李展精
Please select the login method

ព័ត៌មាន​សំខាន់​ៗ​

Music Radio

00:00:00 /
00:00:00

លោក Xi Jinping ប្រធានរដ្ឋចិនថ្លែងថា ការបើកទូលាយបានក្លាយទៅជានិមិត្តសញ្ញាច្បាស់លាស់មួយរបស់ប្រទេសចិននៅពេលបច្ចុប្បន្ន

2018-11-05 11:37:52 cri

ថ្ងៃ​ទី៥​​ខែ​វិច្ឆិកា​ លោក​ Xi Jinping ប្រធាន​រដ្ឋចិន​បានថ្លែងថា ការបើកទូលាយបាន​ក្លាយ​ទៅជានិមិត្ត​សញ្ញាច្បាស់លាស់មួយរបស់​ប្រទេស​ចិន​នៅពេល​បច្ចប្បន្ន​​ ។

លោក​ Xi Jinping បាន​ថ្លែងថា​ ការធ្វើកំណែទម្រង់និង​ការ​បើកទូលាយ៤០ឆ្នាំ​អស់​មក ​​ប្រទេសចិនបាន​ប្រកាន់​ខ្ជាប់​នូវ​ការបើក​ទ្វារជាតិធ្វើ​ការ​អភិវឌ្ឍ​​ បាន​សម្រេច​នូវចំណុចរបត់​ជា​ប្រវត្តិសាស្រ្ត​ដ៏​មហិមាដែលវិវត្តន៍ពីការបិទ​ទ្វារ​និងបិទ​ទ្វារ​ពាក់​កណ្តាល​ដល់​ការ​បើក​ទូលាយដោយ​គ្រប់​ជ្រុង​ជ្រោយ​  ប្រទេស​ចិននឹង​បន្តពង្រីក​ការ​បើក​ទូលាយថែមទៀត​ ដើម្បី​អភិវឌ្ឍខ្លួន​ហើយ​ផ្តល់​ផល​ប្រយោជន៍​ដល់​ពិភពលោក​ ។ ជំហាន​លើ​បីវិស័យ​របស់​ប្រទេស​ចិន​គឺ​ការ​ជំរុញ​ការ​បើក​ទូលាយ​ដោយកម្រិត​កាន់​តែ​ខ្ពស់​ ការកសាងសេដ្ឋកិច្ច​ពិភពលោក​បែបទូលាយ និងការ​កសាង​សហគមន៍វាសនាតែមួយរបស់​មនុស្សជាតិគឺ​មិន​បញ្ឈប់​ឈរនោះ​ឡើយ​ ។

លោកបាន​គូស​បញ្ជាក់​ទៀតថា​  ប្រទេស​ចិន​នឹង​ប្រកាន់​ខ្ជាប់ឥតងាករេ​នូវ​យុទ្ធសាស្រ្ត​បើក​ទូលាយដែលផ្តល់​ផល​ប្រយោជន៍ដល់​គ្នា​និង​ឈ្នះ-ឈ្នះ​ ជានិច្ចកាលប្រទេសចិនគឺជា​អ្នក​ជំរុញ​ដ៏​សំខាន់​នៃ​ការបើក​ទូលាយ​រួមគ្នា​របស់​ពិភពលោក​  ជា​ប្រភពកម្លាំងចលករដ៏​នឹង​នរ​នៃ​កំណើន​សេដ្ឋកិច្ច​ពិភពលោក​ ជា​ទីផ្សារធំ​ដែលមាន​កម្លាំង​រស់រវើកសម្រាប់​ប្រទេស​នានា​ត្រួសត្រាយ​កាលានុវត្តភាព​ពាណិជ្ជកម្ម​ និងជា​អ្នក​រួម​ចំណែកដ៏​សកម្មនៃ​កំណែទម្រង់និង​អភិបាលកិច្ចរបស់​ពិភពលោក​ ៕ ​

 

អ្នកបកប្រែ:李展精

ពិភាក្សា()