច​ពិភព​លោក​ដែល​ប្រកប​ដោយ​ស្ថិរភាព​ ហើយជា​តម្រូវការ​នៃ​សម័យកាល​ដែល​លើក​កម្ពស់​វឌ្ឍនភាព​ឥតឈប់ឈរ​នៃ​សង្គមមនុស្សជាតិ​ផងដែរ។​

អ្នកបកប្រែ:魏伟
ប្លុកពិសេស