王昭君
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោកស៊ី ជីនភីងប្រធានរដ្ឋចិនលើកគំនិតផ្តួចផ្តើម៣ចំណុចអំពីការជំរុញការបើកទូលាយនិងកិច្ចសហប្រតិបត្តិការគ្នារវាងបណ្តាប្រទេសនានា

2018-11-05 11:06:16 cri

    ថ្ងៃទី​៥​ខែ​វិច្ឆិកានៅ​ក្រុង​សៀងហៃ​ប្រទេស​ចិន​​ លោក​ស៊ី​ ជីនភីង​ប្រធានរដ្ឋចិន​បាន​អំពាវនាវ​បណ្តា​ប្រទេស​នានា​ឱ្យ​​ប្រកាន់​ខ្ជាប់​នូវ​ការ​បើក​ទូលាយ​និង​ការ​រួម​បញ្ចូល​គ្នា​ ​ត្រួសត្រាយ​លំហ​នៃ​កិច្ច​សហប្រតិបត្តិការ​ដែល​ផ្តល់​ផល​ប្រយោជន៍​ដល់​គ្នា​ ​ប្រកាន់​ខ្ជាប់​នូវ​ការ​ណែនាំ​ដោយ​ការ​ច្នៃ​ប្រឌិត​ថ្មី​ និង​ពន្លឿន​ការ​ផ្លាស់ប្តូរ​រវាង​កម្លាំង​ចលករ​ចាស់​និង​ថ្មី​ ​ក៏ដូច​ជា​ប្រកាន់​ខ្ជាប់​នូវ​បរិយាប័ន្ន​ ​ផ្តល់​ផល​ប្រយោជន៍​​ទូទៅ​និង​ជំរុញ​ការ​អភិវឌ្ឍ​រួម​។​

      លោក​​ស៊ី ជីនភីង​បាន​ថ្លែង​ទៀត​ថា​ ​បណ្តា​ប្រទេស​នានា​គប្បី​បង្ហាញ​ជំហរ​ច្បាស់លាស់​អំពី​ការ​គាំពារ​និយម​និង​ឯកតោ​ភាគីនិយម​ និង​​លើកកម្ពស់​កម្រិត​បើក​ទូលាយ​ពហុភាគីនិង​ទ្វេភាគី​ ក៏​ដូច​ជា​ជំរុញ​ការ​តភ្ជាប់​និង​រួម​បញ្ចូល​គ្នា​រវាង​សេដ្ឋកិច្ច​នៃ​ប្រទេស​នានា​ ​ក្នុងន័យ​រួម​គ្នា​កសាង​សេដ្ឋកិច្ច​ពិភពលោក​បែប​បើក​ទូលាយ​ ​និង​ជំរុញ​សេដ្ឋកិច្ច​ទូទាំង​ពិភពលោក​ឱ្យ​បើក​ទូលាយ​ ​ផ្លាស់​ប្តូរ​និង​រួម​បញ្ចូល​គ្នា​ថែម​ទៀត​៕

អ្នកបកប្រែ:王昭君
ប្លុកពិសេស